ខាត់ សុ​ឃីម កំពុង​ព្រួយចិត្ត ពេល​ឪពុក​…

Doliprane TVC

នាពេលនេះ សិល្បការិនី​ពហុ​ជំនាញ ខាត់ សុ​ឃីម កំពុងតែ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង បន្ទាប់ពី ឪពុក​របស់​នាង ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​នៅ​ប៉ោយប៉ែត ហើយ​ឥលូវ​នេះ ត្រូវបាន​ប​ញ្ចូ​ន ទៅកាន់​ខេត្តសៀមរាប​បន្តទៀត​ហើយ ។ ​បើ​យោងតាម​ការ​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​សិល្បការិនី​ដ៏​មាន​ប្រជាប្រិយភាព ខាត់ សុ​ឃីម នោះ បានសរសេរថា «​ឥឡូវ​គាត់​ទៅ​សៀមរាប​ហើយ ប្ដី​ខ្ញុំ​បាន​ទៅជា​មួយ​គាត់ សង្ឃឹម ថា​ពុក​ឆាប់​ដឹងខ្លួន​» ។ ជាមួយគ្នានេះ​ប្អូនប្រុស​ត្រកូល​ខាត់ របស់​អ្នកនាង ខាត់ សុ​ឃីម លោក ខាត់ សា​រ៉េ​ន ក៏បាន​បង្ហោះ​នូវ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ​ផងដែរ ដោយឡែក​បាន​សរសេរ​នៅក្នុង បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ថា «​ពុក​ខ្ញុំ​ឈឺ​ទៀតហើយ ឥឡូវ​កំពុង​ចូល​សង្គ្រោះបន្ទាន់​នៅ​ប៉ោយប៉ែត សូម​ព្រះ​តាម​ថែរក្សា​ពុក​ឲ្យ​ឆាប់​ជា​» ។​

ខាត់ សុ​ឃីម កំពុង​ព្រួយចិត្ត ពេល​ឪពុក​…

​ដោយឡែក​សម្រាប់​កាលពី​ជិត​ចុងឆ្នាំ ២០១៥ កន្លងទៅ ឪពុក​របស់​អ្នកនាង ខាត់ សុ​ឃីម ក៏​ធា្ល​ប់​ធ្លាក់ខ្លួន​ឈឺ​រួម​មកហើយ​ផងដែរ បន្ទាប់ពី​ជំងឺ​របស់​លោកតា​រើ​ឡើង ហើយនឹង​ត្រូវបាន​ប​ញ្ចូ​ន ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​ធ្វើការ​សង្គ្រោះបន្ទាន់ ដោយ​ក្នុងនោះ​មានការ​បញ្ជាក់ថា ឪពុក របស់​អ្នកនាង​មាន​បញ្ហា​ផ្នែក​ប្រព័ន្ធ​ប្រសាទ ហើយ​ក្រោយ​ព័ត៌មាន​ថា​លោកតា​ឈឺ​មិនបាន​ប៉ុន្មាន​ផង ស្ថានភាព​របស់​លោកតា​ក៏បាន​វិល​មកកាន់​ស្ថានភាព​ប្រសើរ​ឡើងវិញ​ផងដែរ ។​

ខាត់ សុ​ឃីម កំពុង​ព្រួយចិត្ត ពេល​ឪពុក​…

​សូមបញ្ជាក់ថា ការ​បង្ហោះ​នូវ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​បារម្ភ​ចំពោះ​សុខភាព​របស់លោក​ឪពុក ដែលជា​មេ គ្រួសារ​ត្រកូល​ខាត់​នេះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​ចង់ដឹង​ពី​សុខភាព​របស់លោក​ទៅជា បែបណា​យ៉ាងខ្លាំង ប៉ុន្តែ​នៅពេលនេះ មិនទាន់មាន​ព័ត៌មាន​ណា​អាច​បញ្ជាក់បាន​ថា ស្ថានភាព​ជំងឺ របស់​មេ​គ្រួសារ​ត្រកូល​ខាត់​ម្នាក់នេះ យ៉ាងណា​នៅឡើយ​នោះទេ ៕ ខេមរា​

ខាត់ សុ​ឃីម កំពុង​ព្រួយចិត្ត ពេល​ឪពុក​…

ខាត់ សុ​ឃីម កំពុង​ព្រួយចិត្ត ពេល​ឪពុក​…

ខាត់ សុ​ឃីម កំពុង​ព្រួយចិត្ត ពេល​ឪពុក​…