សង្គម​ស៊ីវិល​ស្នើ​៤​ចំណុច​ដល់​រាជរដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ពី​ច្បាប់​ចរាចរណ៍

សង្គម​ស៊ីវិល​ស្នើ​៤​ចំណុច​ដល់​រាជរដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ពី​ច្បាប់​ចរាចរណ៍

អង្គការ​សង្គម​ស៊ីវិល​​ធ្វើ​ការ​ងារ​ពាក់ព័ន្ធ​នឹង​វិស័យ​សុវត្ថិភាព​ចរាចរណ៍​បាន​ពិភាក្សា​គ្នា​បង្កើត​ជា​សេចក្ដី​ថ្លែងការណ៍​រួម​ស្ដី​ពី “ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​កម្ពុជា” ​ដើម្បី​ស្នើ​ដល់​រាជរដ្ឋាភិបាល​ពិចារណា​ឡើង​វិញ ស្រប​ពេល​ច្បាប់​នេះ​កំពុង​ធ្វើ​វិសោធនកម្ម​ថ្មី​ឡើង​វិញ​ ។

 

សង្គម​ស៊ីវិល​ស្នើ​៤​ចំណុច​ដល់​រាជរដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ពី​ច្បាប់​ចរាចរណ៍
ដើម្បី​ជា​ប្រយោជន៍​ដល់​កម្ពុជា​និង​ប្រទេស​ជាតិ​ទាំង​មូល អង្គការ​សង្គម​ស៊ីវិល​សូម​អនុញ្ញាត​ស្នើ​សុំ​រាជ​រដ្ឋា​ភិបាល​កម្ពុជា មេត្តា​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ពិចារណា​នូវ​សំណូម​ពរ​៤​ចំណុច​ខាង​ក្រោម៖

 

១. សូម​អនុវត្ត​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​តឹង​រឹង លើ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់ ការ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ការ​មិន​ពាក់​មួក​សុវត្ថិភាព ឬ​ការ​មិន​ដាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព

 

២. រក្សា​ឲ្យ​មាន​បណ្ណ​បើក​បរ​សម្រាប់​អ្នក​បើក​បរ​ម៉ូតូ ​ដែល​មាន​កម្លាំង​ចាប់​ពី ១២៥ ccចុះ​ក្រោម ព្រោះ​នៅ​កម្ពុជា​មាន​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​បាន​ស្លាប់​ដល់​ទៅ ៧៣%

 

៣. សូម​គាំ​ទ្រ​យុទ្ធនា​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ស្ដី​ពី​ចរាចរណ៍​ដើម្បី​ផ្លាស់​ប្ដូរ​ឥរិយាបថ​អ្នក​ប្រើ​ប្រាស់​ផ្លូវ

 

៤. សូម​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​ដៃ​គូ​ជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ និង​សាធារណជន អំពី​បញ្ហា​សុវត្ថិភាព​ចរាចរណ៍ និង​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់

 

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

អត្ថបទ៖ លឹម សុ​នា