ផាក កាហ្វេ ចាប់ដៃគូវិនិយោគ ជាមួយមូលនិធិអភិវឌ្ឍន៍កម្ពុជា-ឡាវ មានមូលដ្ឋាននៅប្រទេស Luxembourg

ភ្នំពេញ​: ក្រុមហ៊ុន ផាក កាហ្វេ (Park Café Food & Beverage Co., Ltd.) ឥឡូវនេះបានឈានទៅ ដល់ការ ចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុន Cambodia-Laos Development Fund (CLDF) ក្នុងរូបភាពជា ការវិនិយោគរួមគ្នា (Joint Venture) ហើយការចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេរភាគី សម្រាប់ការវិនិយោគរួមគ្នានេះ នឹងត្រូវប្រព្រឹត្តទៅនៅ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ នៅ Intercontinental Hotel។
 
លោក គុយ វ៉ាត អគ្គនាយក ក្រុមហ៊ុន ផាកកាហ្វេ បានថ្លែងថា លទ្ធផលជោគជ័យ ក្នុងការឈានទៅដល់ការវិនិយោគរួមគ្នានេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទាំងពីរ ធ្លាប់បានធ្វើជាដៃគូ ដោយក្នុងនោះ CLDF បានផ្ដល់កម្ចីសម្រាប់អភិវឌ្ឍន៍ អាជីវកម្ម ដល់ ផាក កាហ្វេ អស់រយៈពេល៣ឆ្នាំកន្លងមកហើយ។ ក្រុមហ៊ុន CLDF ដែលមាន ស្នាក់ការ កណ្ដាល នៅប្រទេស Luxembourg បានសំរេចចិត្តធ្វើការវិនិយោគរួមជាមួយ ផាក កាហ្វេ បន្ថែមលើ ប្រាក់កម្ចីចាស់ ក៏ដោយសារតែផលវិជ្ជមានជាច្រើន ក្នុងនោះរួមមាន ភាពស៊ីសង្វាក់គ្នារបស់ ក្រុមហ៊ុនទាំងពីរ ភាពរីកចម្រើនយ៉ាងលឿន និង ជាពិសេស តម្លាភាពក្នុងការគ្រប់គ្រងរបស់ ផាក កាហ្វេ ដែលនាំមកនូវទំនុកចិត្ តដល់ដៃគូវិនិយោគរបស់ខ្លួន។

លោកបន្តថា ទំហំវិនិយោគថ្មីនេះនឹងត្រូវបានក្រុមហ៊ុនយកទៅប្រើប្រាស់សំរាប់ ពង្រីកអាជីវកម្ម របស់ខ្លួនតាមរយៈការបើកសាខាភោជនីយដ្ឋានចំនួន៤បន្ថែម នៅឆ្នាំ២០១៦ លើសាខាចំនួន៧ដែលកំពុងដំណើរការនៅទីក្រុងភ្នំពេញ បង្កើត សាកលវិទ្យាល័យផាកកាហ្វេដែលផ្តោតលើ ជំនាញបដិសណ្ឋារកិច្ច ជំនាញចំអិនម្ហូប អាហារ សុវិត្តភាពចំណីអាហារ ការគ្រប់គ្រង ភោជនីយដ្ឋានទាំងមូល និង ពង្រីក Central Kitchen ដែលទំហំបច្ចុប្បន្ន មិនអាចផ្គត់ផ្គង់តាមការរីកចំរើនរបស់ ផាក កាហ្វេ នៅពេលអនាគតបាន។

លោក អគ្គនាយកបន្ថែមថា ដោយសារមានការគាំទ្រពីសំណាក់អតិថិជនបានធ្វើឲ្យ ផាក កាហ្វេ ពង្រីកខ្លួនយ៉ាងលឿន ពី១ សាខា រហូតដល់៧សាខានៅឆ្នាំ២០១៥។

