ទូត គុយ បា​សន្យា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃ ២៨ មករា ឆ្នាំ ២០១៦ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុ​ញ្ញ​ត​ឲ្យ​លោក Juan de Jesus Hidalgo Gato Perez ឯកអគ្គរដ្ឋទូត គុយបា (Cuba) ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​លោក​ឯកអគ្គរដ្ឋទូត​គុយ​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា បេសកកម្ម​ការទូតរ​បស់​លោក​មកកាន់​កម្ពុ​ជា​ពេលនេះ គឺ​ធ្វើយ៉ាងណា​ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។ លោក បាន​ស្នើសុំ​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​នូវ​បេសកម្ម​ការទូត​របស់លោក​នៅ​កម្ពុជា​ឱ្យ​ទទួលបាន​ជោគជ័យ ។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ បាន​អបអរសាទរ និង​ស្វាគមន៍​ចំពោះ លោក Gato Perez ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​គុយបា​ប្រចាំ​នៅ​កម្ពុជា​ពរមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្តេជ្ញាចិត្ត​របស់លោក​អគ្គរដ្ឋទូត​គុយបា ក្នុងការ​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នេះ​។ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​គុយបា គឺមាន​តាំងពី​ឆ្នាំ ១៩៧៩​មក ហើយ​ប្រទេស​គុយបា​តែងតែ​ជួយ​ដល់​កម្ពុជា​។​

​សម្តេច​តេ​ជោ បាន​ថ្លែង​អំណ​គុណ និង​សង្ឃឹម​យ៉ាង​មុតមាំ​អំពី​ការពង្រឹង​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​សុំអោយ​លោក​អគ្គរដ្ឋទូត​ពិនិត្យមើល​នូវ​រាល់​ល​ទ្ឋ​ភាព និង​ទិសដៅ​ទាំងឡាយ​ដែល​អាច​ជំរុញ​បន្ថែម​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​៕​

ទូត គុយ បា​សន្យា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​

ទូត គុយ បា​សន្យា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​