កិច្ចប្រជុំ​«​សភា​និយាយ​ភាសា​បារាំង​»​លើកឡើង​ពី​ស្ថានភាព​នយោបាយ​កម្ពុជា​ដែរ​

 សៀមរាប​៖ ប្រទេស​ចំនួន​១៥ ក្នុងនោះ មាន​ប្រទេស​បារាំង កាណាដា ស្វី​ស លុច​សំបួ​…​បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​និយាយ​ភាសា​បារាំង​នៅក្នុង​ខេត្តសៀមរាប​។ ថ្នាក់ដឹកនាំ​បរទេស និង​ខ្មែរ​ជាង​១០០​នាក់​បាន​ចូលរួម​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៨ និង​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០១៦​នេះ​។ ក្នុងចំណោម​របៀបវារៈ​ផ្សេងៗ ប្រធាន​អង្គប្រជុំ​នៃ​សភា​និយាយ​ភាសា​បារាំង​ក៏​សន្យា​លើកឡើង​ពី​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

​តើ​កិច្ចប្រជុំ​របស់​សភា​និយាយ​ភាសា​បារាំង​នឹង​លើកឡើង​ពី​បញ្ហា​តំណាងរាស្ត្រ​បក្សប្រឆាំង​ត្រូវបាន​គេ​វាយដំ​កាលពី​ប៉ុន្មាន​ខែ​មុន និង​លើកឡើង​ពី​ករណី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​និរទេស​ខ្លួន​ឬទេ​? នេះ​គឺជា​សំណួរ​របស់​អ្នកកាសែត​ដែល​សួរ​ទៅកាន់​លោក​ប្រធានសភា​និយាយ​ភា​បារាំង​នៅក្នុង​សន្និសីទកាសែត​ដែល​រៀបចំ​នៅ​ទីក្រុង​សៀមរាប ទី​ដែល​ប្រទេស​ចំនួន​១៥​នៃ​សភា​និយាយ​ភាសា​បារាំង​កំពុង​ជួបប្រជុំគ្នា​រយៈពេល​ពីថ្ងៃ ២៨-២៩ ខែមករា​ឆ្នាំ​២០១៦​នេះ​។

​ជាការ​ឆ្លើយតប លោក Aubin MINAKU ប្រ​ធា​សភា​និយាយ​ភាសា​បារាំង​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​នឹង​លើកឡើង​ពី​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​សមាជិក​ទាំ​ង​អស់ ហើយ​ក្នុងនោះ ក៏មាន​និយាយ​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ផងដែរ​។ តែ​លើកឡើង​ក្នុង​កម្រិតណា​នោះ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ លោក Aubin MINAKU គ្រាន់តែ​លើកឡើង​នៅក្នុង​សន្និសីទកាសែត​ជា​លក្ខណៈ​ទូទៅ​ថា​៖«​សភា​និយាយ​ភាសា​បារាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។ យើង​នៅទីនេះ គឺ​ដើម្បី​ការពារ និង​ថែរក្សា​តម្លៃ​ជាស​កល​។ យើង​ការពារ​ការគោរព​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​គ្រប់​ប្រទេស​នៃ​សមាជិកសភា​និយាយ​ភាសា​បារាំង​ទាំងអស់​»​។ សម្រាប់​លោក Aubin MINAKU គណបក្សកាន់អំណាច​មា​ន​សិទ្ធិ និង​តួនាទី​គ្រប់គ្រង​ប្រទេស​ក្នុង​រយៈពេល​ណាមួយ​ដែល​ពលរដ្ឋ​បោះឆ្នោត​ឲ្យ ហើយ​បក្សប្រឆាំង​មាន​តួនាទី​ធ្វើ​យ៉ាងដូចម្តេច​ឲ្យ​មាន​តុល្យភាព​អំណាច​។ ប៉ុន្តែ​ដើម្បី​បង្កើត​ឲ្យ​មាន​ល្បែង​ប្រជាធិបតេយ្យ​ល្អ​មួយ គេ​ត្រូវ​បើកចំហរ​ឲ្យ​មាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។ ការបញ្ចេញមតិ គឺជា​ផ្នែក​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​លោក Aubin MINAKU បាន​គូសបញ្ជាក់ថា រាល់​ការបញ្ចេញមតិ​ត្រូវ​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​។
កិច្ចប្រជុំ​«​សភា​និយាយ​ភាសា​បារាំង​»​លើកឡើង​ពី​ស្ថានភាព​នយោបាយ​កម្ពុជា​ដែរ​

​លោក ប៉ែន បញ្ញា តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ក្រុម​សភាជាតិ​កម្ពុជា បាន​សម្តែង​ការគាំទ្រ​គំនិត​របស់លោក Aubin MINAKU ដោយ​លោក​បានបញ្ជាក់​បន្ថែមទៀត​ថា លោក​ប្តូរផ្តាច់​ការពារ​រដ្ឋធម្មនុញ្ញ និង​ផលប្រយោជន៍​សង្គម និង​មិន​បណ្តោយ​ឲ្យ​ផលប្រយោជន៍​សង្គម​ត្រូវបាន​បំផ្លាញ​ដោយ​ក្រុម​ណាមួយ​ឡើយ​។
 
 របៀបវារៈ​នៃ​កិច្ចប្រជុំសភា​និយាយ​ភាសា​បារាំង មានដូចជា តួនាទី​ស្ត្រី​ជា​តំណាងរាស្ត្រ តួនាទី​របស់​យុវជន​ក្នុង​ពិភព​នៃ​ប្រទេស​និយាយ​ភាសា​បារាំង គម្រោង​អភិវឌ្ឍ​ពហុ​សភា​នៃ​ប្រទេស​និយាយ​ភាសា​បារាំង ត្រួតពិនិត្យ​ស្ថានភាព​នយោបាយ​នៅក្នុង​តំបន់​ប្រទេស​និយាយ​ភាសា​បារាំង​។​ល​។

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​