ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ ស្ករត្នោត​ប្រភេទ​ស្ករ​រាវ និង​ស្ករផែន សរុប​ចំនួន​៧៥,៥​គីឡូក្រាម ដែល​មាន​ដាក់​លាយ​នូវ​សារ​ធាតុគីមី​ប្រភេទ​សូ​ឌី​យ៉ូ​ម ហា​យ​ត្រូ​ស៊ី​ល​ហ្វី​ត ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង ចុះ​ធ្វើតេស្ត​រក​ឃើញ និង​ដកហូត​ពី​ក្រុម​អាជីវករ​នៅ​ក្នុង​ផ្សារ​អ្នក​លឿង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៦​នេះ ។

លោក អ៊ុត សុភាព ប្រធាន​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង ដែល​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ក្នុង​ផ្សារ​អ្នក​លឿង បានអោយ​ដឹង​ថា សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ​មានការ​សហការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ហើយ​ការ​ពិនិត្យ​នេះ​គឺ​ផ្តោត​គោលដៅ​សំខាន់​ទៅ​លើ​ទំនិញ​ប្រភេទ​ស្ករត្នោត​តែ​មួយ​មុខ​ប៉ុណ្ណោះ ។

លោក អ៊ុត សុភាព បាន​បញ្ជាក់​ទៀត​ថា ការ​ចុះ​ត្រួតពិនិត្យ​ដែល​ផ្តោត​ទៅ​លើ​តែ​ស្ករត្នោត​នេះ គឺ​ដោយសារ​តែ​កាលពី​ពេល​ថ្មី​ៗ​នេះ នាយកដ្ឋាន​កាំកុងត្រូល​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ផលិត​ស្ករត្នោត​ធំ​ៗ​ជា​ច្រើន​កន្លែងនៅ​រាជធានី​ភ្នំពេញ ហើយ​បាន​រក​ឃើញ​ថា សិប្បកម្ម​ទាំងនោះ​បាន​ដាក់​លាយ​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់​ចូល​ទៅ​ក្នុង​ស្ករត្នោត​ទាំងនោះ ហើយ​បាន​ចែកចាយ​បន្ត​ទៅ​តាម​ទីផ្សារ​ជា​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​ទៀត​ផង ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព