គណៈកម្មាធិការ អចិន្រ្តៃយ៍សភា និយាយភាសាបារំាង ប្រកាសថា APF ខិតខំពង្រឹង លិទ្ធិប្រជាធិបតេយ្យ ប្រទេសជាសមាជិក

ភ្នំពេញ៖ កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍សភា និយាយភាសាបារំាង (APF)នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះបានប្រកាសថា APF នឹងខិតខំពង្រឹងលិទ្ធិប្រជាធិបតេយ្យ នៅក្នុងបណ្តាប្រទេសដែលជាសមាជិក។

លោក Aubin Minaku NDJALANDJOKO ប្រធានសភានិយាយភាសាបារាំង (APF) និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គូ បានថ្លែងថា ឆ្នាំ២០១៦នេះ ជាឆ្នាំមួយដែលសភានិយាយភាសាបារំាង មានកិច្ចការលំបាកៗជាច្រើន ត្រូវបំពេញ ដោយក្នុងនោះ ប្រទេសដែលជាសមាជិករបស់ខ្លួនភាគច្រើន ពិសេសបណ្តាប្រទេស ស្ថិតនៅក្នុងទ្វិបអាហ្រិក ត្រូវរៀបចំ ការបោះឆ្នោត ដូច្នេះសភានិយាយភាសាបារំាង មានតួនាទីចូលរួមពិនិត្យ គំាទ្រដល់ការបោះឆ្នោត តាមប្រទេសទំាងអស់នោះ ឲ្យដំណើរល្អ មានការគោរព សិទ្ធិមនុស្ស អព្យាក្រិត្យ យុត្តិធម៌ ដែលធ្វើឲ្យលទ្ធផលនៃការបោះឆ្នោត ទទួលបានគ្រប់ភាគី។

សម្តេច ហេង សំរិន  បានលើកឡើងពីបញ្ហាជាក់ស្តែង របស់ពិភពលោក ទំាងនៅក្នុងតំបន់ និងជាសកលថា នៅមានការព្រួយបារម្ភជាខ្លាំង ចំពោះការពង្រឹងសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយក្នុងតំបន់ ដើម្បីឈានទៅទទួលបាន កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព សម្រាប់វិបុលភាពរបស់ប្រជាពលរដ្ឋ និងមានភាពសុខដុមរមនា ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ក្នុងតំបន់។ វិបត្តិនយោបាយ និងសង្គម ដែលកំពុងតែបន្តកើតមាននៅក្នុងតំបន់មជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើង និងប្រទេស មួយចំនួនក្នុងតំបន់អឺរ៉ុប នៅតែបន្តគំរាមដល់សន្តិសុខតំបន់ និងពិភពលោកនៅឡើយ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា មិនអាចដោះស្រាយបញ្ហាប្រឈមទាំងនេះ បានប្រកបដោយ ប្រសិទ្ធភាពក្នុងកម្រិត ថ្នាក់ជាតិនីមួយៗបានទេ គឺទាមទារនូវអភិក្រម នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងទូលំទូលាយជាងមុន ជាពិសេសតាមរយៈ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចក្នុងក្របខណ្ឌសភា និយាយភាសាបារាំង (ហ្រ្វង់កូហ្វូនី)ផងដែរ ៕