ឌុ​ច លីដា កុហក​មហាជន​ឡើង​បះសក់​ ​ ​ ​ ​ ​

Doliprane TVC

​ឌុ​ច លីដា ដែល​ទទួលបាន​ងារ​ពី​មហាជន​ថា​ជា​តារា​សិច​ស៊ី​ឆ្នាំ ២០១៥ ដោយ​នាង​ហ៊ាន​សម្តែង​ដោះ​សម្លៀកបំពាក់​លែងខ្លួន​ប​ញ្ចេ​ញ​សម្ផស្ស​ដ៏​ស្រស់​ខ្ចី ផ្អើល​អស់​ពិភព​សិល្បៈ​ខ្មែរ និង នៅលើ​ឆាក​អន្តរជាតិ​ផង​នោះ​ធ្លាប់​ទទួលស្គាល់ថា​ដោយសារ​ការសម្តែង​រឿង​«​ស្បែក​គង់​» មាន​ឈុត​ដោះអាវ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​ស្ទុះ​ឡើង​ខ្លាំង​មែនទែន ប៉ុន្តែ​កាលពី​ថ្មីៗ​នេះ​នាង​បាន​បង្ហោះ​រូប​កើតទុក្ខ ព្រោះ​សង្សារ​ស្លាប់​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ជឿ​នាង ឡើង​បះសក់​ទម្រាំ​ដឹង​ការពិត ។

ឌុ​ច លីដា កុហក​មហាជន​ឡើង​បះសក់​ ​ ​ ​ ​ ​

រឿង​ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ កញ្ញា ឌុ​ច លីដា ដោយសារតែ កន្លងទៅ​ថ្មីៗ​នេះ​នៅក្នុង account ហ្វេ​ស​ប៊ុ​ក​របស់​នាង​បាន​បង្ហោះ​នូវ​សារ​បង្ហាញ​ពី​ភាព​ទុក្ខសោក​យ៉ាងខ្លាំង​ដោយ​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថាស​ង្សា​នាង​បាន​ស្លាប់​ព្រមទាំង​មានភ្ជាប់​រូបថត​មួយ​សន្លឹក​បញ្ជាក់​ទៀតផង​ដែល​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង ។

ឌុ​ច លីដា កុហក​មហាជន​ឡើង​បះសក់​ ​ ​ ​ ​ ​

ខ្លឹមសារ​នៃ​សារ​ដែល​នាង​បាន​សរសេរ​គឺ ៖ «​គ្មាន​អ្នកណា​យល់​អារម្មណ៍​ដែល​បាត់បង់​សង្សារ​ជាទី​ស្រឡាញ់​គាត់​បានចេញ​ឆ្ងាយ​ទៅដោយ​មិន​ត្រឡប់​ទុក​ឲ្យ​ខ្ញុំ​វេទនា និង រក​សង្សារ​ថ្មី​មួយទៀត » ។ ដំបូង​មហាជន​ហាក់​ជឿ​ស្លុង និង មាន​ក្តី​អាណិត​ព្រោះ​មិនគួរណា​នាង​មានរឿង​អភព្វ​បែបនេះ​សោះ តែ​ដោយ​គេ​គិតថា​ពីមុនមក​មិនដែល​ឮថា នាង​មាន​សង្សារ​ទើប​គេ​មិនសូវ​ជឿ​លុះដល់​ពិចារណា​លើ​ពាក្យ​ដែល​នាង​សរសេរ​ទៀត​កាន់តែ​ធ្វើ​ឲ្យ​គេ​លែង​ជឿ​ទាំងស្រុង​សំខាន់​ត្រង់​ពាក្យ​ចុងក្រោយ​ដែល​សរសេរថា​«​ទុក​ឲ្យ​ខ្ញុំ​វេទនា និង រក​សង្សារ​ថ្មី​មួយទៀត​» ។

ឌុ​ច លីដា កុហក​មហាជន​ឡើង​បះសក់​ ​ ​ ​ ​ ​

តាម​ព័ត៌មាន​ច្បាស់ការ​បាន​ឲ្យ​ដឹងថា នោះ​គឺ​គ្រាន់តែ​ជា​ឈុត​ឆាក​មួយ​ក្នុង​រឿង​តែប៉ុណ្ណោះ ។ ជាការ​កត់សម្គាល់ រយៈពេល ២ ឆ្នាំ​កន្លងទៅនេះ តារា​សម្ដែង​ដែល​កំពុងតែ​ស្ថិតនៅក្នុង​ភាព​ល្បីឈ្មោះ ឌុ​ច លីដា មិន​ត្រឹមតែ​ទទួលបាន​នូវ​ភាពជោគជ័យ​ពី​ការសម្ដែង​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្កើនបាន​នូវ​ការគាំទ្រ​កាន់តែខ្លាំង​ផងដែរ ។ ភាពលេច​ធ្លោ​ជិត​ពីរ​ឆ្នាំ​ជាប់​គ្នា​នេះហើយ ទើបបាន​ធ្វើ​ឲ្យ​តារា​សម្ដែង ឌុ​ច លីដា កាន់តែ​កាក់កប​ជាមួយ​អាជីព​ជា​អ្នកសិល្បៈ ហើយ​នេះ​ក៏​ជា​ឱកាស​មួយ​ដ៏​ល្អ​ផងដែរ​សម្រាប់​ការ​កើប​លុយ ។

ឌុ​ច លីដា កុហក​មហាជន​ឡើង​បះសក់​ ​ ​ ​ ​ ​

ឌុ​ច លីដា បាន​បោះជំហាន​ចូល​សិល្បៈ កាលពី​ឆ្នាំ ២០០៩ ហើយ​ឆ្នាំ ២០១៤ គឺជា​ឆ្នាំ​ដែល​នាង​ល្បី​ខ្លាំង ពិសេស​បន្ទាប់ពី​នាង​បាន​ថត​រឿង “​ស្បែក​គង់​” ។ ក្រៅពី​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ខារ៉ាអូខេ តារា​ស្រី​ម្នាក់នេះ​ធ្លាប់បាន​ថត​រឿង​ជិត ១០ រឿង​មកហើយ ។ បច្ចុប្បន្ន​នាង​ត្រូវបាន​គេ​ដឹងថា តម្លៃ​ខ្លួន​ក្នុង​ការថត​មួយ​រឿងៗ ស្ថិតក្នុង​លំដាប់​តារា​ជួរមុខ​ផងដែរ ៕ ដេវីត​