ស្នងការ​ពង្រឹង​ការថែរក្សា​សន្តិភាព និង​ភូមិ​ឃុំ​មាន​សុវត្ថិភាព នៅ​ទី​អនុស្សា​រី​យ៍​កំសត់ ជំនាន់​ប៉ុលពត​

បន្ទាយមានជ័យ: លោកស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​សហការី បាន​ទៅ​ជួប​កសិករ​នៅ​ទីកន្លែង ដែល​លោក និង​ជនរួមជាតិ​ខ្មែរ​ខ្លះទៀត មានសំណាង​រស់​ពី​ទី​ធ្លាប់​ជួប​អនុស្សាវរីយ៍​កំសត់ ឈឺចាប់​ខ្លោចផ្សារ និរាស​ព្រាត់ប្រាស​... នា​សម័យ​ប៉ុលពត ហើយ​បាន​ស្នើអោយ​ពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សមិទ្ធផល​នៃ​ស្មារតី​ថ្ងៃ ៧​មករា សន្តិភាព និង​អោយ​ចូលរួម​អនុវត្ត​ផែនការ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​។​
 
​ឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ លោកស្រី និង​សហការី   កាលពី​ថ្ងៃទី​២៧ មករា ឆ្នាំ​២០១៦ បាន​ទៅ​ជួបជុំ​ដូច​រាល់​ឆ្នាំ នឹង​ប្រជាកសិករ នៅ​វាលស្រែ និង​នៅក្នុង​ភូមិ​គោក​ចាស់ ឃុំ​សំរោង ស្រុក​អូរជ្រៅ​។​
   
​លោក​បាន​បង្កើត​បរិយាកាស​រីករាយ ដោយ​អោយ​កសិករ​ហូប​អាហារ រាំ​កំសាន្ត និង​រត់ប្រណាំង​លើ​ជញ្ជ្រាំង​ស្រូវ កណ្តាល​វាលស្រែ ដើម្បី​រំលឹកថា កាលពី​ជំនាន់​ប៉ុលពត ទីនោះ ប្រជាជន​កំសត់​វេទនា ត្រូវ​បង្ខំ​ធ្វើការ​បាក់កម្លាំង ហូប​មិន​ឆ្អែត បង្អត់អាហារ ឈឺ​គ្មាន​ការព្យាបាល ការ​ធ្វើទុក្ខបុកម្នេញ និង​ទារុណកម្ម និង​ការកាប់សម្លាប់​។ តែ​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា​ឆ្នាំ​១៩៧៩ ពិសេស​ក្រោយ​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ និង​បង្រួបបង្រួម​ជាតិ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ឆ្នាំ​១៩៩៦ ទីនោះ​ក៏​ដូច​ក្នុង​ទូទាំងប្រទេស​កម្ពុជា​គឺមាន​ការរួបរួម​ជាតិ សន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍​។ ពោលគឺ​មានតែ​ក្តី​រីករាយ​ក្អាកក្អាយ និង​ភោគផល​កសិកម្ម និង​រស់នៅ​ដោយ​សុ​ខុ​ដុមរ​មនា​។​
    
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ខាត​នូវ​ការវិល​ត្រឡប់មកវិញ​នៃ​របប​ប្រល័យពូជសាសន៍ ដូចដែល​ប៉ុលពត និង​បន​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម បាន​បង្កើតឡើង ក្នុង​ឆ្នាំ​១៩៧៥-៧៩) ហើយ​មក​ចូលរួម​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច និង​រាជរដ្ឋាភិបាល​ក្នុងការ​ថែរក្សារ​ការពា​រ​សុខសន្តិភាព និង​សមិទ្ធផល​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល ព្រោះ​អ្វីៗ​ទាំងនោះ កើតឡើង​ពី​ការតស៊ូ ការបូជា​សាច់​ស្រស់ ឈាម​ស្រស់​របស់​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី និង​ប្រជាជន​កម្ពុជា​ដដែល ជាការ​ធ្វើ​ពលិកម្ម​ដ៏​ធំធេង លំបាកលំបិន​ណាស់​។​
 
​នៅ​ភូមិ​គោក​ចាស់ ជា​ភូមិ​ដ៏​ដាច់​ស្រ​យ៉ា​ល​មួយ​នៃ​ឃុំ​សំរោង  លោកស្នងការ​បាន​ពាំនាំ​បណ្តាំ​សួរសុខទុក្ខ​របស់​ល​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ ជូន​ចំពោះ​ពលរដ្ឋ​រាប់សិប​នាក់​។ ក្នុងនោះ ក៏មាន​ផ្តល់ជូន​សារុង ថវិកា​ជា​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី ចំពោះ​បងប្អូន​ផង​។​
 
​លោក​សន្យាថា នឹង​កសាង​អណ្តូងទឹក​មួយ ជូន​សហគមន៍ ដើម្បី​ធានា​នូវ​ការផ្គត់ផ្គង់​ទឹក​បរិភោគ​និង​ប្រើប្រាស​ក្នុង​រដូវប្រាំង​ថែមទៀត​។​
    
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ និង​សហការី ក៏បាន​បន្តដំណើរ​ត្រឡប់មក​ពិនិត្យ​អគារ​ធ្វើ​ពី​បេតុង​ប្រក់​ក្បឿង​ដ៏​រឹងមាំ និង​ធំ​ល្មម​សមរម្យរ​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សំរោង ដែល​លោក ជា​អ្នកផ្តល់​ថវិកា​សាងសង់​រួចរាល់ ហើយ​ត្រៀម​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ​។​
 
​ចុងក្រោយ លោក​បាន​សំណូមពរ​អោយ​ពលរដ្ឋ​ចូលរួម​ជាមួយ​នគរបាល អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​គ្រប់​ចំណុច​នៃ​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ ពោលគឺ​ធ្វើយ៉ាងណា​អោយ​លំនៅឋាន សហគមន៍ និង​ភូមិឋាន​បងប្អូន គ្មាន​អំពើ​លួច​ប្លន់ គ្មាន​បទល្មើស​នានា គ្មាន​ក្មេង​ទំនើង គ្មាន​គ្រោះថ្នាក់ គ្មាន​អំពើ​ហឹ​ង្សា ជាដើម​៕​

ស្នងការ​ពង្រឹង​ការថែរក្សា​សន្តិភាព និង​ភូមិ​ឃុំ​មាន​សុវត្ថិភាព នៅ​ទី​អនុស្សា​រី​យ៍​កំសត់ ជំនាន់​ប៉ុលពត​

ស្នងការ​ពង្រឹង​ការថែរក្សា​សន្តិភាព និង​ភូមិ​ឃុំ​មាន​សុវត្ថិភាព នៅ​ទី​អនុស្សា​រី​យ៍​កំសត់ ជំនាន់​ប៉ុលពត​

ស្នងការ​ពង្រឹង​ការថែរក្សា​សន្តិភាព និង​ភូមិ​ឃុំ​មាន​សុវត្ថិភាព នៅ​ទី​អនុស្សា​រី​យ៍​កំសត់ ជំនាន់​ប៉ុលពត​

ស្នងការ​ពង្រឹង​ការថែរក្សា​សន្តិភាព និង​ភូមិ​ឃុំ​មាន​សុវត្ថិភាព នៅ​ទី​អនុស្សា​រី​យ៍​កំសត់ ជំនាន់​ប៉ុលពត​