ចាប់ខ្លួនយុវជន៥នាក់ ពាក់ពន្ធ័ករណីជក់ និងលក់គ្រឿងញៀន នៅស្រុកស្វាយចេក

បន្ទាយមានជ័យ  ៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំង នគរបាលស្រុកស្វាយចេក ចាប់ខ្លួន ក្រោយរក ឃើញថា ពួកគេបានធ្វើសកម្មភាពជក់ និងរក្សាទុកថ្នាំញៀន ខុសច្បាប់ ក្រោយសួរនាំជនសង្ស័យ ទាំងនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការផ្តន្ទាទោសតាមច្បាប់ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ ។

លោក ធិន ស៊ិនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់រួមមាន ១/ឈ្មោះ ប៉ាន់ សុភ័ណ ភេទប្រុស អាយុ១៦ឆ្នាំ ២/ឈ្មោះ យី សូរិយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ៣/ឈ្មោះ សៀម សេរ ភេទប្រុស អាយុ១៧ឆ្នាំ ៤/ឈ្មោះ សោម សុហ៊ាន ភេទប្រុស អាយុ១៦ឆ្នាំ ៥/ឈ្មោះ ម៉ក់ ហុកលី ភេទប្រុស អាយុ១៧ឆ្នាំ ពួកគេរស់នៅឃុំទ្រាស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយ ចេកចាប់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៧ ខែមករា ម្សិលមិញ។

លោក ចាប សុផារឹទ្ធ ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជនសង្ស័យត្រូវ បាន ចាប់ខ្លួន នៅក្នុងវត្តស្វាយចេក ខណះដែលពួកគេកំពុងជួបជុំគ្នាជក់គ្រឿងញៀន សមត្ថកិច្ចសង្ស័យក៏ចុះបើក ការស្រាវជ្រាវទើបឈានចុះបង្ក្រាប និងឃាត់បានមនុស្ស៥នាក់ ដកហូតបានថ្នាំញៀន៣.៧ក្រាម និងសម្ភារះជក់ គ្រឿងញៀនមួយចំនួនធំ។

លោកបន្តថា ក្រោយសួរនាំរកឃើញថា ពួកគេជាប់ពាក់ពន្ធ័ការជក់និងរក្សាទុកថ្នាំញៀនខុសច្បាប់ អនុវត្តន៍តាម បញ្ជារបស់លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

ចាប់ខ្លួនយុវជន៥នាក់ ពាក់ពន្ធ័ករណីជក់ និងលក់គ្រឿងញៀន នៅស្រុកស្វាយចេក

ចាប់ខ្លួនយុវជន៥នាក់ ពាក់ពន្ធ័ករណីជក់ និងលក់គ្រឿងញៀន នៅស្រុកស្វាយចេក