ស្ករត្នោត លួចបង្កប់ សារធាតុគីមី ត្រូវបានមន្រ្តី កាំកុងត្រូល រឹបអូសពីបណ្តា ទីផ្សារនានា ក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ ស្ករត្នោតដែល ក្រុមអាជីវករ ខិលខូចបានលួច បង្កប់សារធាតុគីមី ហាមឃាត់ត្រូវបានមន្រ្តីកាំកុងត្រូល សាខាខេត្តព្រះសីហនុធ្វើការ រឹបអូសបានជាច្រើន កន្លែងនៅលើទីផ្សារនានា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ ។ ប្រតិបត្តិការនេះដឹកនាំដោយលោក ជា ប៉ិច អនុប្រធានសាខា កាំកុងត្រូលខេត្តព្រះសីហនុ រួមនិងមន្រ្តីសាលាខេត្ត ចូលរួមផងដែរ ។

 តាមរបាយការណ៍ បានអោយដឹងថា នៅព្រឹកថ្ងៃនេះមន្រ្តីកាំកុងត្រូល បានចុះត្រួតពិនិត្យនៅ២ ទីតាំងក្នុងនោះ ទី១នៅផ្សារឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ និងទីតាំងទី២នៅផ្សារលើ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ជាលទ្ធផលក្រុមមន្រ្តី បានសំរេចរឹបអូសយកស្ករត្នោត ដែលមានផ្ទុក សារធាតុគីមី ពីតូបលក់រាយបានជាច្រើន កញ្ចប់សរុបប្រមាណជា៦០គីឡូក្រាមដើម្បីយកទៅកំទេចចោល ។

តាមប្រភពពីអាជីវករលក់រាយទាំងនោះបានប្រាប់អោយដឹងដែរថា ស្ករត្នោតលាយសារធាតុគីមីទាំងនេះពួកគាត់ទិញស្រ្តីម្នាក់នៅខេត្តកំពង់ស្ពឺ ដែលបានយកមកបោះដុំ អោយពួកគាត់ដើម្បីលក់រាយបន្តរ ។ លោក ជា ប៉ិច ក៏បានស្នើអោយក្រុមអាជីវករ ទាំងអស់ប្រាប់ទៅអ្នកលក់ បោះដុំថាមិនត្រូវបន្ថែមសារធាតុ គីមីទៅលើស្ករត្នោតនោះទេ ព្រោះវាបានធ្វើអោយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ៕