ចាប់ខ្លួន​មនុស្ស​ភេទ​ទី ៣ ស្នង​តំណែង​លោកយាយ​ទេព​

Doliprane TVC

​ស្ត្រី​វ័យ​ចំណាស់​ប្រភេទ​ទី ៣ ម្នាក់​ដែល​បាន​តាំងខ្លួន​ជា​អ្នក​ស្នង​រូបលោក​យាយ​ទេព ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត
​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង សាសនា​ខេត្ត បាន​ចុះ​នាំខ្លួន​ឲ្យ​ធ្វើ​ពិធី​សុំទោស​ជា​សាធារណៈ​នៅមុខ រូបសំណាក​លោកយាយ​ទេព នៅ​ដើម​ពោធិ៍​មុខ​ព្រះរាជដំណាក់ ជាប់​ព្រះវិហារ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ។ មូលហេតុ​ក្នុងការ​នាំខ្លួន​លោកយាយ​កាលពី​រសៀល​ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៦ ស្ថិតនៅ​អាស្រម​របស់គាត់​មួយកន្លែង ក្រោយ​ហាង​សាំង​សូគីម៉ិច​ក្នុង ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ហើយ​នាំខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ។

ចាប់ខ្លួន​មនុស្ស​ភេទ​ទី ៣ ស្នង​តំណែង​លោកយាយ​ទេព​

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់ថា ស្ត្រី​ប្រភេទ​ទី ៣ រូបនេះ​មានឈ្មោះ ឡាញ់ ស្រស់ អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ចម្ងាយ​ប្រមាណ​ជា ១ គីឡូម៉ែត្រ ពី​រូបសំណាក​លោកយាយ ទេព ។

ចាប់ខ្លួន​មនុស្ស​ភេទ​ទី ៣ ស្នង​តំណែង​លោកយាយ​ទេព​

សូម​រំលឹក​ផងដែរ​ថា កាលពី​សប្ដាហ៍​មុន​ស្ត្រី​ប្រ​ភេ​ទី ៣ ម្នាក់នេះ​ដែល​បានមក​តាំងខ្លួន​ជា​អ្នក​ស្នង​រូប​លោកយាយ​ទេព បាន​ឡើង​អង្គុយ​លើ​ភ្នេន​លោកយាយ​ទេព ក្រោម​ដើម​ពោធិ៍ មុខ​ព្រះរាជដំណាក់ ស្ថិតក្នុង ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប នៃ​កណ្តា​លបះ​ដូង ក្រុង​បុរាណ​ទេសចរណ៍​ប្រវត្តិសាស្ត្រ ខេត្តសៀមរាប ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ទី​សក្ការៈ​គោរពបូជា​ដ៏​ស័ក្តិ​សិទ្ធ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ទូទាំងប្រទេស ដែល​ត្រូវគេ​បាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក ធ្វើ​ឲ្យ​មហាជន​ជាច្រើន បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​អាជ្ញាធរខេត្ត និង កម្លាំង​សមត្ថកិច្ច​ទៀតផង ៕ ម៉ី សុខា​រិ​ទ្ធ ភ្នាក់ងារ​ព័ត៌មាន ខេត្តសៀមរាប​

ចាប់ខ្លួន​មនុស្ស​ភេទ​ទី ៣ ស្នង​តំណែង​លោកយាយ​ទេព​