រយៈពេលរួមភេដែលល្អបំផុតសម្រាប់បុរស និងនារីបញ្ចេញទឹកកាម

តើការរួមភេទដែលល្អបំផុតត្រូវបញ្ចប់ត្រឹមរយៈពេល ៥នាទី ឬអូសបន្លោយរហូតដល់ ២ម៉ោង? តើការរួមភេទបានយូរបង្ហាញថា អ្នកពិតជាមានភាពជោគជ័យមែនទេ?
 
រយៈពេលរួមភេដែលល្អបំផុតសម្រាប់បុរស និងនារីបញ្ចេញទឹកកាម
បុរសភាគច្រើនអាចអូសបន្លោយពេលវេលាបានចាប់ពី ១ ទៅ ១០ នាទី
អ្នកស្រាវជ្រាវជាច្រើនបានផ្តោតទៅលើពេលវេលានៃការរួមភេទ រួមបញ្ចូលទាំងការសម្រេចកាមដោយខ្លួនឯង ព្រមទាំងការរួមភេទបញ្ចូលទៅក្នុងទ្វារមាសផងដែរ។ លទ្ធផលបានបង្ហាញ កម្រិតនៃការរួមភេទភាគច្រើនដល់ចំណុចកំពូលចាប់ពី ១ ទៅ ១០ នាទី។ 
លោកសាស្ត្រាចារ្យ Wincze បានប៉ាន់ប្រមាណថា មានបុរសប្រហែលជា ៩០% ទូទាំងពិភពលោក ដែលមានលទ្ធភាពអាចអូសបន្លោយពេលវេលាបានត្រឹមកម្រិតនេះ។
ស្ត្រីត្រូវការប្រើពេល ៨ ទៅ ១៥ នាទីសម្រាប់ការរួមភេទ
- ជាធម្មតាស្ត្រីចង់ឲ្យដៃគូររបស់ខ្លួនចេះមានគំនិតច្នៃប្រឌិត និងធ្វើសកម្មភាពនៅលើរាងកាយមុនពេលចាប់ផ្តើមរួមភេទ។
- ប្រសិនបើការរួមភេទក្រោម ៥ នាទី មិនអាចដាស់អារម្មណ៍ឲ្យនាងទទួលបានភាពសុខស្រួលបានឡើយ។
- ប៉ុន្តែមិនត្រូវលេងរាងកាយយូរពេកនោះទេ ព្រោះអាអូនតូចបុរសស៊ូទ្រាំប៉ះឡើងរឹងមិនបានយូរឡើយ។
ពេលវេលាឆាប់ចេញទឹកកាមមានតិចជាង ៦០ វិនាទីសម្រាប់ការប្រយុទ្ធ
សាស្ត្រាចារ្យ Wincze មានប្រសាសន៍ថា ការពន្យល់តាមផ្នែកវេជ្ជសាស្ត្រមានលក្ខណៈវិនិច្ឆ័យផ្សេងៗពីគ្នានៃការឆាប់ចេញទឹកកាម ប៉ុន្តែជាទូទៅបុរសដែលមានជំងឺអាចបាញ់ទឹកកាមចេញក្នុងពេលតិចជាង ១នាទី បន្ទាប់ពីអាអូនតូចវាយលុកចូលទៅក្នុងទ្វារមាស ហើយករណីមួយចំនួនអាចចេញមុនពេលយុទ្ធនាការក៏មាន។
សាស្ត្រាចារ្យ Wincze  បន្តទៀតថា «មនុស្សមួយចំនួនឆាប់បញ្ចេញទឹកកាមបំផុត គ្រាន់តែខាងស្រីយកដៃប៉ះមិនយូរប៉ុន្មានក៏អាចបញ្ចេញបានដែរ។ ដូច្នេះករណីនេះតម្រូវឲ្យមានការព្យាបាលជាបន្ទាន់»៕
ដោយ៖ Seng hong
ប្រភព៖ Soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!