ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានីភ្នំពេញ ៖ ​រនំាងពុះចែកទ្រូងផ្លូវចំនួន៣ផ្ទំាង​បានទ្រេត​ ​ដោយសាររថយន្តមួយគ្រឿង​បើកបុកនៅវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៨​ មករា ២០១៦ ​នៅខាងលិច​ស្ពានអាកាស៧មករា ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហាន​ដំបូងមកទៀតថា​ រថយន្តបង្កម៉ាករ៉េវហ្វរ ព៌ណទឹកបា្រក់​ ពាក់ស្លាកលេខភ្នំពេញ ​2 V 1024 បើកដោយស្រ្តីជន​ជាតិ​កូរ៉េមិនទាន់ស្គាល់​អត្តសញ្ញាណម្នាក់ ​ដែលតាមរយៈអ្នកបកប្រែឧបទ្ទវហេតុនេះ ​សង្ស័យអ្នកបើកបរងងុយ​ដេកងោកមួយភំាងព្រោះគាត់​(អ្នកបើកបរ)មកពីឆ្ងាយ ។ សេចក្តីរាយការណ៍បានបន្តថា ​ហេតុការណ៍នេះ​បានបង្កឲ្យមានការកកស្ទះដែរ ​ប៉ុន្តែពេលនេះប៉ូលិសបានយករថយន្តស្ទូច ស្ទូចចេញហើយ ចំណែកចរាចរណ៍​ដំណើការ​ជាប្រក្រតី ៕ ​