Galaxy A3 ឆ្នាំ 2016 តួ​លោហៈ​ធាតុបំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ជាង​មុនតម្លៃ​ត្រឹម​តែ ៣១៥ ដុល្លារ


Galaxy A3 ឆ្នាំ 2016 តួ​លោហៈ​ធាតុបំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ជាង​មុនតម្លៃ​ត្រឹម​តែ ៣១៥ ដុល្លារ

ស្មាត​ហ្វូន Galaxy ត្រកូល A ឆ្នាំ 2016 បាន​រចនា​ឡើង​ជាមួយ​និង​បច្ចេកវិទ្យា​ទំនើប​ជាង​មុន តួ​ខ្លួន​ផលិត​ឡើង​ពី​លោហៈ​ធាតុ​និង​កញ្ចក់​ប្រភេទ Corning Gorilla Glass 4 អេក្រង់​ទំហំ 4.7 អ៊ីញ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់ v5.0.2 Lollipop និង​បច្ចេកវិទ្យា​ថ្មីៗ តម្លៃ​ត្រឹម​តែ ៣១៥ ដុល្លារ។

 

Galaxy A3 ឆ្នាំ 2016 តួ​លោហៈ​ធាតុបំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ជាង​មុនតម្លៃ​ត្រឹម​តែ ៣១៥ ដុល្លារ

 

បន្ទាប់​ពី​ Sabay បាន​សាក​ល្បង​អស់​រយះ​ពេល ១ សប្ដាហ៍​កន្លងទៅ​ឃើញ​ថា វា​មាន​លក្ខណះ​ពិសេស​​ដូចជា៖

 

១) ផ្នែក​កាមេរ៉ា៖

 

សម្រាប់​ផ្នែក​កាមេរ៉ា​វិញ Galaxy A3 ឆ្នាំ 2016 ត្រូវ​បាន​បំពាក់​មក​ជាមួយ​និង​កាមេរ៉ា​ទំនើប​ជាង​មុន ដែល​ធ្វើ​ឲ្យ​ទាំង​រូបភាព និង​វីដេអូ កាន់​តែ​ភ្លឺ​ច្បាស់​ជាង​មុន ហើយ​កាមេរ៉ា​មុខ​មាន Aperture F1.9 អាច​ថត​រូប Selfie បាន​យ៉ាង​ល្អ​​ទោះ​បី​ជា​នៅ​កន្លែង​ងងឹត​ក៏​ដោយ។

 

២) ទំហំ​អេក្រង់៖

 

សម្រាប់​ទំហំ​អេក្រង់​ត្រូវ​បាន​បំពាក់​ដោយ​កញ្ចក់​ប្រភេទ Corning Gorilla Glass 4 ទំហំ 4.7 អ៊ីញ​ជា​ប្រភេទ​កញ្ចក់​រឹង​មាំ ការ​ពារ​ឆ្កូត​ផ្សេងៗ ដែល​សម​ល្មម​និង​ប្រអប់​ដៃ​របស់​ប្រិយមិត្ត​មិន​ធំ​ពេក មិន​តូច​ពេក ងាយ​ស្រួល​យក​តាម​ខ្លួន។

 

៣) តួ​ខ្លួន៖

 

សម្រាប់ Galaxy A3 ឆ្នាំ 2016  នេះ​តួ​ខ្លួន​បំពាក់​ដោយ​លោហៈ​ធាតុ ដែល​ខុស​ប្លែក​ពី Galaxy ជំនាន់​មុន អ្វី​ដែល​ពិសេស​នោះ​គឺ Galaxy A3 ឆ្នាំ 2016មាន​ភាព​រឹង​មាំ រូបរាង ស្រស់​ស្អាត​និង​មាន​ភាព​ទាន់​សម័យ។

 

៤)  សមត្ថភាព៖

 

សម្រាប់ Galaxy A3 ឆ្នាំ 2016  នេះ​មាន​សមត្ថភាព​អាច​តម្លើង​កម្មវិធី​ធំ​ៗ ឬ លេង​ហ្គេម​​បាន​ដោយ​រលូន​ដែល​មាន ទំហំ RAM 1.5 GB និងCPU ប្រភេទ Quad-core 1.5 GHz Cortex-A53 ដែល​សាក​សម​និង​ការ​កម្សាន្ត​បែប​លក្ខណះ​ឯកជន​របស់​ប្រិយមិត្ត។

 

៥)  ប្រព័ន្ធ​ប្រតិបត្តិការ៖

 

សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​វិញ​គឺ Android ជំនាន់ v5.0.2 Lollipop  ដែល​មាន​រហ័ស​ជាង​មុន និង​មាន​មុខងារ​សំបូរ​បែប​ជា​ច្រើន។

សមត្ថភាព​ប៉ុណ្ណឹង​អាច​សម្រេច​ចិត្ត​ទិញ​ប្រើ​បាន​ឬ​នៅ?

 

បន្ត​អាន៖ ទូរសព្ទ​ជំនាន់​ក្រោយ​របស់​ Samsung មាន​ចំណុច​ពិសេស​​ច្រើន

 

 

អត្ថបទ៖ រក្សា