ង្វៀន ភូ​ជុង នៅ​រក្សា​តំណែង​លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​បាន​

​សមាជ​លើក​ទី​១២​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៨ នេះ​បន្ទាប់​ចាប់ផ្ដើម​ប្រជុំ​នៅ​សប្ដាហ៍​មុន​។ សមាជ​បក្ស​នេះ​បានជ្រើសរើស​និង​ផ្លាស់ប្ដូរ​មេដឹកនាំ​សំខាន់ៗ​ដើម្បី​បន្ត​ដឹកនាំ​វៀតណាម​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​។ ខណៈ​តំណែង​នាយករដ្ឋមន្ត្រី​និង​ប្រធានាធិបតី​ត្រូវដាក់​ជំនួស​ដោយ​អ្នកថ្មី លោក ង្វៀន ភូ​ជុង នៅតែ​អាច​រក្សា​តំណែង​លេខា​បក្ស​របស់ខ្លួន​បាន ក្រោយពេល​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​បោះឆ្នោត​គាំទ្រ​រូបលោក​។​

​សមាជ​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​តែង​ធ្វើ​រៀងរាល់​៥​ឆ្នាំ​ម្ដង ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៨​មករា​នេះ ក្រោយ​បានជ្រើសរើស​មេដឹកនាំ​កំពូលៗ​សម្រាប់​ការដឹកនាំ​ប្រទេស​ក្នុង​អាណត្តិ​៥​ឆ្នាំ​ទៅមុខ​រួចរាល់​ហើយ​។ តំណែង​សំខាន់ៗ​ក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​វៀតណាម​ត្រូវបាន​ផ្លាស់ប្ដូរ ហើយ​សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​អាណត្តិ​ទី​១២​និង​សមាជិក​ការិយាល័យ​នយោបាយ​ចំនួន​១៩​នាក់​ក៏ត្រូវ​បានជ្រើសរើស​ផងដែរ​។​

​សមាជ​លើក​ទី​១២​នេះ មានការ​ប្រជែង​គ្នា​យ៉ាងខ្លាំង​សម្រាប់​តំណែង​លេខា​បក្ស​រវាង​លោកនាយក​រដ្ឋមន្ត្រី ង្វៀន តាន់​ហ្ស៊ុ​ង និង​លេខា​បក្ស​កុម្មុយនីស្ត​លោក ង្វៀន ភូ​ជុង​ដែល​ស្វែងរក​ការបន្ត​ក​ក្តោប​ក្តាប់​អំណាច​។ យ៉ាងណាក្ដី ការ​ប្រជែង​ដណ្តើម​អំណាច​គ្នា​នេះ​ចប់​ទៅហើយ ក្រោយពេល​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​សម្រេច​ជ្រើសរើស​លោក ង្វៀន ភូ​ជុង ឲ្យ​បន្ត​តំណែង​លេខា​បក្ស​របស់លោក​ក្នុង​អាណត្តិ​៥​ឆ្នាំ​ទៅមុខទៀត​។ ក្នុងពេល​ជាមួយគ្នា​នោះ លោក ង្វៀន តាន់​ហ្ស៊ុ​ង ក៏បាន​សម្រេច​ដកខ្លួន​ចេញពី​ប្រជែង​តំណែង​នេះ​ផងដែរ ព្រោះ​សូម្បីតែ​ក្នុង​បញ្ជី​គណៈកម្មាធិការ​មជ្ឈិម​ក៏​គ្មាន​ឈ្មោះ​រូបលោក​ដែរ​។ 

​យ៉ាងណាក្តី លោក ង្វៀន តាន់​ហ្ស៊ុ​ង នឹង​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​របស់លោក រហូត​ដល់ពេល​សភាជាតិ​វៀតណាម​កោះប្រជុំ​ដើម្បី​តែងតាំង​អ្នកថ្មី​មក​ជំនួស​។ គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម​ក៏បាន​ជ្រើសរើស​បេក្ខជន​ថ្មី​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ជំនួស​លោក ង្វៀន តាន់​ហ្ស៊ុ​ង រួចរាល់​ហើយ​ដែរ​។ បេក្ខជន​នោះ​គឺ ឧបនាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក Nguyen Xuan Phuc​។ ហើយ​គេ​រង់ចាំតែ​ការអនុម័ត​ពី​សភាជាតិ​តែប៉ុណ្ណោះ​។ 

​ក្នុង​សមាជ​នេះដែរ គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ក៏បាន​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​និង​ប្រធានសភា​ថ្មី​ផងដែរ​។ រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​លោក Tran Dai Quang នឹង​ក្លាយជា​ប្រធានាធិបតី​ជំនួស​លោក ជឿ​ង តាន់​សាង (Truong Tan Sang) ហើយ​អនុប្រធាន​សភាជាតិ​លោកស្រី Nguyen Kim Thi Ngan នឹង​ឡើង​ធ្វើជា​ប្រធានសភា​ជំនួស​លោក ង្វៀន ស៊ី​ញ​ហ៊ុ​ង (Nguyen Sinh Hung)​។

​សូមបញ្ជាក់ថា វៀតណាម​បាន​បើក​សមាជ​បក្ស​កុម្មុយនីស្ត​របស់ខ្លួន កាលពី​ថ្ងៃទី​២១ ខែមករា​កន្លងទៅ​។ សមាជ​លើក​ទី​១២​នេះ បានសម្រេច​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​សម្រាប់​ការគ្រប់គ្រង​ប្រទេស​វៀតណាម​ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ល្អ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​