នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ត្រួតពិនិត្យ និង​ឃាត់ខ្លួន ជនជាតិ​វៀតណាម​៨​នាក់​

ភ្នំពេញ: ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា  ប្រធាន​នាយកដ្ឋាន ស៊ើប​អ​ង្គេ​ត និង​អនុវត្តនីតិវិធី នា​សៀ​ល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​កម្លាំង បន្ត​ចុះត្រួតពិនិត្យ​ទៅលើ​ជនជាតិ វៀតណាម​ដែល​ធ្វើការ​នៅ​សិប្បកម្ម​កែច្នៃ​ឈើ​ជាច្រើនទីតាំង ស្ថិត​តាម​បណ្តោយ​ផ្លូវ​១០១ និង​ផ្លូវ​៩៧ ក្នុង​សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន  ។​

​ដើម្បី​ស្វែងរក​ឯកសារ របស់​ក្រុមកម្មករ​ធ្វើ​ឈើ​ជា​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ជាច្រើននាក់ និង​លិខិតស្នាម​ស្របច្បាប់​។​ក្រោយ​ធ្វើការ​​ត្រួតពិនិត្យ កម្លាំង​នគរបាល បាន​រកឃើញថា ជនជាតិ​វៀតណាម ចំនួន ៨​នាក់ ក្នុងនោះ​មាន​ស្រី​២ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តនីតិវិធី  បានអោយដឹងថា ក្រោយ​ការត្រួតពិនិត្យ និង​ឃាត់ខ្លួន ជនជាតិវៀតណាម​ទាំងនេះ ត្រូវបាន​នាំយកមក​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីអនុវត្តតាម​នីតិវិធី​ច្បាប់ ៕​