ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Pato៖ Chelsea ជា​ផ្ទះ​ថ្មី​របស់​ខ្ញុំ

ខ្សែ​ប្រយុទ្ធ Alexandre Pato បាន​អះអាង​ថា តោ​ខៀវ Chelsea គឺជា​ផ្ទះ​ថ្មី​របស់​គេ មុន​ពេល​មាន​ការ​ផ្ទេរ​កីឡាករ​នេះ​មក​លេង​នៅ​កីឡដ្ឋាន Stamford Bridge ជា​លក្ខណៈ​ខ្ចី​ជើង​រួច​មក។

patoអតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​អ៊ីតាលី AC Milan វ័យ ២៦​ឆ្នាំ​រូប​នេះ បាន​មក​ដល់​ប្រទេស​អង់គ្លេស​កាល​ពី​ម្សិលមិញ ខណៈ​មាន​របាយ​ការណ៍​ថា កីឡាករ​នេះ គ្រោង​នៅ​លេង​ក្នុង​លីក​កំពូល​អង់គ្លេស​ជាមួយ​ក្លិប​ត្រដាប​ត្រដួស​នៅ​ជិត​ពាក់​កណ្តាល​តារាង​នេះ​រហូត​ដល់​ខែ ឧសភា។ Alexandre Pato ដែល​បាន​បង្ហាញ​ខ្លួន​ជា​អន្ដរ​ជាតិ​ចំនួន ២៧ លើក និង​បាន​​ជួប​​រយៈពេល​ដ៏​រីក​រាយ​​រយៈ​ពេល​ចំនួន ៦ ឆ្នាំ​ជាមួយ​នឹង​ក្លិប AC Milan ក្នុង​អាជីព​របស់​គេ​នោះ មិន​បាន​លេង​ការ​ប្រកួត​ជា​ផ្លូវ​ការ​មួយ​សោះ​បើ​គិត​ចាប់​តាំង​ពី​ខែ​ វិច្ឆិកា ដែលនៅ​ពេលនោះ​រូប​គេ​បាន​វិល​ពីការ​ខ្ចី​ជើង​អស់​រយៈពេល ២។

Pato ២៦ ឆ្នាំ​រូប​នេះ ដែល​បាន​ឈាន​ដល់​រយៈ​ពេល ១២ ខែ​ចុង​ក្រោយ​នៃ​កិច្ច​សន្យា​របស់​គេ​នៅ​ឯ​ក្លិប Corinthians របស់​ប្រេស៊ីល និង​បាន​ច្រាន​ចោល​ឱកាស​ក្នុង​ការ​ផ្ទេរ​ទៅកាន់​​ក្លិប​ស្ថិតក្នុង​ក្រប​ ខ័ណ្ឌ​ទី ២ របស់​ចិន​គឺ Tianjin Quanjian នៅ​ខែ​នេះ នឹង​​ត្រូវទទួល​បាន​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​សិន ស្រប​ពេលក្រុម Chelsea ហាក់​ដូច​ជា​បាន​ត្រៀម​កញ្ចប់​ប្រាក់​បៀ​វត្សរ៍នា​ពេល​បច្ចុប្បន្ន​របស់​គេ​ ​ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជា ៣ ម៉ឺនផោន​ (ស្មើ​នឹង ៤,៣ ម៉ឺន​ដុល្លារ​អាមេ​រិក) ក្នុង​មួយ​សប្តាហ៍​ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​នេះ​។

Corinthians ពិត​ជា​ចង់​ឲ្យ Pato ផ្ទេរ​ក្នុង​លក្ខ​ខណ្ឌ​ជា​អចិន្រ្ដៃយ៍ ហើយ​ការ​ស្នើ​សុំ​នូវ​តម្លៃ​ខ្លួន​របស់​ពួកគេ​ហាក់​ដូច​ជា​ធ្លាក់ទាប​ជាង ១០ លាន​ផោន (ស្មើនឹង ១៤,៣ លាន​ដុល្លារ​អាមេ​រិក) នៅ​​ចុង​រដូវកាល​របស់​ក្រប​ខ័ណ្ឌ​អង់​គ្លេសនា​ពេល​បច្ចុ​ប្បន្ននេះ​។ ការ​ទៅ​ដល់​របស់​គេ​អាច​នឹង​ជាប់​ទាក់​ទង​នឹង​​អនា​គត​របស់​​ទាំង​ខ្សែ​ ប្រយុទ្ធ Loic Remy និង Radamel Falcao នៅ Stamford Bridge​៕