iPhone មួយ​ចាក់​ចម្រៀង​ហើយ​អាច​ឮ​សម្លេង​ចេញ​ពី iPhone មួយ​ផ្សេង​ទៀត​បាន​តាម​រយៈ​ការ​ធ្វើ​បែបនេះ!

អ្នកអាច ចាក់ចម្រៀងលើ iPhone មួយ ដើម្បីឲ្យ ឮលើ iPhone មួយទៀតបាន តាមការដំឡើង Tweak មួយ ដែលមាន ឈ្មោះថា AirSpeaker ។ Tweak នេះ ពិតជាមានប្រយោជន៍ អាចយក iPhone ឬឧបករណ៍ ដំនើរការ iOS ណាមួយ យកមក ធ្វើជា Speaker បាន ដើម្បីធ្វើការ បញ្ជាពីឧបករណ៍ ដំនើរការ iOS មួយផ្សេងទៀត បានយ៉ាងបំផុត។

iPhone មួយ​ចាក់​ចម្រៀង​ហើយ​អាច​ឮ​សម្លេង​ចេញ​ពី iPhone មួយ​ផ្សេង​ទៀត​បាន​តាម​រយៈ​ការ​ធ្វើ​បែបនេះ!

បើសិនជាអ្នកចាប់អារម្មណ៍ អ្នកអាចធ្វើការ ដំឡើងបាន តាមការណែនាំ នៅខាងក្រោម ហើយ ប្រសិនបើ អ្នកមានចម្ងល់ ឬចង់សាកសួរ ពីចំនេះដឹង ទូទៅ ឬចង់ឲ្យយើង បង្ហាញពីអ្វីបន្ត ទៀតនោះ អ្នកអាចផ្តល់ មតិនៅខាងក្រោម បានផងដែរ។

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាម ការណែនាំ ខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់មកចូល ទៅកន្លែង Search រួចវាយ ពាក្យថា​ AirSpeaker ហើយធ្វើ ការដំឡើង។
  • បន្ទាប់ពីដំឡើងរួច​ Tweak នេះ វានឹងដំនើរការ ដោយស្វ័យប្រវត្តិ តែអ្នកត្រូវ ចូលទៅកាន់ Settings អូសចុះ ក្រោមបន្តិច ចុចចូល ​ AirSpeaker នេះ ដើម្បីដាក់ឈ្មោះ អោយវា ដូចរូបដែល យើងបាន ធ្វើរួចនៅ ខាងក្រោម។

iPhone មួយ​ចាក់​ចម្រៀង​ហើយ​អាច​ឮ​សម្លេង​ចេញ​ពី iPhone មួយ​ផ្សេង​ទៀត​បាន​តាម​រយៈ​ការ​ធ្វើ​បែបនេះ!

ការប្រើប្រាស់៖

  • អ្នកត្រូវប្រាកដថា បានបើក អ៊ីនធើណេត លើ iPhone ទាំង 2 រួច បើកបទចម្រៀងលើ iPhone មួយ ដែលគ្មាន បានដំឡើង Tweak នេះ រួចចុចត្រង់ សញ្ញា Air Play ត្រង់កន្លែងដំឡើង បន្ថយ/បន្ថែម សម្លេង នៅក្នុង កម្មវិធី Music នោះ ចាំបន្តិច អ្នកនឹង ឃើញឈ្មោះ Speaker ដែលអ្នកបាន ដាក់លើ iPhone មួយទៀត ដែលបានដំឡើង Tweak នោះ រួចធីកលើ ឈ្មោះនោះ
  • ពេលភ្ជាប់ជាមួយគ្នារួច អ្នកអាចដំនើរការ បទចម្រៀងលើ iPhone ដែលគ្មាន Tweak នោះ វានឹងបញ្ចេញ សម្លេងពី iPhone ដែលមាន Tweak នោះភ្លាម ហើយត្រូវ ប្រាកដថា iPhone ទាំង 2 បានបើក អ៊ីនធើណេត។

iPhone មួយ​ចាក់​ចម្រៀង​ហើយ​អាច​ឮ​សម្លេង​ចេញ​ពី iPhone មួយ​ផ្សេង​ទៀត​បាន​តាម​រយៈ​ការ​ធ្វើ​បែបនេះ! iPhone មួយ​ចាក់​ចម្រៀង​ហើយ​អាច​ឮ​សម្លេង​ចេញ​ពី iPhone មួយ​ផ្សេង​ទៀត​បាន​តាម​រយៈ​ការ​ធ្វើ​បែបនេះ!

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការ ដំឡើង និងធ្វើតាម ការណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើត ឡើងដោយការ ច្រលំ របស់អ្នក យើងមិន ទទួលខុសត្រូវ ជាដាច់ខាត។

នេះពិតជា Tweak ដ៏ល្អមួយ ដែលអ្នកគួរ ដំឡើងប្រើប្រាស់ នៅពេល iPhone អ្នកអស់ថ្ម អ្នកអាច ស្តាប់ចម្រៀង ដែលមាន ក្នុងនោះ លើ iPhone ដទៃទៀត ដោយរីករាយ ជាទីបំផុត និងមាន ភាពងាយស្រួល មែនទែន។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!

iPhone មួយ​ចាក់​ចម្រៀង​ហើយ​អាច​ឮ​សម្លេង​ចេញ​ពី iPhone មួយ​ផ្សេង​ទៀត​បាន​តាម​រយៈ​ការ​ធ្វើ​បែបនេះ!

  • ដោយ: Hong
  • 3:45 PM, 28 January
  • ប្រភព: iPhone Hacks
  • Tag: ចំណេះដឹងទូទៅ