ជនល្មើស ប្រដាប់ដោយ អាវុធធន់AK បាញ់ជនរងគ្រោះ ៤គ្រាប់ ត្រូវ១គ្រាប់ ចំចង្អុលដៃខាងឆ្វេង រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព

កំពត៖ បុរសជនរងគ្រោះ ត្រូវបានជនល្មើសមិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយអាវុធធន់AK បាញ់ចំនួន៤គ្រាប់

ក្នុងនោះត្រូវចំចង្អុលម្រាមដៃខ្មោច១គ្រាប់ កាលពីម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ចំណុចផ្ទះរងគ្រោះ ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

មន្ត្រីនគរបាលស្រុកឈូក បានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះផាត់ តាប់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។ មន្ត្រីនគរបាលដដែល បន្តថា មុនកើតហេតុ ជនរងគ្រោះបានឮសូរសម្រឹបជើងមនុស្សដើរ នៅក្រោលគោជាប់សំយ៉ាបផ្ទះ ក៏ចុះពីលើរានដើរមកក្រោម បន្ទាប់មកក៏ដើរឡើងលើរានកន្លែងដេកវិញ ដើម្បីយកពិលមកឆ្លុះមើលកន្លែង សម្រឹបជើង នៅពេលចុះដល់មាត់ទ្វារមិនទាន់បើកផង ជនរងគ្រោះក៏បានយកពិលកាន់នៅដៃឆ្វេងបញ្ចាំងតាមប្រហោងមាត់ទ្វា ខណៈនោះជនដៃដល់ក៏បានបាញ់ផ្ទួនៗ ពីក្រៅផ្ទះ ចំនួន៣គ្រាប់សំដៅទៅភ្លើងពិល ក្នុងនោះមាន១គ្រាប់ ចំចង្អុលដៃកណ្តាលខាងឆ្វេង។ក្រោយបាញ់ហើយជនសង្ស័យ បានរត់គេចខ្លួនទៅទិសខាងត្បូងផ្ទះ ហើយក៏បានផ្ទុះអាវុធថែម១គ្រាប់ទៀត ហើយវាក៏បានគេចខ្លួនបាត់។ ក្រោយហេតុការណ៍ ជនរងគ្រោះត្រូវបាន គ្រួសារនាំយកទៅមណ្ឌលសុខភាព ឃុំស្ទឹងកែវហើយព្រឹក ថ្ងៃទី២៨ ខែមករានេះ បញ្ជូនទៅព្យាបាលនៅ ពេទ្យបង្អែកខេត្តកំពតបន្តទៀត។

បច្ចុប្បន្ន កម្លាំងនគរបាល បាននិងកំពុងសហការគ្នាស្រាវជ្រាវលើករណីខាងលើនេះហើយ៕