សម្ដេចតេជោ ស្នើឲ្យគុយបា បន្តពង្រឹង កិច្ចសហ ប្រតិបត្តិការ បន្ថែមទៀត

ភ្នំពេញ៖ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បានស្នើឲ្យលោក   ហ្សង់ហ្សេ ហ៊ីដាលហ្គោហ្កាតូ ផេរ៉េ (Juan de Jesus Hidalgo Gato Perez)ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅ កម្ពុជាបន្តកិច្ចសហការបន្ថែមទៀត។

យោងតាមគេហទំព័រ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) បានឲ្យដឹងថា  “នៅក្នុងជំនួបសំដែងការគួរសម រវាងសម្តេចតេជោ និងលោក ហ្សង់ហ្សេ ហ៊ីដាលហ្គោហ្កាតូ ផេរ៉េ   លោកឯកអគ្គរដ្ឋទូត គុយបា បានលើកឡើថា បេសកម្មមកកាន់កម្ពុជាពេលនេះ ធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាង ប្រទេសទាំងពីរឲ្យកាន់តែ ល្អប្រសើរឡើងថែមទៀត ជាពិសេស វិស័យទាំងឡាយណា ដែលអាចធ្វើទៅបាន។ លោកក៏បានស្នើសុំសម្ដេច តេជោ គាំទ្របេសកកម្មការទូត របស់លោក នៅកម្ពុជាឲ្យទទួលបានជោគជ័យ”។

សម្ដេចតេជោ អរសាទរ និងស្វាគមន៍ចំពោះលោក Gato Perez ដែលបានតែងតាំងជា ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព របស់គូបាប្រចាំនៅកម្ពុជា ហើយសម្ដេចក៏បាន វាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ឯកឧត្តមអគ្គរដ្ឋទូតគូបា ក្នុងការខិតខំពង្រឹង កិច្ចសហប្រតិបត្តិការនេះ ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងគុយបាតាំងពីឆ្នាំ ១៩៧៩មក គុយបា តែងតែជួយដល់កម្ពុជា។ សម្ដេចបានថ្លែងអំណរគុណ និងផ្ដោតនូវក្តីសង្ឃឹមថា ទំនាក់ ទំនងដែល មានស្រាប់នេះ នឹងត្រូវបានពង្រីកក្នុងបេសកកម្មការទូត របស់លោកទូតថ្មីនេះផងដែរ។

ជាមួយគ្នានេះ សម្ដេចក៏បានស្នើសុំឲ្យលោក ទូតពិនិត្យមើលរាល់លទ្ធភាព និងទិសដៅ ទាំងឡាយដែលអាចជំរុញ កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ឲ្យកាន់តែល្អ ប្រសើរ ឡើងថែមទៀត៕

សម្ដេចតេជោ ស្នើឲ្យគុយបា បន្តពង្រឹង កិច្ចសហ ប្រតិបត្តិការ បន្ថែមទៀត

សម្ដេចតេជោ ស្នើឲ្យគុយបា បន្តពង្រឹង កិច្ចសហ ប្រតិបត្តិការ បន្ថែមទៀត