ប្រទេស​ថៃ​​​​ប្រុង​​ខ្លួន​ទប់​ទល់​​​​​ជំងឺ​គ្រុនឈាម​រាតត្បាត​ខ្លាំង​គួរ​បារម្ភ​ ​​​​ឆ្នាំ​២០១៦

ប្រទេស​ថៃ​​​​ប្រុង​​ខ្លួន​ទប់​ទល់​​​​​ជំងឺ​គ្រុនឈាម​រាតត្បាត​ខ្លាំង​គួរ​បារម្ភ​ ​​​​ឆ្នាំ​២០១៦

ប្រទេស​ថៃ​កំពុង​​​ត្រៀម​ខ្លួន​ ​ប្រឆាំង​ទប់​ទល់​​​​​នឹង​ជំងឺ​គ្រុនឈាម​​​​ក្នុង​ឆ្នាំ​២០១៦ បន្ទាប់​ពី​​អ្នក​ជំនាញ​​ជា​ច្រើន​បាន​ព្រមាន ថា​​​អ្នក​​​​​ឆ្លង​មេរោគ​គ្រុនឈាម​​​​​​អាច​​​ស្មើ​​នឹង​​ចំនួន​​​​អ្នក​ឆ្លង​ជំងឺ​​កាល​ពី​ឆ្នាំ ១៩៨៧ ជា​ឆ្នាំ​ដែល​មាន​​ការ​​រាតត្បាត​ ជំងឺ​គ្រុន​ឈាម​​​​ខ្លាំង​បំផុត​ក្នុង​ប្រទេស​ថៃ។

 

ប្រទេស​ថៃ​​​​ប្រុង​​ខ្លួន​ទប់​ទល់​​​​​ជំងឺ​គ្រុនឈាម​រាតត្បាត​ខ្លាំង​គួរ​បារម្ភ​ ​​​​ឆ្នាំ​២០១៦

​​​​​​

ករណី​​​ឆ្លង​មេរោគ​ជំងឺ​គ្រុនឈាម​​ ១៤០ ០០០​ករណី​​​ត្រូវ​បាន​​រាយការណ៍​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ ជា​ចំនួន​​មួយ​​​ខ្ពស់​បំផុត​ ចាប់​តាំង​ពី កើត​មាន​ករណី​ឆ្លង​ ១៧០ ០០០ ករណី​ក្នុងឆ្នាំ​ ១៩៨៧មក។

 

ថ្មី​ៗ​នេះ មន្ត្រី​រដ្ឋាភិបាល​ថៃ បាន​បង្ហាញ​របាយការណ៍​ថា មាន​ករណី​ស្លាប់​​១២៦ នាក់​ហើយ ក្នុង​​នោះ​គឺ​បូក​រួម​ទាំង​តារា​ល្បី​ឈ្មោះ​​​ថៃ គឺ​លោក Thridsadee “Por” Sahawong ដែល​​​​បាន​ឆ្លង​​មេរោគ​កាច​សាហាវ​នោះ​​​​​​។ ដោយ​ឡែក​ចំពោះ​ការ​ស្លាប់​របស់ តារា​ថៃ ខាង​លើ​នោះ បាន​ក្លាយ​ជា​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​​សាធារណជន​ថៃ ថា​​ជំងឺ​គ្រុន​ឈាម​មិន​មែន​កើត​មាន​​​​តែ​លើ​អ្នក​រស់​នៅ​តាម​តំបន់​ដាច់​​ស្រយាល​​នោះ​ទេ។

 

ប្រទេស​ថៃ​​​​ប្រុង​​ខ្លួន​ទប់​ទល់​​​​​ជំងឺ​គ្រុនឈាម​រាតត្បាត​ខ្លាំង​គួរ​បារម្ភ​ ​​​​ឆ្នាំ​២០១៦
 

“ ប្រជាជន​​កាន់​តែ​ច្រើន​​ ​កំពុង​សម្រុក​មក​​​កាន់​ទី​​ទី​ក្រុង ហើយ​នោះ​ជា​ហេតុ​ផល​​ដែល​​ធ្វើ​​​ឲ្យ​​មាន​ផល​វិបាក​​​ពី​ជំងឺ​គ្រុន​ឈាម​នៅ​ទី​ក្រុង​ខ្លាំង​ជាង​នៅ​តាម​ខេត្ត ឬ​ទី​ប្រជុំ​ជន​​​នានា។ វា​កំពុង​រាតត្បាត​​ ដោយ​សារ​​​​​បញ្ហា​ចំណាក​ស្រុក​មក​កាន់​ទី​ក្រុង​ និង​​បញ្ហា​​​​កង្វះ​ខាត​​ចំណេះ​ដឹង​ពី​​ការ​ការពារ​ខ្លួន​កុំ​ឲ្យ​មូស​ខាំ​ផង​ដែរ​” ។ នេះ​បើ​តាម​ លោក Duangporn Pinsrilesikul មន្ត្រី​ក្រសួង​សុខាភិបាល​ក្រុង​បាងកក។

 

ក្រសួង​សុខាភិបាល​ថៃ​​​ ព្យាករណ៍​​ថា ករណី​ជំងឺ​គ្រុនឈាម​ នឹង​អាច​កើន​ឡើង​​ច្រើន​ជាង​១៦​ភាគ​​រយ​ក្នុង​ឆ្នាំ​នេះ។ ទោះ​ជា​យ៉ាង​ណា ប្រទេស​ថៃ​​កំពុង​រៀប​ចំ​យុទ្ធសាស្ត្រ​​ប្រយុទ្ធ​ប្រឆាំង​ នឹង​​​ជំងឺ​កាច​សាហាវ​​​ខាង​លើ តាម​រយៈ​ការ​កម្ចាត់​ជម្រក​មូស​ខ្លា។

 

យុទ្ធនាការ​ជា​លើក​ដំបូង របស់​ប្រទេស​ថៃ ​​​​ប្រឆាំង​នឹង​​រោគ​រាតត្បាត​ជំងឺ​គ្រុន​ឈាម​ បាន​ធ្វើ​​ឡើង​​​ក្នុង​ទី​ក្រុង​បាងកក​ក៏​ដូច​ជា​ប្រទេស​ក្នុង​​​​តំបន់​អាស៊ី​អាគ្នេយ៍​​​ ​​​​តាម​រយៈ​ អាជ្ញាធរ​ក្នុង​តំបន់​ ដោយ​​ប្រើ​ម៉ាស៊ីន​បាញ់​​ថ្នាំ​សម្លាប់​​មូស ​រៀង​រាល់​ថ្ងៃ​ ជា​វិធី​សាស្ត្រ​មួយ​ដើម្បី​កម្ចាត់​​តំបន់​មូស​​បង្ក​កំណើត៕

 

ចុចអាន៖ វីរុស Zika ចំលង​តាម​មូស​ខ្លា CDC សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន

 

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ channelnewsasia

​​​