សមត្ថកិច្ច​នៅតែ​បន្ត​ចុះ​ត្រួតពិនិត្យ​សារធាតុ​ញៀន និង គ្រឿង​ស្រវឹង​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​រាជធានី​

Doliprane TVC

បើទោះបីជា​រយះពេល ២ ថ្ងៃ​កន្លងមក​គឺ​យប់​ថ្ងៃទី ២៣ និង ២៤ ខែមករា ឆ្នាំ ២០១៦ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​
ចំនួន ២០ នាក់ ពាក់​ព័​ន្ឋ​ទៅនឹង​ករណី​លើស​ជាតិ​ស្រវឹង​រហូតដល់ ០.៦០ មី​លី​ក្រាម រួមជាមួយ​នឹង​យាន្ត​ជំនិះ​ជាច្រើន​គ្រឿង ហើយដោយ​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​កក់​ផាកពិន័យ ១០០០ ដុល្លារ សម្រាប់​រថយន្ត និង ២០០ ដុល្លារ សម្រាប់​ម៉ូតូ ថែមទាំង​ត្រៀម​បញ្ជូន​ទៅកាន់​តុលាការ​ក៏ដោយ​ក្តី ក៏​សមត្ថកិច្ច​នៅតែ​បន្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅពេល​យប់​តាម​បណ្តា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​នៅតែ​បន្ត​ចុះ​ត្រួតពិនិត្យ​សារធាតុ​ញៀន និង គ្រឿង​ស្រវឹង​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​រាជធានី​

ជាក់ស្តែង​នៅ​យប់​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ កម្លាំង​សមត្ថកិច្ច សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​សារធាតុ​ញៀន ជាពិសេស​គ្រឿង​ស្រវឹង ចំនួន ១០ គោលដៅ​នៅតាម​បណ្តា​ខណ្ឌ​ចំនួន ៥ ។ ការដាក់​គោលដៅ​ត្រួតពិនិត្យ និង រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នាពេល​យប់​នេះ គឺ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ ដែល​កើត​ឡើងជា​ញឹកញាប់​ដោយសារតែ​ការបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ដែល​បច្ចុប្បន្ន​វា​ជា​បញ្ហា​ចំបង​បំផុត និង ជា​សោធ​នាដកម្ម​មួយ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​បាន​យ៉ាង​ឆាប់រហ័ស​បំផុត​មិនអាច​នឹកស្មាន​ដល់ ។

សមត្ថកិច្ច​នៅតែ​បន្ត​ចុះ​ត្រួតពិនិត្យ​សារធាតុ​ញៀន និង គ្រឿង​ស្រវឹង​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​រាជធានី​

ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ត្រូវតែ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា កុំ​បើកបរ​ហួស​ល្បឿន​កំណត់​, ពាក់មួក​សុវត្ថិភាព​, គោរព​ភ្លើង​សញ្ញា និង ស្លាក​ចរាចរណ៍ យោគយល់​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញទៅមក ជាពិសេស​កុំ​បើកបរ​ពេល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ៕ សុខា​