ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ មុន​នេះ​បន្តិច សមត្ថកិច្ច​ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​យុ​ទ្ឋ​នា​ការ​បង្ក្រាប​សំបុក​ក្រុម​ចោរ ឆក់ កាច់​សោ​.​ក​ម៉ូតូ​យ៉ាង​សកម្ម​ ​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​​៣​នាក់​ ក្នុង​នោះ​ស្ត្រី​ម្នាក់ ។ យុ​ទ្ឋ​នា​ការ​បង្ក្រាប​សំបុក​ចោរ​នេះ​បាន​ធ្វើ​ឡើង​ចាប់តាំងពី​ម៉ោង​៥ រហូត​ម៉ោង​៦ និង​៤០​នាទី​ព្រលប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៦ ទើប​ចាប់ខ្លួន​បាន ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​យុ​ទ្ឋ​នា​ការ​នេះ ដោយសារ​ជនសង្ស័យ​ម្នាក់​ប៉ុនប៉ង​រត់គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​១​គ្រាប់​ត្រូវ​របួស​ជើង​ខាងឆ្វេង​ផង​ដែរ ។

ព័ត៌មាន​លម្អិត​បន្ថែម​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព