បក្សប្រឆាំង គាំទ្ររាជរដ្ឋាភិបាល ដែលអំពាវនាវ ឲ្យយុវជនកម្ពុជា ឈប់ជក់បារី

ភ្នំពេញ៖ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ នៅរសៀលថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦នេះ បានបញ្ចេញសារ សម្ដែងការគាំទ្រចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអំពាវនាវឲ្យយុវជនកម្ពុជា បញ្ឈប់ការជក់បារីដើម្បីសុខភាព។

លោក អេង ឆៃអ៊ាង បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា "គាំទ្រ និងសូមសម្តេច មានវិធានការណ៍ ទប់ស្កាត់កុំឲ្យមានផ្សែងបារី នៅតាមការិយាល័យ ភោជនីយដ្ឋាន មន្ទីរពេទ្យ ទីសាធារណៈនានា"។

គួរបញ្ជាក់ថា សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០១៦ បានបញ្ចេញសារ តាមរយៈសង្គម ហ្វេសប៊ុកដើម្បីអំពាវនាវ ឲ្យយុវជនបញ្ឈប់ការជក់បារី ដោយសម្ដេចបាន បញ្ជាក់ថា "ខ្ញុំសូមសំណូមពរ ឲ្យប្រជាជនខ្មែរទាំងអស់ ឈប់ជក់បារី ជាពិសេសយុវជន ។ ខ្ញុំជាមនុស្សញៀនបារី អស់រយៈ៤០ឆ្នាំ ហើយខ្ញុំបានព្យាយាមរហូត ដល់ទៅ១២លើក ដើម្បីផ្តាច់បារី ។ ខ្ញុំឈប់ជក់បាន ២២ខែ ហើយគិតមកដល់ថ្ងៃនេះ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រជាជនខ្មែរទាំងអស់ ប្រាកដជាធ្វើបាន ដើម្បី សុខភាពរបស់ពួកគេ"៕

បក្សប្រឆាំង គាំទ្ររាជរដ្ឋាភិបាល ដែលអំពាវនាវ ឲ្យយុវជនកម្ពុជា ឈប់ជក់បារី