បច្ចុប្បន្ន ផាក កាហ្វេ មានបុគ្គលិកប្រមាណជិត ៣០០នាក់ ដែលមានសមត្ថភាព បំរើអតិថិជនបានជិត១លាននាក់ក្នុងមួយឆ្នាំ។ ការវិនិយោគនេះនឹងជួយ ផាកកាហ្វេ

ពង្រីកខ្លួនកាន់តែឆាប់រហ័ស និង បង្កើនវិសាលភាពសេវាកម្មរបស់ខ្លួន ឱ្យកាន់តែ ធំទូលាយ ទាំងរាជធានីភ្នំពេញ និង បណ្ដាខេត្ត ក្រុងនានានៅទូទាំងព្រះរាជាណាចក្រ កម្ពុជា ផងដែរ ក៏ដូចជាដំណើរការសំរេចឱ្យបាននូវចក្ខុវិស័យ របស់ ក្រុមហ៊ុន ដែលចង់ក្លាយទៅជាភោជនីយដ្ឋាន លំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជា ដែល មាន៣៤សាខា នៅឆ្នាំ ២០២០ ដែលបំរើនូវអាហារដ៏សំបូរបែប ដូចជាគុយទាវ កាហ្វេ និង អាហារសម្រន់ផ្សេងទៀត ហើយ ផាក កាហ្វេ ក៏ជាទីកន្លែង មានភាពរស់រវើក រស់រាយរាក់ទាក់ផលិតផលមានគុណភាពខ្ពស់អនាម័យខ្ពស់គិតគូរដល់សុខភាពគ្មានជាតិ ប៊ីចេង រួមផ្សំជាមួយបរិយាកាសល្អឥតខ្ចោះ ដោយផ្អែកទៅលើវប្បធម៌អភិវឌ្ឍន៍ ឥតឈប់ឈរ នូវផ្នែកធនធានមនុស្ស ក្បូរក្បាច់រចនា និងការរៀបចំទាំងក្នុងនិងក្រៅ ភោជនីយដ្ឋាន អភិវឌ្ឍន៍ និងច្នៃប្រឌិតគុណភាព ផលិតផល និងសេវាកម្មរបស់ ផាក កាហ្វេ។

គួរបញ្ជាក់ផងដែរថា ផាក កាហ្វេ ជាក្រុមហ៊ុនក្នុងស្រុកធំមួយដែលបានបើក ដំណើរ ការ តាំងពីឆ្នាំ ២០០៤ ហើយមានសមត្ថភាព និង បទពិសោធន៍ប្រកួតប្រជែងជាមួយ ភោជនីយដ្ឋាន ដទៃទៀត ជាង១២ឆ្នាំមកហើយ គិតមកត្រឹមឆ្នាំ ២០១៦នេះ។ ផាក កាហ្វេ កំពុងអភិវឌ្ឍន៍ និងសិក្សាដំណើរការនៃអាជីវកម្មលក់សិទ្ធិ (Franchising) និង មាន គោលដៅដាក់ក្រុមហ៊ុនឱ្យដំណើរការក្នុងទីផ្សារភាគហ៊ុន នៅពេលឆាប់ៗ ខាងមុខនេះ៕

ផាក កាហ្វេ ចាប់ដៃគូវិនិយោគ ជាមួយមូលនិធិអភិវឌ្ឍន៍កម្ពុជា-ឡាវ មានមូលដ្ឋាននៅប្រទេស Luxembourg

ផាក កាហ្វេ ចាប់ដៃគូវិនិយោគ ជាមួយមូលនិធិអភិវឌ្ឍន៍កម្ពុជា-ឡាវ មានមូលដ្ឋាននៅប្រទេស Luxembourg

ផាក កាហ្វេ ចាប់ដៃគូវិនិយោគ ជាមួយមូលនិធិអភិវឌ្ឍន៍កម្ពុជា-ឡាវ មានមូលដ្ឋាននៅប្រទេស Luxembourg

ផាក កាហ្វេ ចាប់ដៃគូវិនិយោគ ជាមួយមូលនិធិអភិវឌ្ឍន៍កម្ពុជា-ឡាវ មានមូលដ្ឋាននៅប្រទេស Luxembourg