តារាសម្តែង So Ji Sub ឆ្នាំនេះ ចង់មាន ស្នេហា

កូរ៉េ៖ តារាសម្តែងរូបសង្ហា So Ji Sub ថ្មីនេះ បានបង្ហាញខ្លួន លើទស្សនាវដ្តី Star1 magazine លេខថ្មីសម្រាប់ខែកុម្ភៈ និងបាននិយាយពីចំណាប់ អារម្មណ៍របស់ខ្លួន ក្នុងរឿងស្នេហាទៀតផង។

ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥នេះថា តួឯកប្រុសក្នុងខ្សែភាពយន្ត“Oh My Venus.” លោក So Ji Sub ក្នុងពេលជួបសម្ភាសន៍ ជាមួយទស្សនាវដ្តី Star1 បាននិយាយថា “ បើអាចខ្ញុំចង់មានស្នេហា ហើយបើបានជួបមនុស្សដែល ត្រូវចិត្ត ខ្ញុំនឹងរៀបការ” ។ កាលដែលនិយាយបែបនេះ ប្រហែលមកពី តារាសម្តែងរូបនេះ នៅជាប់ចិត្តឈុតផ្អែមល្ហែម ជាមួយតារាសម្តែង Shin Min Ah ក្នុងខ្សែភាពយន្ត Oh My Venus ដែលទើបតែថតចប់ ។

ក្រៅពីនិយាយពីចំណាប់អារម្មណ៍ រឿងស្នេហា តារាវ័យ៣៨ឆ្នាំ So Ji Sub បានលើកមេដៃនិង និយាយសរសើរ តារាសម្តែង Shin Min Ah ថា “ Min Ah នាងគួរឲ្យស្រលាញ់ណាស់ ពេលថតរឿងនាងចូលចិត្ត ជជែកជាមួយមនុស្សគ្រប់គ្នា មិនថាតែខ្ញុំទេ ខ្ញុំរីករាយពេលថតរឿងជាមួយនាង ” ៕

តារាសម្តែង So Ji Sub ឆ្នាំនេះ ចង់មាន ស្នេហា

តារាសម្តែង So Ji Sub ឆ្នាំនេះ ចង់មាន ស្នេហា

តារាសម្តែង So Ji Sub ឆ្នាំនេះ ចង់មាន ស្នេហា