Mark Zuckerberg៖ អ្នក​ប្រើ Facebook មាន​១,៦​ពាន់​លាន​នាក់​, WhatsApp ៩០០​លាន​នាក់​

(​អាមេរិក​)៖ លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook នៅថ្ងៃនេះ បានប្រកាស​នៅលើ Facebook Page ផ្ទាល់ខ្លួន​របស់លោក​ថា ចំនួន​អ្នកប្រើប្រាស់ Facebook បាន​កើន​ឡើងដល់ ១,៥៩​ពាន់​លាន​នាក់ ដែល​នេះ​ជា​ជោគជ័យ​ធំ​មួយទៀត​សម្រាប់​រូបលោក​។​