អង្គភាព​គាំពារ​ជនរងគ្រោះ ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ពី​មូលនិធិ​អង្គការសហប្រជាជាតិ​

ភ្នំពេញ: ​អង្គភាព​គាំពារ​ជនរងគ្រោះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) សហការ​ជាមួយ​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌ (​ធី​. ភី​. អូ​) នឹង​អនុវត្ត​គម្រោង​ដែលមាន​ឈ្មោះថា “​ការលើកកម្ពស់​សមភា​ព​យេនឌ័រ និង​ការធ្វើអោយ​ប្រសើរ​ឡើងលើ​លទ្ធភាព​ទទួលបាន​យុត្តិធម៌ ដល់​ដើមបណ្តឹង រដ្ឋប្បវេណី​ស្ត្រី និង​ជនរងគ្រោះ​ផ្នែក​ហិង្សា​ផ្លូវភេទ ក្នុងសម័យ​ខ្មែរក្រហម ដំណាក់កាល​ទី​២”​។​
 
​មូលនិធិ​អង្គការសហប្រជាជាតិ ដើម្បី​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី (UNTF/UN Women) បានផ្តល់​មូលនិធិ​ចំនួន​មួយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការអនុវត្ត​គម្រោង​នេះ​រយៈពេល​បី​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ខែមករា ឆ្នាំ​២០១៦ ក្រោម​កម្មវិធី​វិធានការ​នានា​ក្រៅ​បច្ចេកទេស​តុលាការ​នៃ អ​.​វ​.​ត​.​ក​។ ទិសដៅ​របស់​គម្រោង​គឺ​ដើម្បី​ឲ្យ​ប្រាកដថា​ស្ត្រី​ដែល​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ពិសេស​ជនរងគ្រោះ​អំពើហិង្សា​យេនឌ័រ ក្នុងសម័យ​ខ្មែរក្រហម មានលទ្ធភាព​ទទួលបាន និង សប្បាយរីករាយ​ជាមួយនឹង​កិច្ចដំណើរការ​ស្វែងរក​យុត្តិធម៌​អន្តរកាល និង​សំណង​នៅ​ចុងឆ្នាំ ២០១៨​។ គម្រោង​នេះ នឹងចូលរួម​ចំណែក​ក្នុងការ​សម្រេច​គោលបំណង​ចម្បង​នៃ​អង្គការ UN Women ក្នុងការ​ការពារ និង​បញ្ចប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​ក្នុងសង្គម​បច្ចុប្បន្ន​។​

​គម្រោង​ដំណាក់កាល​ទី​១ ដែល​បាន​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៤ បានផ្តល់​លទ្ធផល​យ៉ាង​ល្អប្រសើរ​គួរ​ឲ្យ​កត់សម្គាល់ និង​ផ្តល់​ឥទ្ធិពល​វិជ្ជមាន​យ៉ាងច្រើន​ដល់​ស្ត្រី និង​ជង​រងគ្រោះ​អំពើហិង្សា​យេនឌ័រ​ក្នុងសម័យ​ខ្មែរក្រហម​ដែល​នៅ​រស់រានមាន​ជីវិត​។ គម្រោង​នេះ​បាន​លើកយក​បញ្ហា​ហិង្សា​យេនឌ័រ​ដែល​មិន​ធ្លាប់មាន​ការចាប់​អារម្មណ៍​ពីមុន​ទៅកាន់​សាធារណជន បានធ្វើ​ឲ្យ​សម្លេង​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹង​ព្ញ និង​បាន​ផ្សព្វផ្សាយ​ទៅកាន់​ដើមបណ្តឹង​រដ្ឋប្បវេណី​ប្រមាណ​ជា ៨០០​នាក់ តាមរយៈ​ការចូលរួម​របស់​ពួកគាត់​នៅក្នុង​វេទិកា​ថ្នាក់​តំបន់ សិក្ខាសាលា វេទិកា​ស្តាប់​សំឡេង​ស្ត្រី ការ​ចងក្រង​ជា​សក្ខីកម្ម ក្រុម​ជួយ​ខ្លួនឯង និង​វេទិកា​សន្ទនា​សហគមន៍​អំពី​អំពើហិង្សា​យេនឌ័រ​។ ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​: www.gbvkr.org​។​

​សម្រាប់​ការអនុវត្ត​គម្រោង​ដំណាក់កាល​ទី​២​នេះ អង្គភាព​គាំពារ​ជនរងគ្រោះ នៃ​អ​.​វ​.​ត​.​ក នឹង​អនុវត្ត​សកម្មភាព​មួយចំនួន​ជារួម​មាន ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការយល់​ដឹង​ពី​យេនឌ័រ វេទិកា​ស្តាប់​សម្លេង​ស្ត្រី វេទិកាសាធារណៈ កម្មវិធី​ផ្សាយ​តាម​វិទ្យុ ដោយ​មាន​ការពិភាក្សា​តាម​ទូរស័ព្ទ វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ការចូលរួម​របស់​ដើម​បណ្តឹង​នៅក្នុង​សវនាការ តំណាង​ផ្នែក​ច្បាប់ និង​បន្ត​លើកកម្ពស់​ការយល់ដឹង​អំពី​អំពើហិង្សា​ប្រឆាំង​និង​ស្ត្រី​ក្នុងសម័យ​ខ្មែរក្រហម​។ អង្គការ ធី​. ភី​. អូ នឹងធ្វើ​អន្តរាគមន៍​ផ្នែក​ផ្លូវចិត្ត​ជាមួយ​ដើម​បណ្តឹងរដ្ឋប្បវេណី​នៅក្នុង​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​៕​