សហគមន៍​អឺរ៉ុប មើលឃើញ​ពី​ការរីកចម្រើន​យ៉ាងខ្លាំង​របស់​កម្ពុជា

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃ ២៨ មករា ឆ្នាំ ២០១៦ បន្ទាប់ពី​បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ​លោក​អគ្គរដ្ឋទូត​អាមេរិក​រួចហើយ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អនុ​ញ្ញ​តឲ្យ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺ​រុ​ប (EU) ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​លោក​ឯកអគ្គរដ្ឋទូត (EU) បាន​ជំរាបជូន​សម្ដេច​តេ​ជោ​ថា​លោក​មក​កម្ពុជា​នាពេលនេះ​តំណាង​ឲ្យ​ប្រទេស​ចំនួន ២៨ រដ្ឋ​នៅ​សហគមន៍​អឺរ៉ុប ។ លោក George Edgar បាន​មើលឃើញ​ពី​ការរីកចម្រើន​យ៉ាងខ្លាំង​របស់​កម្ពុជា ហើយ​បាន​សំដែង​នូវ​ការ​សាទរ​ចំពោះ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​សហគម​អឺរ៉ុប ជាពិសេស លើ​វិស័យ​អប់រំ កសិកម្ម​។ លោក​អគ្គរដ្ឋទូត​ទូត​បាន​អបអរសាទរ​ចំពោះ​កម្ពុជា ដែល​សម្រេចបាន​នូវ​ជោគជ័យ​ផែនការ​អភិវឌ្ឍ​សហស្ស​វត្សរ៍​ដែលជា​ជា​មូលដ្ឋាន​សម្រាប់​សហគម​អឺរ៉ុប និង​កម្ពុជា​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់ លោក George Edgar និង​បាន​អរគុណ​ចំពោះ​សហគម​អឺរ៉ុប​ដែល​បាន​ជួយ​ដល់​កម្ពុជា​កន្លង​មកទល់​សព្វថ្ងៃនេះ​។ សម្តេច​តេ​ជោ បានស្នើ​ឲ្យ​សហគម​អឺរ៉ុប​បន្តធ្វើ​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នានា​ទទួលបាន​ជោគជ័យ​។​

​ទន្ទឹមនឹងនោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​លោក​អគ្គរដ្ឋទូត EU ក្តាប់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​ពី​កម្ពុជា មុននឹង​សម្រេច​កិច្ចការ​អ្វីមួយ ចៀសវាង​ការទទួល​ព័ត៌មាន​មិន​ច្បាស់​ការដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង និង កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​។ លោក George ក៏​ធ្លាប់​មក​កម្ពុជា​ពីមុនមក​ដែរ ហើយ​សង្ឃឹមថា​តាមរយៈ​បេសកកម្ម​ការទូត​នេះ​នឹង​ជំរុញ​ឲ្យ​កម្ពុជា​និង EU កាន់តែ​ជិតស្និទ្ធ​មួយកម្រិត​ធំ​ថែមទៀត ៕

សហគមន៍​អឺរ៉ុប មើលឃើញ​ពី​ការរីកចម្រើន​យ៉ាងខ្លាំង​របស់​កម្ពុជា

សហគមន៍​អឺរ៉ុប មើលឃើញ​ពី​ការរីកចម្រើន​យ៉ាងខ្លាំង​របស់​កម្ពុជា

សហគមន៍​អឺរ៉ុប មើលឃើញ​ពី​ការរីកចម្រើន​យ៉ាងខ្លាំង​របស់​កម្ពុជា