រដ្ឋមន្ត្រីក្រសួងការងារៈវិស័យឯកជន បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

Doliprane TVC

​ភ្នំពេញៈ ​លោក​អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាង​ថាប​ច្ចុ​ប្បរាជ​រដ្ឋាភិបាល​ក​​ម្ពុ​ជា​បាន​ចាត់ទុកថា​វិស័យ​ឯកជន​គឺជា ក្បាលម៉ាស៊ីន អភិវឌ្ឍ សេដ្ឋកិច្ច កម្ពុជា​ឱ្យ​រីកចម្រើន​លូតលាស់​ទៅមុខ​នោះ​ពិត​​ជា​ដៃគូរ​មិនអាច​ខ្វះ​បានឡើយ ​។​ ការបញ្ជាក់​របស់លោក​រដ្ឋមន្ត្រី ក្រសួង​ការងារ​បែបនេះ​បានធ្វើ​ឡើង​ក្នុងជំនួប​សវនាការ​ងា​រ​ជាមួយ គណៈប្រតិភូ សភាពាណិជ្ជកម្ម​អាមេរិក ប្រចាំ​ទីក្រុង​ហុងកុង ដឹកនាំ​ដោយ​លោក Colin Browne អនុប្រធាន​និង​ជា​នាយក​គ្រប់គ្រង​ប្រភព​ផ្គត់ផ្គង់​នៅ​អាស៊ី ​។​

ថ្លែង​នៅ ទីស្តីការក្រសួង​ការងារ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា បើ​គ្មាន​វិស័យ​ឯកជន​ទេ ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ជា​តិ​ក៏​មិនមាន​ភាពល្អប្រសើរ​នោះទេ​ ។​ ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ​ទៀត រាជរដ្ឋាភិបាល​នឹង​ខិតខំ ធានា​នូវ​និរន្តរភាព​ឧ​ស្សាហ​កម្ម​ដែលមាន​ស្រាប់ និង​ខិតខំ​អភិវឌ្ឍ​ឧស្សាហ​កម្មនេះ ជា​ឧស្សាហកម្ម​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ ស្របតាម​ស្តង់ដា​អន្តរជាតិ ​។​ ជាមួយគ្នានេះ​លោក​បាន​មានប្រសាសន៍​ដែរ ចំពោះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​
​សម្រាប់ កម្មករនិយោជិត​ដោយ​ផ្អែកលើ​កត្តា​ជីវភាព​តម្រូវការ​នៃ​ការរស់នៅ និង​កម្រិត​នៃ​ការ ប្រកួតប្រជែង ទើប​រដ្ឋា​ភិ​បាល​បាន រៀបចំ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ជជែក​ពិភាក្សាគ្នា និង​ឈានទៅដល់​ការបោះឆ្នោត ដើម្បី​
​កំណត់​ប្រាក់​ឈ្នួល អប្បបរមារ​ដល់ក​ម្ម​ករ​និយោជិត ជាក់ស្តែង​សម្រាប់​ឆ្នាំ​ ២០១៦​នេះ ប្រាក់​ឈ្នួល​កម្មករ និយោជិត​ឡើងដល់​ ១៤០​ ដុល្លារ​ក្នុង​មួយខែ ​។​

លោក រដ្ឋមន្ត្រី​សង្ឃឹមថា ពេល​មានច្បាប់​សហជីព ការគ្រប់គ្រង​សហជីព​នឹង​ប្រសើរ​ជាង​មុន​ហើយ​បញ្ហា​នានា​ក៏​អាច​ដំណើរការ​រលូន​ជាង​មុខ​ផង​ ។​ ​ថ្លែង​ក្នុងជំនួប​នេះដែរ លោក Colin Browne លើកឡើង​ពី​កង្វល់​ពាក់ព័ន្ធ បញ្ហា​មួយចំនួន ក្នុងនោះ​ការធ្វើ​បាតុក​ម្ម និង​កូដកម្ម ជា​បន្តបន្ទាប់​នៅតាម​រោងចក្រ ការចរចា​ពី​ប្រាក់ ឈ្នួល​ជា​បន្តបន្ទាប់ ក៏ដូចជា​ច្បាប់​សហជីព​ផងដែរ​ ។ លោក​ថា « ការវិនិយោគ​របស់​ប​រទេស​នៅ​កម្ពុជា​គឺជា​ការរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រីកចម្រើន​នៅ​កម្ពុជា​»៕ ដេប៉ូ​