ម​ន្រី្ត​សាខា​កាំកុងត្រូល​ខេត្តកោះកុង ចុះ​ត្រួតពិនិត្យ និង​ធើ្វ​តេ​ស្តិ៍​ស្ក​ត្នោត​ ​ដើម្បី​ស្វែង​រកសា​ធាតុគីមី ដែល​ច្បាប់​ហាមឃាត់​

ខេត្តកោះកុង: ដោយ​អនុវត្តតាម​សេចក្តីណែនាំ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​ ​មន្ត្រី​សាខា​កាំកុងត្រូល ខេត្តកោះកុង ដឹកនាំ​ដោយ​លោក ជា នី ប្រធាន​អនុសាខា​ស្នាក់ការ​ចាំ​យាម សហការ​ជាមួយ​ប៉ូលិស​សេដ្ឋកិច្ច និង​ម​ន្រី្ត​នៃ​ម​នី្ទ​រ​ពាណិជ្ជកម្ម​ខេត្ត កាលពី​រសៀល​ថ្ងៃទី​២៨ មករា ឆ្នាំ​២០១៦ បាន​ចុះទៅ​ត្រួតពិនិត្យ និង​ធើ្វ​តេ​ស្តិ៍​ទៅលើ​ស្ក​ត្នោត ដែល​អាជីវករ​ កំពុង​ដាក់តាំង​លក់​នៅ​ផ្សារ​ដងទង់ ខេត្តកោះកុង​។​
​    ​
​លោក ជា នី ប្រធាន​អនុសាខា​ស្នាក់ការ​ចាំ​យាម បាន​ប្រាប់​កេ​ហ​ទំព័រ CEN ថា ការចុះ​ត្រួតពិនិត្យ​នេះ គឺមាន​គោលបំណង​ទប់ស្កាត់​ទៅលើ​ស្ក​ត្នោត ដែលមាន​ដាក់​សារធាតុ​
Solium Sulplide ដែល​ច្បាប់​ហាមឃាត់ មិន​ឲ្យ​ប្រើប្រាស់ ព្រោះ​វា​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​
​    ​
​លោក ជា នី បាន​ឲ្យ​ដឹង​បន្ថែមថា ក្រោយពី​ធើ្វ​តេ​ស្តិ៍​ត្រួតពិនិត្យ ដោយ​ម៉ត់ចត់​
​ទៅលើ​ស្ក​ត្នោត ដែល​អាជីវក​កំពុង​ដាក់លក់​ជាច្រើន​តូប​រួចមក ម​ន្រី្ត​កាំកុងត្រូល ពុំបាន​រកឃើញ​សារធាតុ​គីមី ដែល​ច្បាប់​ហាមឃាត់​ខាងលើនេះ​ទេ​។

​លោក​បាន​បញ្ជាក់ថា បើសិនជា​រកឃើញ​ស្ក​ត្នោត​ទាំងនោះ នឹងត្រូវ​ដកហូត​មក​កំទេចចោល គឺ​ពុំ​អនុញ្ញាត​ឲ្យ​ដាក់លក់​តាំង​លក់​នៅលើ​ទីផ្សារ​តទៅទៀត​ឡើយ​។​
​    ​
​ចំណែក​បងប្អូន​អាជីវករ បាន​ប្រាប់​ឲ្យ​ដឹងថា ស្ក​ត្នោត​ដែល​ពួកគាត់​បាន​ទិញ​យកមក​លក់​នេះ គឺ​បាន​នាំ​មកពី​ខេត្តកំពត និង​ខេត្តកំពង់ស្ពឺ គឺ​ពុំមាន​នាំ​មកពី​រាជធានី​ភ្នំពេញ​ទេ​។​
​    ​
​ជាមួយគ្នានេះដែរ ម​ន្រី្ត​កាំ​សាខា​កុងត្រូល​ខេត្ត ក៏បាន​ណែនាំ​ដល់​បងប្អូន​អាជីវករ លក់​ស្ក​ត្នោត​ទាំងអស់ ធើ្វ​យ៉ាងណា ត្រូវ​រក្សា​គុណភាព​អនាម័យ​ឲ្យ​បានល្អ​មិន​ដាក់​បន្ថែម​នូវ​សារធាតុ ដែល​ច្បាប់​ហាមឃាត់​។​
​    ​
​សូមបញ្ជាក់ថា ការចុះ​ត្រួតពិនិត្យ និង​ធើ្វ​តេ​ស្តិ៍ ទៅលើ​ស្ក​ត្នោត ដែល​កំពុង​ដាក់លក់​នៅលើ​ទីផ្សារ នាពេលនេះ បាន​ធើ្វ​ឡើង​បន្ទាប់ពី​មានការ​រកឃើញ​កន្លែង​កែច្នៃ​ស្ក​ត្នោត ដែលមាន​ដាក់​សារធាតុ​គីមី ដែល​ច្បាប់​ហាមឃាត់ នៅក្នុង​រាជធានី​ភ្នំពេញ កាលពីពេល​ថី្មៗ​នេះ​៕