ជី​ជី សម្រុក​ថត​រឿង ​មិន​ខ្វល់​ពត៌មាន​អាស្រូវ​

Doliprane TVC

ពិធី​ការី​នី​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍ CTN ជី​ជី កំពុង​ពើបប្រទះ​រឿងអាស្រូវ​ស្នេហា​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​នាង​ឈឺក្បាល​រាល់ថ្ងៃ ពិបាក​ក្នុងការ​ឆ្លើយតប​ទៅកាន់​អ្នក​នៅ​ជុំវិញខ្លួន ប៉ុន្តែ​រឿងរ៉ាវ​នេះ​មិន​បានធ្វើ​ឲ្យ​នាង​រត់គេច​ពី​បញ្ហា​នោះឡើយ ផ្ទុយទៅវិញ​នាង​បែរជា​ហ៊ាន​ប្រឈមមុខ​នូវ​រាល់​បញ្ហា ដែល​បាន​កើតមានឡើង រហូត​ធ្វើ​ឲ្យ​នាង​និយាយថា អ្នកណា​ចង់​និយាយ​អ្វី ឲ្យ​គេ​និយាយ​ចុះ អ្វីដែល​សំខាន់ សម្រាប់​នាង​ក្នុង​ពេលនេះ​គឺ​សម្រុក​ថត​រឿង​ថ្មីៗ​ជាច្រើន ដើម្បី​សន្សំ​ប្រាក់ ។​

ជី​ជី សម្រុក​ថត​រឿង ​មិន​ខ្វល់​ពត៌មាន​អាស្រូវ​

ជាការ​ពិតណាស់ ជី​ជី គឺជា​ស្រី​ស្អាត​សម្បូរ​ស្នេហ៍​ដែលមាន​បុរសៗ​ជាច្រើន​តាម​ស្រលាញ់ ប៉ុន្តែ​កន្លងមក​នាង​កម្រ​និង​បង្ហាញ​មុខមាត់​ជាមួយ​បុរស​វ័យ​ចំណាស់​ណាស់ ភាគច្រើន​គេ​តែងតែ​ឃើញ​នាង​ទៅណា​មក​ណា តែ​ជាមួយ​បុរស​វ័យក្មេង​ប៉ុណ្ណោះ​។ រាល់ពេល​ជួប​ជាមួយ​នាង​ម្តងៗ​នាង​តែងតែ​ប្រាប់ថា បុរស​ទាំងនោះ​គ្រាន់តែ​ជា​មិត្តភក្តិ​ដើរលេង​ជាមួយគ្នា ពុំមាន​អ្វី​ពិសេស​ឡើយ ។ កន្លងមក ជី​ជី តែងតែ​លេច​ធ្លាយ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​ប្រុស​ក្មេង នៅលើ​ទំព័រ​Facebook ជា​ញឹកញាប់ ជាហេតុ​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​យល់ថា ជី​ជី គឺជា​ស្រី​ស្អាត​សម្បូរ​ស្នេហ៍ ថែមទាំង​មាន​សង្សារ​ច្រើន​ទៀតផង ។

ជី​ជី សម្រុក​ថត​រឿង ​មិន​ខ្វល់​ពត៌មាន​អាស្រូវ​

​រហូតមកទល់​ពេលនេះ ជី​ជី នៅតែ​ពុំទាន់​ទទួលស្គាល់ថា នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​នោះទេ កន្លងមក​គ្រាន់តែ​ជា​ពត៌មាន​ច​ចាម​អារាម​ប៉ុ​តែ​ណ្ណោះ ហើយ​នាង​ក៏​មិន​ខ្វល់​អំពី​ពត៌មាន​ទាំង​នោះដែរ បើ​រវល់​តែ​ខ្វល់​ពី​ពត៌មាន​ទាំងនោះ នាង​មិនបាច់​ធ្វើ​ការងារ​អ្វី​ទេ ។ ជី​ជី បាន​ឲ្យ​ដឹង​ទៀតថា នាង​កំពុង​មមាញឹក​នៅក្នុង​ការថត​រឿង​ជាច្រើន ទាំង​រឿង​ភាគ ទាំង​រឿង​ដុំ​ទុកដាក់​បញ្ចាំង​នៅក្នុង​រោងភាពយន្ត ជាពិសេស​នាង​កំពុង​មមាញឹក​នៅក្នុង​ការថត​រឿង «​នំ​ប៉័​ង​សុបិន​ស្នេហ៍​»​ឲ្យ​ទូរទស្សន៍ CTN ក្នុង​តំណែង​ជា​តួឯក​ស្រី​ទៀតផង ។​

ជី​ជី សម្រុក​ថត​រឿង ​មិន​ខ្វល់​ពត៌មាន​អាស្រូវ​

ក្រោយពី​ឃើញ​វត្តមាន ជី​ជី នៅក្នុង​រឿង​ជាច្រើន បានធ្វើ​ឲ្យ​ម្ចាស់​ផលិតកម្ម​មួយចំនួន​ពេញចិត្ត​នាង​ជា ខ្លាំង ហើយ​ថ្មីៗ​នេះ​មាន​ផលិតកម្ម​មួយ​បាន​ទាក់ទង​នាង​ឲ្យ​ថត​ឈុត​ឆាក​ស្នេហា​រោលរាល និង​ឈុត​សិច​ស៊ី​មួយចំនួន ព្រោះ​កន្លងមក​នាង​ធ្លាប់​ថត​ឈុត​បឺត​មាត់ និង​ឈុត​ស្និទ្ធស្នាល​ជាមួយ​តួ​ប្រុស​ជាច្រើន​មកហើយ​ដែរ ។ស្រី​ស្អាត ជី​ជី បាន​ឆ្លើយ​ប​ដិ​េ​សដ​ថា នាង​មិន​ចង់​ល្បីល្បាញ ព្រោះតែ​ឈុត​ឆាក​ស្នេហា​រោលរាល ឬ បង្ហាញ​ឈុត​សិច​ស៊ី​ឲ្យ​គេ​ឃើញ​នោះទេ នាង​យល់ព្រម​ថត​រឿង​និ​មួយៗ​គឺ​ដោយ​ក្តី​ពេញចិត្ត បើ​តួអង្គ​នោះគេ​តម្រូវ​ឲ្យ​នាង​សិច​ស៊ី​ជ្រុល​ពេក​ក៏​នាង​មិន​ទទួល​ដែរ តែត្រឹម​ឈុត​ស្និទ្ធស្នាល​គ្នា​ធម្មតា​គឺ​នាង អូ​ខេ ទទួល​ថត​ភ្លាម ៕ អា​លី​ណា

ជី​ជី សម្រុក​ថត​រឿង ​មិន​ខ្វល់​ពត៌មាន​អាស្រូវ​

ជី​ជី សម្រុក​ថត​រឿង ​មិន​ខ្វល់​ពត៌មាន​អាស្រូវ​

ជី​ជី សម្រុក​ថត​រឿង ​មិន​ខ្វល់​ពត៌មាន​អាស្រូវ​

ជី​ជី សម្រុក​ថត​រឿង ​មិន​ខ្វល់​ពត៌មាន​អាស្រូវ​