កសិករ នៅខេត្តកំពង់ស្ពឺ បង្កើតសហគមន៍ ស្វាយដើម្បីពង្រីក ទីផ្សារនិង រក្សាស្ថេរភាពតម្លៃ

ភ្នំពេញ៖ កសិករ ដែលមានដីចំការនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ មករានេះបានរួមគ្នា បង្កើតសហគមន៍ កសិកម្មដំណាំស្វាយឱរ៉ាល់ ក្នុងគោលបំណង ពង្រីកទីផ្សារ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីរក្សាស្ថេរភាពតម្លៃ និងជួយកសិករតាមមូលដ្ឋាន។

ការបង្កើតសហគមន៍ស្វាយនេះ ធ្វើឡើងស្របពេលដែលកសិករ ទាំងនោះមើលឃើញថា នៅស្រុកឱរ៉ាល់មាន សក្កដានុពលខ្ពស់ផ្នែកដំណាំស្វាយ តែតម្លៃស្វាយគ្មាន ស្ថេរភាព និងទីផ្សារស្វាយពឹងអាស្រ័យ លើការកំណត់របស់ឈ្មួញ និងតាមរដូវពោល គឺមានច្រើនតម្លថោក មានតិចតម្លៃខ្ពស់ ដែលជាហេតុនាំឲ្យ កសិកររារែក ក្នុងការនាំគ្នាដាំដំណាំស្វាយ។

ប្រជាកសិករ ដាំស្វាយ នៅភូមិរបងវិញ ឃុំសង្កែសាទប ក្នុងស្រុកឱរ៉ាល់ ដែលបានចូលរួមក្នុងពិធីប្រារព ដំបូងនៃការបង្កើតសហគមន៍ កសិកម្មដំណាំស្វាយឱរ៉ាល់ លោកគឹម សម្លូត បានប្រាប់ឲ្យដឹងថា “ពួកខ្ញុំរំពឹងថាក្រោយពេលបង្កើត សហគមន៍នេះឡើង នឹងមានឱកាសទទួលបាន នៅការអប់រំអំពីបច្ចេកទេសដាំដុះ និងអាចទាក់ទាញ ទីផ្សារស្វាយទាំងនៅក្នុងស្រុក និងក្រៅប្រទេសដោយមិនប៉ាច់ ផ្តេកផ្តួលទៅតាមពួកឈ្មួញ កណ្តាលជាអ្នកចាត់ចែងតម្លៃនោះទេ គឺភាពជាម្ចាស់ការ លើកផលដំណាំរបស់ខ្លួន”។

ពលរដ្ឋខាងលើបានបញ្ជាក់ថា ក្រៅតែពីការស្វែងរកទីផ្សារ ដើម្បីរក្សានៅស្ថេរភាពតម្លៃ ពួកគាត់ក៏មានសម្លេង កាន់តែច្រើនក្នុងការលើកឡើងពី កង្វល់ផ្សេងៗ ចំពោះបញ្ហាផលិតផល ដំណាំស្វាយ ក្នុងសហគមន៍របស់ គាត់ផងដែរ។

បើតាមម្ចាស់ចម្ការការ និងជាអ្នកផ្តួចផ្តើមបង្កើត សហគមន៍កសិកម្មដំណាំ ស្វាយឱរ៉ាល់នេះ លោក គឹម សាន្ត បានឲ្យដឹងថា “បន្ទាប់ពីនេះទៅពួគាត់អាច លើកស្ទួយជីវភាព និងស្ថានភាព ដំណាំស្វាយរបស់ពួកគាត់ តាមរយៈការយកចិត្តទុកដាក់ បន្ថែមពីភាគីពាក់ព័ន្ធ ពិសេសរដ្ឋាភិបាល ដែលមានអាជ្ញាធរមូលដ្ឋាន និងសមាគមន៍ដៃគូរមួយ ចំនួននៅក្នុងតំបន់នេះ”។

