​អស់ទាស់​! នាង Elva តារាចម្រៀង​តៃវ៉ាន់ មាន​ប្រុស​ស្នេហ៍​ដល់​ទៅមួយ​ឡូត៍​

Doliprane TVC

កាលពី​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ មកនេះ​នាង ស៊ា​វ​យ៉ា​ស៊ួ​ន ហៅ (Elva ) តារាចម្រៀង​តៃវ៉ាន់​វ័យ ៣៧ ឆ្នាំ​បាន​ទទួលស្គាល់ថា នាង​បាន​បែកបាក់​គ្នា​ជាមួយនឹង​មិត្ត​ប្រុស​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ដែលមាន​រូប​ស្រស់ សង្ហារ និង​មាន​អាយុ​តិចជាង​នាង​ដល់​ទៅ ៥ ឆ្នាំ ។ ​បើ​យោងតាម​ស្ថិតិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​បាន​ឲ្យ​ដឹងថា បញ្ជីរាយនាម​អតីត​មិត្ត​ប្រុស​របស់​នាង គឺមាន ចំនួន​រហូតដល់​ទៅ ១២ នាក់​ឯណោះ ហើយ​អតីត​មិត្ត​ប្រុស​ទាំងនោះ គឺ​ម្នាក់ៗ​សុទ្ធ​តែមាន​រូប​ស្រស់​សង្ហារ និង ភាគច្រើន​មាន​អាយុ​តិចជាង​នាង ។​ ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​របស់​អតីត​មិត្ត​ប្រុស​ទាំង ១២ នាក់ ៖

១-​លោក ជូ​ហ្វា​ន​កាំ​ង​
​កាល​នាង Elva ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​កាណាដា ហើយ​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង មួយ​ក៏បាន​ទាក់ទង​ស្គាល់​លោក ជូ​ហ្វា​ន​កាំ​ង ដែលជា​តារាចម្រៀង​ក្លឹប ១៨៣ តៃវ៉ាន់ ។ ប៉ុន្តែ ក្រោយមក​ដោយសារ តែ​នាង​ត្រូវ​ត្រឡប់មក​តៃវ៉ាន់ វិញ​ក៏​បែក​គ្នា ។

​អស់ទាស់​! នាង Elva តារាចម្រៀង​តៃវ៉ាន់ មាន​ប្រុស​ស្នេហ៍​ដល់​ទៅមួយ​ឡូត៍​

២-​លោក ឡុង​ចេ​ន​ហាន​
​​នាង Elva បន្ទាប់ពី​មានឈ្មោះ​បោះ​សម្លេង​ក៏​ចាប់ផ្តើម​ទាក់ទង​ជាមួយនឹង​តារា​សម្តែង​វ័យក្មេង​តៃវ៉ាន់ គឺ​​លោក ឡុង​ចេ​ន​ហាន ប៉ុន្តែ​អ្វីដែល​គេ​នឹកស្មាន​មិន​ដល់​នោះ គឺ​លោក ឡុង​ចេ​ន​ហាន បាន​លួច​ទាក់ទង​ជាមួយ​មិត្ត ស្រី​ថ្មី​ម្នាក់ទៀត​បណ្តាល​ឲ្យ​ចំណងស្នេហា​នេះ​ឈានចូល​ទីបញ្ចប់ ។​

​អស់ទាស់​! នាង Elva តារាចម្រៀង​តៃវ៉ាន់ មាន​ប្រុស​ស្នេហ៍​ដល់​ទៅមួយ​ឡូត៍​

៣-​លោក ធាន​អេ​ន​ផី​
​ឆ្នាំ ២០០៣ មាន​ព័ត៌មាន​រឿងអាស្រូវ​ស្នេហា​ជាមួយនឹង​លោក Alex ដែលជា​សមាជិក​ក្រុម​បុរស​ B.A.D តៃវ៉ាន់ ហើយ​ត្រូវបាន​អ្នកកាសែត​លួច​ថត​បាន​នូវ​រូបថត​ពេល​លោក ធាន នាំ​ម្តាយ​នាង Elva ទៅ​មើល​ផ្ទះ​​ថ្មី ។​

