ពឹងពាក់​អោយជួយ​រត់​តុ ដាក់​ទឹកកក ក្នុង​ពិធីមង្គលការ ស្រវឹង​វាយ​ភ្ញៀវ

បាត់ដំបង: ខំ​ពឹងពាក់​ជា​មុខជា​មាត់​អោយជួយ​រត់​តុ ដាក់​ទឹកកក អោយ​ភ្ញៀវ​ក្នុង​ពិធីមង្គលការដឹងអី​ពេល​ស្រវឹង​យក​ដំបង​វាយ​ភ្ញៀវ​បណ្តាល​​អោយ​រងរបួស​ម្នាក់ ព្រោះ​សងសឹក​គំនុំ​ចាស់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង  ៤​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ២០១៦ នៅ​ចំណុច​ភូមិ​កំ​រ៉ែ​ង ឃុំ​បាសាក់ ស្រុក​រុ្ខ​គី​រី​មាន​​រៀបចំ​អា​ពា​ហ៍ ពិពាហ៍ក្នុងភូមិ ដែល​ម្ចាស់​បាន ពឹងពាក់​ជនសង្ស័យ​ឈ្មោះ ជា ជី​វ័​ន្ត យកមក​ជួយ​រត់​តុដាក់​ទឹកកក ឲ្យ​ភ្ញៀវ​ក្នុង​ពិធីមង្គលការ ។​

​ក្រោយមក​ជន សង្ស័យ​ឈ្មោះ ជា ជី​វ័​ន្ត បានមក​អង្គុយ ផឹកស្រា​ជាមួយ​ភ្ញៀវ ដល់​ស្រវឹង។ លុះដល់​ល្ងាច ជនរងគ្រោះ​ឈ្មោះ ម៉ុ​ន ចាន់​រឿន បាន​ដើ​ចេញពី​រោងការ​ក៏ត្រូវជនសង្ស័យ បាន​ទាញ​ដំបង​ឈើ​ជ្រុង មក​វាយ​លើ​ជនរងគ្រោះ ២​ដំបង​បណ្តាអោយ​សន្លប់​និង​រងរបួស​ធ្ងន់​​ព្រោះ​សងសឹក​គំនុំ​ចាស់​។​

​ក្រោយពី​កើតហេតុ​ភ្លាម ខាង​ភ្ញៀ​ន​កូនក្រមុំ និង​កូន​ក​ម្លោះ បាននាំគ្នា​ព័ទ្ធចាប់ជនដៃដល់ ប្រគល់អោយ​សមត្ថកិច្ច អាវុធហត្ថ ស្រុក​យកទៅ​​ចាត់ការ​តាមច្បាប់​។​

​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​វាយ​ទៅលើជនរងគ្រោះ ពិតប្រាកដ​មែន ដោយសារ​តែមាន គំនុំ​ចាស់​កន្លងមក ។ បច្ចុប្បន្នកម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ជនសង្ស័យ​មក​ទីបញ្ជាការអាវុធហត្ថ​ខេត្ត នៅ​រសៀល​ថ្ងៃទី​២៨ ខែមករា នេះ​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់​៕​

ពឹងពាក់​អោយជួយ​រត់​តុ  ដាក់​ទឹកកក ក្នុង​ពិធីមង្គលការ ស្រវឹង​វាយ​ភ្ញៀវ

ពឹងពាក់​អោយជួយ​រត់​តុ  ដាក់​ទឹកកក ក្នុង​ពិធីមង្គលការ ស្រវឹង​វាយ​ភ្ញៀវ