សម្តេច ហ៊ុន សែន​៖​ទូត​អាមេរិក​ថ្មី​ឃើញ​ការអភិវឌ្ឍ​នៅ​កម្ពុជា​ចាប់ពី​ទសវត្ស​៩០​មកម្ល៉េះ​

ភ្នំពេញ​៖ លោក William A . Heidt ឯកអគ្គរដ្ឋទូត​អាមេរិក បាន​និយាយប្រាប់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ថា លោក​បាន​សង្កេតឃើញថា កម្ពុជា​រីកចម្រើន​យ៉ាងខ្លាំង រយៈពេល​១៥​ឆ្នាំ​កន្លងមកនេះ​។ នេះ​ជាការ​សរសេរ​លើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី​។​

​បើតាម​ការសរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី ២៨ មករា ឆ្នាំ ២០១៦ នៅ​វិមាន​រដ្ឋាភិបាល​សន្តិភាព លោក William A . Heidt បានឃើញ​ការអភិវឌ្ឍ​ផ្ទាល់​ចាប់ពី​ទសវត្ស​៩០ នៅពេល លោក​បម្រើ​ការងារ​ជា​មន្ត្រី​ទទួលបន្ទុក​សេដ្ឋកិច្ច នៅក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។ លោក​បាន​វាយតម្លៃ​ខ្ពស់ ជាពិសេស​ចំពោះ​ការរីកចម្រើន​វិស័យសេដ្ឋកិច្ច​, អប់រំ​, ការ​កាត់ បន្ថយ​ភាពក្រីក្រ និង​ជាពិសេស​ការរីកចម្រើន​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។​

​បើ​ហ្វេ​ស​ប៊ុ​ក​ដដែល នៅក្នុង​បេសកម្ម​ការទូត​របស់លោក​នៅពេលនេះ លោក William គឺ​នឹង​ខិតខំ​ពង្រឹង​នូវ ចំណងមិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​អោយ​កាន់តែ​ជិត​ស្និ​ទ្ឋ​ថែមទៀត ជាពិសេស​គឺ​ជំរុញ​អោយចេញ​ជាល​ទ្ឋ​ផល​ផ្លែផ្កា អំពី​ជំនួប​កាលពីពេល​ថ្មីៗ​នេះ​រវាង សម្តេច ហ៊ុន សែន និង លោក John Kerry រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ក្នុងការ​ជម្រុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ ព័ត៌មាន​ពាក់ព័ន្ធ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​ទាំង​ក្នុង​កម្រិត​តំបន់ និង​ពិភពលោក​។ លោក​អគ្គរដ្ឋទូត​អាមេរិក បាន​ជម្រាបជូន​សម្តេច​តេ​ជោ អំពី​ជំនួយ​របស់​សហរដ្ឋអាមេរិក ជួយ​ដល់​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការ​ផ្តល់នូវ​សម្ភារៈ បរិក្ខារ​សម្រាប់​ទប់ស្កាត់​គ្រោះមហន្តរាយ​ជាដើម ដែល​អាមេរិក​ធ្លាប់បាន​ជួយ​ដល់​កម្ពុជា​។​

ជាការ​ឆ្លើយតប សម្តេចនាយក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍ និង​អបអរសាទ​ចំពោះ​លោក William ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​បាន​ថ្លែង អំណរគុណ​ជូន​លោក​ក្នុង​ការពង្រឹង​និង​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ការងារ​សំខាន់ៗ​រួមទាំង​ការជំរុញ​កិច្ចសហការ​វិនិយោគ ពាណិជ្ជកម្មរ​វ​សង​ប្រទេស​ទាំងពីរ និង​វិធានការ​ទប់ស្កាត់​អំពើ ភេរវកម្ម​គ្រប់​ប្រភេទ​នៅក្នុង​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។ ទន្ទឹមនឹងនោះ សម្តេច តេ​ជោ ក៏បាន​ស្វាគមន៍​ចំពោះ​ជំនួយ​អាមេរិក​ក្នុង​ការជួយ​បំពាក់​ម៉ាស៊ីន​ត្រួតពិនិត្យ​(Security scan machine) ជន​អន្តោ​ប្រវេ​សន្ត​ចេញចូល​ទាំង​នៅតាម​ព្រលានយន្តហោះ និង​នៅតាម ព្រំដែន​ផងដែរ ដើម្បី​ពង្រឹង​សុវត្ថិភាព និង​សន្តិសុខ​ជាតិ​។​

​ជាងនេះទៀត សម្តេច ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​សហរដ្ឋអាមេរិក ដែល​បាន​ជួយ​កម្ពុជា កាលពីពេល​កន្លងមក​រហូតមកទល់​សព្វថ្ងៃ ជាពិសេស សម្តេច​បាន វាយតម្លៃថា ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ គឺជា​មូលដ្ឋានគ្រឹះ ជួយ​ជម្រុញអោយមាន​កិច្ចសហប្រតិបត្តិការ​ល្អៗ​ជាច្រើន​ទៀត ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ដែល នឹង​ជួយ​ពង្រឹង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​