​អស់ទាស់​! នាង Elva តារាចម្រៀង​តៃវ៉ាន់ មាន​ប្រុស​ស្នេហ៍​ដល់​ទៅមួយ​ឡូត៍​

៤-​លោក វ៉ាង​យ៉ាង​មីង​
​ឆ្នាំ ២០០៣ នៅក្នុង​ពិធី​ជួបជុំ​មួយ​របស់​មិត្តភក្តិ​នាង​បាន​ទាក់ទង​ស្គាល់​ជាមួយនឹង​លោក វ៉ាង​យ់៉ាង​មីង ដែលជា​បុរស​មាន​រូប​ស្រស់​សង្ហារ និង មាន​អាយុ​តិចជាង​នាង ៣ ឆ្នាំ ។ ចំណងស្នេហា​នេះ​អាច​រក្សាបាន​ត្រឹមតែ រយៈពេល ៣ ឆ្នាំ​ប៉ុណ្ណោះ​ក៏​បែកបាក់​គ្នា ។ តែ​ពេល​ក្រោយមក​ក៏ត្រូវ​រូ​វ​គ្នា​វិញ ប៉ុន្តែ​ទីបំផុត​នៅតែ​បែកបាក់​គ្នា​ទៀត ។

​អស់ទាស់​! នាង Elva តារាចម្រៀង​តៃវ៉ាន់ មាន​ប្រុស​ស្នេហ៍​ដល់​ទៅមួយ​ឡូត៍​

៥-​លោក ម៉ៅ​ជា​អេ​ន​
​​ក្រោយពី​បែកបាក់​ជាមួយនឹង​លោក វ៉ាង​យ៉ាង​មីង នាង​ចាប់ផ្តើម​ទាក់ទង​ស្នេហាជាមួយនឹង​កី ឡាក​របាល់​បោះ​ក្រុម​ស្រា​បៀរ​តៃវ៉ាន់ គឺ​លោក ម៉ៅ​ជា​អេ​ន ដែលមាន​វ័យ​តិចជាង​នាង ៣ ឆ្នាំ ប៉ុន្តែ ៣ ខែ​ក្រោយមក​ល្បែង ស្នេហា​នេះ​ក៏​ចប់ ។​

​អស់ទាស់​! នាង Elva តារាចម្រៀង​តៃវ៉ាន់ មាន​ប្រុស​ស្នេហ៍​ដល់​ទៅមួយ​ឡូត៍​

៦-​លោក ប៉ៃ​ជី​ស៊ន់​
​ឆ្នាំ ២០០៧ នៅពេល​ថត MV រួមគ្នា​ជាមួយនឹង​លោក ប៉ៃ​ជី​ស៊ន់ ដែលជា​តារា​បង្ហា​ម៉ូដ​កូនកាត់​ចិន​-​អង់គ្លេស និង មាន​វ័យ​តិចជាង​នាង ៦ ឆ្នាំ​នោះ​ក៏បាន​ទាក់ទង​សាង​ពន្លក​ស្នេហ៍​ជាមួយគ្នា ។​

​អស់ទាស់​! នាង Elva តារាចម្រៀង​តៃវ៉ាន់ មាន​ប្រុស​ស្នេហ៍​ដល់​ទៅមួយ​ឡូត៍​

៧-​លោក លី​អាន់​ជូ​
​​ឆ្នាំ ២០០៩ ដោយសារតែ​បាន​ចាប់ដៃគ្នា​ថត MV នាង Elva និង​លោក លី​អាន់​ជូ ដែលជា​តារា​បង្ហាញ ម៉ូដ​កូនកាត់ និង មាន​អាយុ​តិចជាង​នាង ៥ ឆ្នាំ​បង្កាត់ភ្លើង​ស្នេហ៍​យ៉ាង​វក់វី ។ ម្យ៉ាងទៀត​មាន​លេចឮ​ព័ត៌មាន​ថា ពួក​គេ​ទាំង​ពីរបាន​ទៅ​លំហែរ​កាយ​នៅ​ប្រទេស​ថៃ​ទៀតផង ។ មូលហេតុ​នៃ​ការចែក​ផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន​នោះ គឺ​នៅ ពេល​និយាយ​ទូរស័ព្ទ​លោក លី​អាន់​ជូ ហៅ​ឈ្មោះ​នាង ខុស ទើប​ធ្វើឱ្យ Elva មានការ​សង្ស័យថា លោក លី មាន មិត្តស្រី​ថ្មី​ទៀត ។​

​អស់ទាស់​! នាង Elva តារាចម្រៀង​តៃវ៉ាន់ មាន​ប្រុស​ស្នេហ៍​ដល់​ទៅមួយ​ឡូត៍​

៨-​លោក លី​វៃ​
​ឆ្នាំ ២០០៩ មាន​ព័ត៌មាន​ថា នាង Elva បាន​ទាក់ទង​ស្នេហា​ជាមួយនឹង​លោក លី​វៃ ដែលមាន​វ័យ​តិចជាង​​នាង ១ ឆ្នាំ​ហើយក៏​ត្រូវបាន​អ្នកដឹង​រឿង​ទម្លាយ​ឲ្យ​ដឹងថា ពួកគេ​រស់នៅ​ជាមួយគ្នា​ទៀតផង ប៉ុន្តែ​ចំណង​ស្នេហ៍ លើក​នេះ​មិនត្រូវ​បាន​នាង Elva ទទួលស្គាល់​ឡើយ ដោយ​នាង​និយាយ​ប្រាប់ថា គ្រាន់តែ​លេងល្បែង​ជាមួយគ្នា​តែ​​ប៉ុណ្ណោះ ។​

