“Safe Sex ” មុន​រួមភេទ ត្រូវ​គិត​អំពី​សុវត្ថិភាព​

“Safe Sex ” មុន​រួមភេទ ត្រូវ​គិត​អំពី​សុវត្ថិភាព​

​សុវត្ថិភាព​នៃ​ការ​រួមភេទ មាន​ទាក់ទង​ទៅ​នឹង​កត្តា​ជាច្រើន ហើយ​ខុសគ្នា​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត​។ សុវត្ថិភាព​នៃ​ការ​រួមភេទ ត្រូវ​រាប់​បញ្ចូល​ទាំង​កត្តា​រាងកាយ (​មិន​ឆ្លង​ជំងឺ ឬ​មិន​មាន​កូន​ដែល​មិន​ចង់បាន​) និង​កត្តា​ចិត្តសាស្ត្រ (​រួមភេទ​ដោយ​ព្រមព្រៀង និង​សុខ​ស្រួល​)​។

កត្តា​ខាងក្រោម​នេះ អាច​រាប់​បញ្ចូល​ទៅក្នុង ការ​រួមភេទ​ដែលមាន​សុវត្ថិភាព ៖

1.​    ​- ការ​រួមភេទ ដែល​ធ្វើឲ្យ​អ្នកសុខ​ស្រួល និង​មាន​ទំនាក់ទំនង​ល្អ​ជាង​មុន​
- ការពារ​បាន​ពី​ជំងឺឆ្លង​ផ្សេងៗ ដូចជា ជំងឺ​កាមរោគ ជំងឺ​រលាក​ថ្លើម និង​ជំងឺអេដស៍​ជាដើម​
- ដៃគូ​ទាំងពីរ​មាន​អារម្មណ៍​សុវត្ថិភាព ផា​សុកភាព និង​ឈាន​ដល់​ចំណុច​កំពូល​
2.​    ​- ប្រើប្រាស់​វិធីសាស្ត្រ​ពន្យារកំណើត ប្រកបដោយ​ជោគជ័យ​
3.​    ​- អាច​ស្រើបស្រាល និង​ឈាន​ដល់​ចំណុច​កំពូល ក្រៅពី​ស្ទីល​ម៉ែ​ចែក​ឲ្យ (penis-vagina sex)
4.​    ​- មិន​មាន​ការបង្ខំ ពេល​រួមភេទ ទោះបីជា​ក្នុង​នាម​ជា​ប្តី​ប្រពន្ធ​ស្របច្បាប់​ក៏ដោយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។