ដំណឹង​ពាក់​ព័ន្ធ​ទៅ​នឹង Jailbreak iOS 9.1, 9.2 និង 9.2.1

ដោយសារតែ មានប្រិយមិត្ត ជាច្រើន​នៅ​តែ​មាន​ចម្ងល់ ដូចៗ​គ្នា ពាក់​ព័ន្ធ​ទៅ​នឹង ពត៌​មាន Jailbreak iOS 9.1 និង 9.2 ហេតុដូច្នេះ​ហើយ ទើប​នៅ​ក្នុង​ថ្ងៃនេះ ខេមបូ​បាន​បង្កើត​ជា ពត៌​មាន​មួយ​នេះ សម្រាប់​មិត្ត​អ្នក​អាន ទាំង​អស់​គ្នា តែម្តងទៅ ទាក់ទងទៅនឹង Jailbreak វើសិនទាំងនេះ។

ដំណឹង​ពាក់​ព័ន្ធ​ទៅ​នឹង Jailbreak iOS 9.1, 9.2 និង 9.2.1

ដូចដែលប្រិយមិត្ត ទាំងអស់គ្នា បានដឹងតាមយៈ ការផ្សាយរបស់ខេមបូ កន្លងមកអញ្ចឹង គឺថា iOS 9.1 iOS 9.2 និង iOS 9.2.1 នៅក្នុងពេលនេះ ពិតជាបាន Jailbreak ដោយជោគជ័យមែន ក៏ប៉ុន្តែ ក្រុម ឬហែកឃឺ ដែលបាន រកឃើញ និងបំបែកចន្លោះប្រហោងនោះ មិនបានបញ្ចេញវា ជាកម្មវិធី (Tools) សម្រាប់អោយធ្វើការ Jailbreak ជាសាធារណៈនោះទេ។

ចំពោះបញ្ហានេះ យើងក៏មិនអាចសន្និដ្ឋាន បានដែរ ថាតើ ពេលជាក់លាក់ណាទៅ ទើបគេនឹង បញ្ចេញវា​នោះ។ អ្វីដែលយើង គួររំពឹងទុក នៅក្នុងពេលនេះ គឺមានតែ បន្តរង់ចាំទៀត តែប៉ុណ្ណោះ រហូតដល់ ក្រុម​ហែកឃឺល្បីៗ ដូចជា TaiG និង Pangu បញ្ចេញវា ដូចទៅនឹង វើសិន iOS កាលពីមុន។

ហើយសម្រាប់ខេមបូវិញ ក៏សង្ឃឹមថានឹង ពួកគេនឹងបញ្ចេញវា ជាសាធារណៈភ្លាមៗដែរ នឹងអាល យក​ដំណឹង​ក្តៅៗ នេះមកបន្តប្រាប់ដល់ ប្រិយមិត្តទាំងអស់គ្នា អោយបានដឹង។ ដូចនេះ យើងសង្ឃឹមថា លោកអ្នក នឹងជ្រាបយល់ អំពីដំណឹងមួយនេះ ហើយពេលណា ដែលគេបញ្ចេញវា ជាសាធារណៈនោះ ខេមបូរីផត នឹងផ្សាយជូន ភ្លាមៗតែម្តង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ដំណឹង​ពាក់​ព័ន្ធ​ទៅ​នឹង Jailbreak iOS 9.1, 9.2 និង 9.2.1

  • ដោយ: Mai
  • 4:19 PM, 28 January
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