កូរ៉េខាងត្បូង កំពុង តាមដានយ៉ាងដិតដល់ ចំពោះការបាញ់ មីស៊ីលរបស់ កូរ៉េខាងជើង

សេអ៊ូល៖ ក្រសួងការបរទេស កូរ៉េខាងជើង បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ ២០១៦ នេះថា ខ្លួនកំពុងតែដាក់ការតាមដាន យ៉ាងដិតដល់បំផុត ចំពោះព័ត៌មានដែលថា កូរ៉េខាងជើង គ្រោងធ្វើតេស្តសាក ល្បងក្បាល គ្រាប់មីស៊ីល ដែលមានរយៈចម្ងាយឆ្ងាយ បន្ទាប់ពីការធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន បានសម្រេច កាលពីថ្ងៃទី០៦ ខែមករា នោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយតាមសម្តីរបស់លោក គីម មីនសឿក អ្នកនាំពាក្យ ក្រសួងការបរទេស កូរ៉េខាងត្បូង ដូច្នេះថា “ការធ្វើតេស្តរបស់កូរ៉េខាងជើង គឺជាការបង្កហេតុ ដែលវាអាចកើតឡើង គ្រប់ពេលវេលា ទាំងអស់។ យោធាកូរ៉េខាងត្បូង នឹងបន្តតាមដាន យ៉ាងល្អិតល្អន់បំផុត ចំពោះសកម្មភាពរបស់កូរ៉េខាងជើង។”

គួរបញ្ជាក់ថា ការលើកឡើងរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងនេះ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មាន ក្យូដូ របស់ជប៉ុន ចេញផ្សាយនូវព័ត៌មានសម្ងាត់មួយ ថាទីក្រុងព្យុងយ៉ាងកំពុង តែរៀបចំធ្វើតេស្តសាកល្បង ក្បាលគ្រាប់មីស៊ីល ហើយជប៉ុនក៏កំពុងប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានមើលសកម្មភាពនោះផងដែរ៕

កូរ៉េខាងត្បូង កំពុង តាមដានយ៉ាងដិតដល់ ចំពោះការបាញ់ មីស៊ីលរបស់ កូរ៉េខាងជើង