ក្រុមហ៊ុន អាកាសចរណ៍ Thai Smile មានសេវាកម្ម បម្រើតុក្កតា លើយន្តហោះ

ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍មួយ បានប្រកាសថាខ្លួន នឹងផ្តល់សេវាអាហារ និងភេសជ្ជៈដល់តុក្កតា បើសិនតុក្កតា ទាំងនោះ ត្រូវបានម្ចាស់របស់គេ កក់សំបុត្រជាមួយគ្នា ។

ព័ត៌មាន Daily Online បានឲ្យដឹង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះថា សេវាដ៏ចម្លែកនេះ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនអាកាសចរណ៍ Thai Smile Airways ដែលបង្កើតឡើង ដើម្បីផ្តល់សេវាកម្មល្អ ដល់ប្រភេទតុក្កតា Luk Thep រឺតុក្កតាទេវតា ដែលគេជឿជាក់ថា ជាតុក្តតានាំសំណាង ហើយសេវាកម្ម ចម្លែកនេះនឹង ផ្តល់ដល់តុក្កតាទាំងនោះឲ្យដូចបេះបិទ ទៅនិងអ្នកដំណើរជាមនុស្សបេះបិទ ។

ក្រុមម្ចាស់តុក្កតាជាមនុស្ស ដែលមានជំនឿងប់ងល់និងអរូបី និងស្រលាញ់តុក្កតាទាំងនោះ បានលើកឡើងថា ទាំងរីករាយថា  ពេលនេះមានក្រុមហ៊ុន អាកាសចរណ៍មួយ បានទទួលស្គាល់ជំនឿនេះហើយ ។ តុក្កតាទាំងនោះអាចមានកន្លែងអង្គុយត្រឹមត្រូវ និងតម្រូវឲ្យពាក់ខ្សែក្រវ៉ាត់ ពេលយន្តហោះចេញដំណើរ ថែមទាំងទទួលបានអាហារសម្រន់ និងភេសជ្ជៈគ្រប់ពេល ដូចម្ចាស់របស់ពួកគេដែរ ។

ប្រជាជនថៃមួយចំនួនជឿជាក់ថា តុក្កតា Luk Thep រឺតុក្កតាទេវតាមានវិញ្ញាណ ដូចមនុស្សដែរ ហើយតុក្កតាទាំងនោះ នឹងនាំសំណាងក៏ដូចជា ធ្វើឲ្យមនុស្សជៀសផុត ពីគ្រោះថ្នាក់ក្នុងករណី ដែលពួកគេស្រលាញ់ និងថែទាំតុក្កតាទាំងនោះបានល្អ ៕