សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​វៀតណាម​ខុសច្បាប់ ១៣ នាក់​បន្ថែមទៀត

​ជនអន្តោប្រវេសន៍​វៀតណាម ចំនួន ១៣​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ស្ថិតនៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការ​ម៉ន នៅ​ថ្ងៃទី​២៨ ខែមករា នេះ​។

​មុននេះ​បន្តិច ជនជាតិ​វៀតណាម​ចំនួន ១៣ (​ស្រី​២​នាក់​) ដែល​ចូលមក​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​រោងចក្រ​សិប្បកម្ម​កែច្នៃ​ឈើ​មួយចំនួន នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចម្ការមន​។ ពួកគេ ដោយ​ប្រកបមុខរបរ​ជាជាង​ឈើ និង​ខ្លះទៀត ជាជាង​សំណង់​។

​ក្រោយពី​ការសាកសួរ​ចម្លើយ ទើប​ដឹងថា ជនជាតិ​វៀតណាម​ទាំងនោះ​លួច​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ឯកសារ​ស្របច្បាប់ ហើយ​បន្ទាប់មក​ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី សាកសួរ​បន្ថែម​។ តាម​នីតិវិធី ជនជាតិ​វៀតណាម​ទាំងនោះ នឹងត្រូវ​បញ្ជូនទៅ​ស្រុកកំណើត​វិញ ក្រោយពី​ទទួលបាន​សេចក្តីសម្រេច​ពី​ក្រសួងមហាផ្ទៃ​។​
សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​វៀតណាម​ខុសច្បាប់ ១៣ នាក់​បន្ថែមទៀត

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៥ ជនបរទេស​ខុសច្បាប់​ចំនួន ៤៤២៤​នាក់ (​ស្រី​៥៥៣​នាក់​) មាន​ចំនួន ៤៩​សញ្ជាតិ ត្រូវបាន​សមត្ថកិច្ច​អន្តោប្រវេសន៍​ឃាត់ខ្លួន​និង​បញ្ជូនទៅ​ស្រុកកំណើត​វិញ​។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ អន្តោប្រវេសន៍​វៀតណាម​ចំនួន​ច្រើនជាងគេ រហូតដល់ ៣៩៧៨​នាក់ (​ស្រី​១១៥​នាក់​)​។ នេះ​បើតាម​របាយការណ៍​ឆ្នាំ​២០១៥ ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​៕
សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​វៀតណាម​ខុសច្បាប់ ១៣ នាក់​បន្ថែមទៀត

សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​វៀតណាម​ខុសច្បាប់ ១៣ នាក់​បន្ថែមទៀត

សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​វៀតណាម​ខុសច្បាប់ ១៣ នាក់​បន្ថែមទៀត

សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​វៀតណាម​ខុសច្បាប់ ១៣ នាក់​បន្ថែមទៀត

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​