មន្ត្រី​ក្រុមការងារ និង​អាជ្ញាធរ​សំណេះសំណាល​នឹង​គរុ​សិស្ស ខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ: មន្ត្រី​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​អាជ្ញាធរខេត្ត បាន​ទៅ​ជួយ​សំណេះសំណាល និង​ផ្សព្វផ្សាយ​ដល់​គរុ​សិស្ស​នៃ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ ខេត្តបន្ទាយមានជ័យ នូវ​ការ​វិ​វ​ត្តិ​ន៍​នយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល​។​
   
​លោក សួន បវរ អភិបាលរង​ខេត្តបន្ទាយមានជ័យ មានប្រសាសន៍​ក្នុង​ពី​ធី​នោះ កាលពី​រាត្រី​ថ្ងៃទី​២៧​មករា​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន និយាយ​រួម និង​និយាយ​ដោយឡែក រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន និង​កំពុង​បន្ត​ខិតខំ​ស្តារ អភិវឌ្ឍន៍​ប្រទេស​ខេត្ត និង​មូលដ្ឋាន​លើ​គ្រប់​វិស័យ​អោយ​រីកចម្រើន និង​ឆ្លើយតប​តម្រូវការ​នានារ​បស់​ពលរដ្ឋ​។ ក្នុងនោះ ក៏​ខំ​ពង្រឹង​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​។ បង្កើន​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​ចូលរួម​កសាង​ជីវភាព​គ្រួសារ និង​សង្គម​។​
 
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡាយ គឹម​លី នាយរង​ខុ​ទ្ធ​កាល័យ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​-​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ខេត្តបន្ទាយមានជ័យ មានប្រសាសន៍​លើកឡើង​ពី​កា​រវិ​វ​ត្តិ​ន៍ រីកចម្រើន​ថ្មី​នៃ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច​ក្នុងប្រទេស ក៏​ដូច​ក្នុង​ខេត្ត​។​
 
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡាយ គឹម​លី ក៏​លើក​ពី​សមិទ្ធផល​សង្ខេប​លើ​គ្រប់​វិស័យ ក៏​លើក​ពី​ការដាក់ចេញ​នូវ​នយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល​លើ​:​ការផ្តល់ជូន​ពលរដ្ឋ​មិនបាច់​បង់ពន្ធ​ផ្លូវ សម្រាប់​ម៉ូតូ គ្រឿងយន្ត​កសិកម្ម​។ ការមិន​បាច់​ប្រើ​ប័ណ្ណបើកបរ​សម្រាប់​ម៉ូតូ​កម្លាំង​ម៉ាស៊ីន​តូច​។ ការ​មិ​បង់ពន្ធ​សម្រាប់​ការផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ​ពី​ម្តាយ​ឪពុក​ទៅ​កូនចៅ​។ ការសម្រួល​ជីវភាព​ពលរដ្ឋ ដោយ​រដ្ឋាភិបាល​លុបចោល​មិនបាច់​បង់ប្រាក់ សម្រាប់​យានយន្ត​លើផ្លូវ​វេ​ង​ស្រេង​នៅ​ភ្នំពេញ​។ លើផ្លូវ​ជាតិ​លេខ​៤​។ ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ ទ្រង់ទ្រាយ​ធំ​។​ល​។​
 
​លោក ឡាយ គឹម​លី ថ្លែងបន្តថា ចំណែក​ក្នុង​ខេត្ត​វិញ កន្លងមក បច្ចុប្បន្ន​និង​បន្តទៀត ខេត្ត​បង្កើន​ការកែលម្អ​សោភ័ណភាព លើ​ទិដ្ឋភាព​សាធារណ​:​។​ការដោះស្រាយ​បញ្ហា​ទឹក ការប្រើប្រាស​ដោយ​សន្សំសំចៃ​ខ្ពស់​។ ការបន្ត​ប្តូរ​កែលម្អ ជួសជុល និង​សាងសង់​ថ្មី​នូវ​ខ្ទម ឬ​ផ្ទះ​ប្រក់​សង្ក​សី​ជូន​ពលរដ្ឋ​ក្រីក្រ គ្មាន​ទីពឹង ពិការ ជរា មាន​ជំងឺ​រ៉ាំរ៉ៃ​...​។​

លោក​បាន​លើកទឹកចិត្ត​អោយ​គរុ​សិស្ស​ប​ម្ត​ខិតខំ​រៀនសូត្រ​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង ដើម្បី​ក្លាយជា​ធនធានមនុស្ស​ល្អ​។ លោក​ក៏​សន្យា​ដោះស្រាយ​កង្វល់ សំណូមពរ​នានា​របស់​ពលរដ្ឋ យុវជន កុមារ​ក្នុង​ខេត្ត​។ ក្នុងឱកាស​អបអរសាទ​រ​ចូលឆ្នាំ​សកល និង​ខួប​អនុស្សាវរីយ៍​ជ័យជម្នះ ៧​មករា លោក​បានផ្តល់​ជូន​លោកគ្រូ​អ្នកគ្រូ​ម្នាក់ៗ ចំនួន ៥ ម៉ឺន​រៀល គរុ​សិស្ស​ទាំង​ឆ្នាំ​ទី​១ និង​ឆ្នាំ​ទី​២ ជាង ១៦០​នាក់ ក្នុង​ម្នាក់ៗ ២​ម៉ឺន​រៀល​។​
   
​ក្រៅពីនោះ មន្ត្រី​ក្រុមការងារ នឹង​ផ្តល់​ថិ​វិការ​ដល់​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្ត សម្រាប់​រៀបចំ​ក្បួន​ទស្សនកិច្ច​សិក្សា នៅ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ បន្ថែមទៀត​៕​

មន្ត្រី​ក្រុមការងារ និង​អាជ្ញាធរ​សំណេះសំណាល​នឹង​គរុ​សិស្ស ខេត្តបន្ទាយមានជ័យ​

មន្ត្រី​ក្រុមការងារ និង​អាជ្ញាធរ​សំណេះសំណាល​នឹង​គរុ​សិស្ស ខេត្តបន្ទាយមានជ័យ​