ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា នៃ​ប្រទេស​និយាយ​ភាសា​បារាំង​

ភ្នំពេញ: សម្តេច​អគ្គ​មហា​ពញា​ចក្រី​‬ ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា នៃ​ប្រទេស​និយាយ​ភាសា​បារាំង (APF) នៅ​ទី​រួម​ខេត្តសៀមរាប​នៅ​ព្រឹក ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​។
​កិច្ចប្រជុំ ផ្តោតទៅលើ​ការពិភាក្សា​របាយការណ៍​សកម្មភាព​របស់​អគ្គ​លេខាធិការ APF កិច្ចសហប្រតិបត្តិការ​សភា​និយាយ​ភាសា​បារាំង របាយការណ៍​ថវិកា​ឆ្នាំ​២០១៦ ហើយនឹង​ពិនិត្យ របាយការណ៍​សកម្មភាព គណៈកម្មាធិការ​ទាំង​បួន របស់​ប្រទេស​និយាយ​ភាសា​បារាំង (​គណៈ​គណៈកម្មាធិការ​កិច្ចកា​សភា សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ គណៈកម្មាធិការ​អប់រំ គណៈកម្មាធិការ​កិច្ចការ​វប្បធម៌ និង​ទំនាក់ទំនង គណៈកម្មាធិការ​នយោបាយ​) ។​

​ក្នុងនោះ ក៏បាន​លើកយករ​បៀ​វារៈ​សំខាន់ៗ មក​ពិនិត្យ និង​ពិភាក្សា ១)​របាយការណ៍​សកម្មភាព​បណ្តាញ​សមាជិកសភា​ជា​ស្ត្រី នៃ​ប្រទេស​និយាយ​ភាសា​បារាំង ២)​សកម្មភាព​ក្នុង​តំបន់​អា​ហ្វ្រី​ក អាមេរិក ៣) សកម្មភាព​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច និង​សហភាព​អឺរ៉ុប ៤) សភាពការណ៍​នយោបាយ​ក្នុងប្រទេស​និយាយ​ភាសា​បារាំង ព្រមទាំង​សន្និបាតសភា​នៃ​ប្រទេស​និយាយ​ភាសា​បារាំង លើក​ទី​៤២ នៅ​រាជធានី​អង់​តា​ណា​ណា​រី​វូ នៃ​កោះ​ម៉ា​ដា​ហ្គា​ស្កា​។ បញ្ហា​មួយចំនួនទៀត ដូចជា​ការបញ្ចូល​យុវជន នៅក្នុង​សកម្មភាព នៃ​ប្រទេស​និយាយ​ភាសា​បារាំង និង​កិច្ចព្រមព្រៀងទ្វេភាគី​ផ្សេងទៀត​៕​