ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ថ្នាក់ដឹកនាំ​ថ្មី​របស់​បក្ស​កុំ​មុ​យ​នី​ស្តវៀ​ត ណា​ម ត្រូវ​បាន​បង្ហាញ​នា​ថ្ងៃ​ទី​២៨ មក​រា មុន ពេល​បញ្ចប់​សមាជ​លើក​ទី​១២ របស់​បក្ស​នា​ថ្ងៃនេះ ។ លោក​ង្វៀ​ន ភូ​ជុង ត្រូវ​បាន​ជ្រើសតាំង ជា​ថ្មី​ជា​អគ្គលេខាបក្ស ។

យោង​តាម​បញ្ជី​ឈ្មោះ​ចេញផ្សាយ​ដោយ​សមាជជាតិ ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​កណ្តាល​ថ្មី​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​មាន​សមាជិក​១៩​រូប ។ រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​លោក TRAN DAI QUANG អនុប្រធាន​សភាជាតិ លោកស្រី NGUYEN THI KIM NGAN និង​ឧបនាយករដ្ឋមន្ត្រី លោក NGUYEN XUAN PHUC មានឈ្មោះ​ក្នុង​បញ្ជី​នេះ ។

បើ​តាម​ការ​ប្រកាស​នា​ស​ប្តា​ហ៍​នេះ​របស់​លោក VUTRONG KIM អនុ​ប្រធានាធិបតី និង​ជា​អគ្គ​លេខា​គណៈកម្មាធិការ​កណ្តាល​របស់​រណសិរ្ស​មាតុភូមិ​វៀតណាម​ថា លោក TRAN DAI QUANG ត្រូវ​ជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​ប្រទេស លោក NGUYEN XUAN PHUC ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី និង​លោកស្រី NGUYEN THI KIM NGAN ជា​បេ​ក្ខ​នារី​ប្រធាន​សភាជាតិ ៕