លោកបន្ថែមថា ក្រោយការបង្កើតសហគមន៍ កសិកម្មដំណាំស្វាយឱរ៉ាល់ និងប្រមូលទិញកសិផល ឬ ផលិតផលផ្សេងៗពីសមាជិក រួចលក់បន្តទៅរោងចក្រ សិប្បកម្មកែច្នៃ អ្នកនាំចេញ ឬអ្នកប្រើប្រាស់ផ្ទាល់។ ដែលកត្តានេះអាចអនុញ្ញាតិ ឲ្យកសិករស្វែងរកបានទីផ្សារ និងមានអំណាចចរចារថ្លៃ ដើម្បីលក់ផលិតផល ធានាបានតម្លៃខ្ពស់ ពិសេសតាមរយៈសហគមន៍នេះ យើងអាចខ្ចីទុនបន្ថែមពីធនាគារ សម្រាប់កសិករណាដែលខ្វះដើម ទុកក្នុងការដាំដុះ និងថែទាំដំណាំស្វាយ។

ទាក់ទិននិងបញ្ហានេះ លោក ជូ សារីម អនុប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា “ការបង្កើតសហគមន៍ពិតជាមាន សារ:សំខាន់ ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចធ្វើម្ចាស់ការ តាមរយៈការបង្កើនចំណូល គ្រួសារពីអាជីវកម្មកសិកម្ម ដំណាំស្វាយលើកកម្ពស់សង្គម បង្កើតសាមគ្គីភាព ធានានូវសមភាព សមធម៌ និងការជួយគ្នា ទៅវិញទៅមក ក្នុងសហគមន៍កសិកម្ម”។

លោកបន្ថែមថា ស្ថានភាពដីនៅ ខេត្តកំពង់ស្ពឺ គឺមានសក្តានុពល និងអំណោយផលចំពោះ ដំណាំស្វាយ ដែលផលិតផលស្វាយ នៅក្នុងខេត្តនេះមានរស់ជាតិឆ្ងាញ់ និងស្រួយជាងស្វាយ តាមខេត្តផ្សេងៗ ហើយព័ណ៌សម្បុរលឿងស្រស់ ដោយឡែកសំបកមានលក្ខណៈ ក្រាសជាងខេត្តនានាបន្តិច ងាយស្រួលរក្សាទុកបានយូរ ជាងស្វាយនៅខេត្តដទៃ។

សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ស្ពឺ មានអង្គការសមាគមន៍ ចំនួន៣៧ស្ថាប័ន ក្នុងនោះសមាគមន៍ និសហគមន៍អភិវឌ្ឍន៍លើដំណាំ ស្វាយមាន២ គឺសមាគមន៍ដំណាំ ស្វាយកែវរមាតគីរីរម្យ និង សហគមន៍កសិកម្មដំណាំ ស្វាយឱរ៉ាល់ដែលទើបតែបង្កើតនេះ ចំណែកដីចំការស្វាយដែលកំពុងដាំដុះ នៅខេត្តកំពង់ស្ពឺ មានចំនួនប្រមាណ ជាង៥ម៉ឺនហិកតា ហើយបច្ចុប្បន្នអ្នកមានដីចំការកំពុងបន្ត ពង្រីងដាំដំណាំស្វាយបន្ថែមទៀត ពីមួយថ្ងៃទៅមួយថ្ងៃ៕

កសិករ នៅខេត្តកំពង់ស្ពឺ បង្កើតសហគមន៍ ស្វាយដើម្បីពង្រីក ទីផ្សារនិង រក្សាស្ថេរភាពតម្លៃ

កសិករ នៅខេត្តកំពង់ស្ពឺ បង្កើតសហគមន៍ ស្វាយដើម្បីពង្រីក ទីផ្សារនិង រក្សាស្ថេរភាពតម្លៃ

កសិករ នៅខេត្តកំពង់ស្ពឺ បង្កើតសហគមន៍ ស្វាយដើម្បីពង្រីក ទីផ្សារនិង រក្សាស្ថេរភាពតម្លៃ

កសិករ នៅខេត្តកំពង់ស្ពឺ បង្កើតសហគមន៍ ស្វាយដើម្បីពង្រីក ទីផ្សារនិង រក្សាស្ថេរភាពតម្លៃ

កសិករ នៅខេត្តកំពង់ស្ពឺ បង្កើតសហគមន៍ ស្វាយដើម្បីពង្រីក ទីផ្សារនិង រក្សាស្ថេរភាពតម្លៃ

កសិករ នៅខេត្តកំពង់ស្ពឺ បង្កើតសហគមន៍ ស្វាយដើម្បីពង្រីក ទីផ្សារនិង រក្សាស្ថេរភាពតម្លៃ