​អស់ទាស់​! នាង Elva តារាចម្រៀង​តៃវ៉ាន់ មាន​ប្រុស​ស្នេហ៍​ដល់​ទៅមួយ​ឡូត៍​

៩-​លោក ចូ​វ​ថាំង​ហាវ​
​​ឆ្នាំ ២០១០ នាង Elva បាន​ទាក់ទង​ស្នេហា​ជាមួយនឹង​លោក ចូ​វ​ថាំង​ហាវ ដែលមាន​អាយុ​តិចជាង​នាង រហូតដល់​ទៅ ៩ ឆ្នាំ ។ គូស្នេហ៍​នេះ ត្រូវបាន​ទស្សនា​វ​ដ្តី​មួយ​ថត​បាន​រូបភាព​ដែល​ពួកគេ​ណាត់​ជួបគ្នា​នៅផ្ទះ​នាង Elva អស់​រយៈពេល ៤ ម៉ោង និង បន្ទាប់មក​បណ្តើរ និង កៀកកើយ​គ្នា​យ៉ាង​ស្និទ្ធស្នាល​ដើរ​ទិញ​ឥ​វ៉ាន់ ។​

​អស់ទាស់​! នាង Elva តារាចម្រៀង​តៃវ៉ាន់ មាន​ប្រុស​ស្នេហ៍​ដល់​ទៅមួយ​ឡូត៍​

១០-​លោក លាង​យ៉ាវ​ជី​
​ខែសីហា ឆ្នាំ ២០១០ នាង Elva បាន​ទាក់ទង​ស្គាល់​តារា​បង្ហាញ​ម៉ូដ​លោក លាង​យ៉ាវ​ជី ដែលមាន​វ័យ​តិច ជាង​នាង ៨ ឆ្នាំ ។ ចំណង​ស្នេហ៍​នេះ​ប្រកបដោយ​ភាព​ផ្អែមល្ហែម​ខុស​សព្វមួយដង ហើយក៏​មិន​ខុសពី​គោ​ចាស់ ប៉ះ​ស្មៅ​ខ្ចី​នោះឡើយ​តែ​គួរ​ឲ្យ​ស្តាយ​មិនយូរប៉ុន្មាន​ក៏​ចែកផ្លូវ​គ្នា ។​

​អស់ទាស់​! នាង Elva តារាចម្រៀង​តៃវ៉ាន់ មាន​ប្រុស​ស្នេហ៍​ដល់​ទៅមួយ​ឡូត៍​

១១-​លោក ខឺ​ចិន​តុង​
​​ខែមេសា ឆ្នាំ ២០១២ នាង Elva បាន​ទាក់ទង​ស្នេហា​ជាមួយនឹង​ក​ម្លោះ​វ័យក្មេង​លោក ខឺ​ចិន​តុង ដែល មាន​វ័យ​តិចជាង​នាង​រហូតដល់​ទៅ ១២ ឆ្នាំ​ឯណោះ ។ ខែឧសភា ឆ្នាំ ២០១៣ ដោយសារតែ​លោក ខឺ​ចិន​តុង លួច មាន​មិត្តស្រី​ថ្មី​ទៀត​ទើប​នៅ​ខែមិថុនា ឆ្នាំ ២០១៤ ពួកគេ​ទាំងពីរ​ប្រកាស​ចែកផ្លូវ​គ្នា ។​

​អស់ទាស់​! នាង Elva តារាចម្រៀង​តៃវ៉ាន់ មាន​ប្រុស​ស្នេហ៍​ដល់​ទៅមួយ​ឡូត៍​

១២-​លោក ស៊ឺចឹ​ង​ស៊ា​ង​
​​ខែធ្នូ ឆ្នាំ ២០១៤ នាង Elva មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​លោក ស៊ឺចឹ​ង​ស៊ា​ង ដែលជា​អ្នកជំនួញ​​ដូងប្រេង​មានទ្រព្យ​មហាសាល​នៅ​ប្រទេស​សឹង្ហ​បុរី និង មាន​វ័យ​តិចជាង​នាង ៥ ឆ្នាំ តែ​នៅ​ខែមករា ឆ្នាំ ២០១៦ នេះ​ស្រាប់តែ​ប្រកាស​ចែកផ្លូវ​គ្នា​ដើរ​វិញ ៕ គ ឡេង​