ហ្វេ​ន​ក្លឹប យ៉ា​យ៉ា និង ណា​ដេក វាយប្រហារ តេ​វ និង មី​វ​

Doliprane TVC

ចាប់តាំងពី​លោក ណា​ដេ​ត គូ​ហ្គី​មី​យ៉ា (Nadech Kugimiya) ចាប់​ដៃគូ​សម្តែង​ជាមួយ​តារា​ស្រី​ផ្សេង​ក្រៅពី​អ្នកនាង យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា (Yaya Urassaya) សង្គ្រាមពាក្យសម្តី​ដែល​ចេញពី​មិត្ត​អ្នកគាំទ្រ​លោក ណា​ដេ​ត និង អ្នកនាង យ៉ា​យ៉ាកាន់តែ​ពុះកញ្ជ្រោល​ខ្លាំង​ឡើងៗ​។

ហ្វេ​ន​ក្លឹប យ៉ា​យ៉ា និង ណា​ដេក វាយប្រហារ តេ​វ និង មី​វ​

​ដោយ​ក្នុងនោះ​តារា​ឯក​ស្រី​ដែល​ត្រូវ​មិត្ត​អ្នកគាំទ្រ​របស់លោក ណា​ដេ​ត និង អ្នកនាង យ៉ា​យ៉ា បាន​តាមរ​ករឿងក្នុង​អាយ​ជីរ​បស់ អ្នកនាង តេ​វ ណា​តា​ផន (Taew Nataporn) តួឯក​ស្រី​ក្នុង​រឿង «​វាយោ​លាក់​ស្នេហ៍​» (Lom Sorn Ruk) និង អ្នកនាង មី​វ នី​ត​ថា (Mew Nittha) តួឯក​ស្រី​ក្នុង​រឿង «​តាម​ផ្គាប់ចិត្ត​ស្នេហ៍​អូន​» (Tarm Ruk Keun Jai)​។​

ហ្វេ​ន​ក្លឹប យ៉ា​យ៉ា និង ណា​ដេក វាយប្រហារ តេ​វ និង មី​វ​

​អ្នកនាង យ៉ា​យ៉ា បាន​ចេញមុខ​បកស្រាយ​ថា អ្នកនាង​តែងតែ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​មិត្ត​អ្នកគាំទ្រ តែ​ពួកគេ​ដូចជា​មិនដែល​បញ្ចេញ​ប្រតិកម្ម​អាក្រក់​នៅពេលដែល​អ្នកនា​ង ឬ លោក ណា​ដេ​ត ទៅ​សម្តែង​ជាមួយ​តារា​ផ្សេង​ឡើយ គ្រាន់តែ​បាន​ទស្សនា​រឿង​ថ្មី​ម្នាក់ៗ​ក៏​សប្បាយចិត្ត​ទៅហើយ​។ អ្វីដែល​គួរឱ្យ​បារម្ភ​គឺ​ខ្លាច​តែ​មិនមែន​ហ្វេ​ន​ក្លឹប​របស់ ណា​ដេ​ត និង យ៉ា​យ៉ា តែ​ជា​បុគ្គល​ដែល​ចង់ឱ្យ​អ្នកនាង យ៉ា​យ៉ា និង លោក ណា​ដេ​ត មានរឿង​រកាំរកូស​ជាមួយ​តារា​ផ្សេងៗ ដែល​នេះ​ជា​ចេតនា​មិនល្អ​។​

ហ្វេ​ន​ក្លឹប យ៉ា​យ៉ា និង ណា​ដេក វាយប្រហារ តេ​វ និង មី​វ​

​សម្រាប់​លោក ណា​ដេ​ត ក៏​ចេញមុខ​បកស្រាយ​ដូចគ្នា​ថា លោក​មិន​គិតថា មិត្ត​អ្នកគាំទ្រ​របស់លោក​ទៅរក​រឿង​តារា​ស្រី​ផ្សេងៗ​ដែល​សម្តែង​ជាមួយ​លោក​នោះទេ តែ​សង្ស័យថា​ជា​មនុស្ស​ដែលមាន​បំណងល្អ​ចំពោះ​លោក​ច្រើនជាង​។ ទន្ទឹមនឹងនោះ លោក ណា​ដេ​ត ក៏​សំណូមពរ​ដល់​មិត្ត​អ្នកគាំទ្រ​ទាំងអស់គ្នា​ថា រឿង​ដែល​ទៅ​ស្តីបន្ទោស​តារា​ឯទៀត​គឺជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ទាល់តែសោះ ហើយ​សង្ឃឹមថា អ្នកនាង តេ​វ និង អ្នកនាង​មី​វ នឹងមិន​ប្រកាន់ និង អាក់អន់ចិត្ត​ចំពោះ​រឿងនេះ​៕ ខេ​រី​
(​ប្រភព​៖ ថា​រ័ត្ន​)