លោក​ថេ​ន សេន ៖ ការផ្ទេរអំណាច​តាមបែប​ប្រជាធិបតេយ្យ ជា​ជោគជ័យ​ដ៏​ធំ​របស់​ប្រជាជន​

​លោក​ប្រធានាធិបតី​ជិត​អាណត្តិ ថេ​ន សេន (Thein Sein) បានប្រកាស​ជាថ្មី​ថា​ការផ្ទេរអំណាច​នឹងត្រូវ​ប្រ ព្រឹ​ត្ត​ទៅដោយ​សន្តិវិធី ហើយ​បានចាត់ទុក ការផ្ទេរអំណាច​នោះ ថា​ជា​ជោគជ័យ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា ទាំងអស់​។ នេះ ជាការ​ប្រកាស​ចុងក្រោយ​របស់លោក​ថេ​ន សេន ក្នុងនាម​ជា​តំណាង​បក្ស​មតិ​ភាគច្រើន នៃ​សភា​មី​យ៉ាន់​ម៉ា​នៃ​អាណ​តិ្ត​ចាស់​។

​មុន​បួន​ថ្ងៃ​នៃ​ការចាប់ផ្តើម​នីតិកាល​ថ្មី​នៃ​សភា​មី​យ៉ាន់​ម៉ា លោក​ប្រធានាធិបតី ថេ​ន សេន បានប្រកាស​នឹង​ផ្ទេរអំណាច​ដូច​ទៅនឹង​ការសន្យា​របស់លោក​មុនពេល​នៃ​ការបោះឆ្នោត​។ នេះ គឺជា​សារ​មួយ​ដ៏​កក់ ក្តៅ​របស់​មេដឹកនាំ​ពាក់​កណ្តាល​យោធា​ទៅកាន់​ប្រជាជន​មី​យ៉ាន់​ម៉ា ដើម្បី​កុំ​ឲ្យ​មា​ការភ័យខ្លាច​ក្នុងការ​ផ្ទេរតំណែង ខណៈ​ទីបញ្ចប់​នៃ​អាណត្តិ​របស់លោក​កាន់តែ​ខិតជិត​មកដល់​។

​លោក ថេ​ន សេន សង្កត់ធ្ងន់ថា បើទោះបីជា​វា​មាន​បញ្ហា​ប្រឈម និង​ការលំបាក​ជាច្រើន​ក៏ដោយ ចុងក្រោយ មី​យ៉ាន់​ម៉ា​នៅតែ អាចធ្វើ​ការផ្លាស់ប្តូរ​តាមបែប​លទ្ធិប្រជាធិបតេយ្យ​។ ក្នុង​សុន្ទរកថា ដែលជា ឱកាស​ចុងក្រោយ​ក្នុងនាម​ជា​ប្រធាន​នៃ​បក្ស​មតិ​ភាគច្រើន​ក្នុង​សភា លោក ថេ​ន សេន ក៏បាន​ទទួល ស្គាល់​ថា​រយៈពេល​ប្រាំ​ឆ្នាំ​កន្លងទៅ​នៃ​អាណត្តិ​របស់លោក ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​មី​យ៉ាន់​ម៉ា មិនបាន​ពេញលេញ​នោះទេ​។ តែ​លោក បន្ថែមទៀតថា ការផ្លាស់ប្តូរ​តាមបែប​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​ដែល​នឹង​ត្រូវធ្វើ​នាពេលខាងមុខ​ដ៏​ខ្លី​នេះ គឺជា​«​ជ័យជម្នះ​មួយ​ដ៏​ធំ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​»​។

​សូមបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី​០១ ខែកុម្ភៈ​ខាងមុខនេះ មី​យ៉ាន់​ម៉ា នឹង​បើក​សម័យប្រជុំ​លើកដំបូង​នៃ​នីតិកាល​ថ្មី​នៃ​សភា​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង សាន ស៊ូ​ជី​។ សម្រាប់​ការបង្កើត​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី ពោលគឺ​ប្រធានាធិបតី​ថ្មី នឹងត្រូវ​ចាប់ផ្តើម នៅ​ខែមេសា​។

​បើទោះបីជា​រដ្ឋាភិបាល​ពាក់​កណ្តាល​យោធា​លោក ថេ​ន សេន បានប្រកាសថា នឹង​ផ្ទេរអំណាច​ទៅ កាន់​រដ្ឋាភិបាល​ស៊ីវិល​ដែល​នឹង​ដឹកនាំ​ដោយ​បក្ស​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​ក៏ដោយ ស្ថាប័ន​មួយចំនួន ដែល​កំពុងតែ​កាន់កាប់​ដោយ​យោធា​នៅតែ​បន្ត​កាន់តំណែង​ដដែល​។ ហើយ​ចុងក្រោយ លោក ថេ​ន សេន ក៏បាន​ស្នើ​ឲ្យ​សភា​អនុម័ត​ច្បាប់​មួយចំនួន​ដែល​ត្រូវបាន​គេ​មើលឃើញថា​ដើម្បី​បម្រើ​ផល​ប្រ​យោ ជន៍​យោធា​។ ច្បាប់​នោះ គឺ​ច្បាប់​ការពារ​អតីត​ប្រធានាធិបតី​ពី​ការចោទប្រកាន់​លើ​បទល្មើស​ផ្សេងៗ​ក្នុង ពេល​ដឹកនាំ​ប្រទេស​។ ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​លោក​ថេ​ន សេន ក៏បាន​ស្នើ​ទៅកាន់​សភា​មី​យ៉ាន់​ម៉ា​ដើម្បី​អនុម័ត​បញ្ចូល​ក្រសួងអន្តោប្រវេសន៍ និង​ប្រជាជន ជាមួយនឹង​ក្រសួងមហាផ្ទៃ​ជា​ក្រសួង​តែមួយ​។ តាម​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ដែល​ធ្វើ​ដោយ​យោធា ក្រសួង​ធំ​ចំនួន​បី​ត្រូវ​ស្ថិតក្រោម​ការ​គ្រប់ គ្រង​ដោយ​យោធា​ដែល​រួមមាន ក្រសួង​កិច្ចការ​ព្រំដែន ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​។ ការបញ្ចូល​ក្រសួង​ពីរ​បន្ថែម​ក្នុង​ក្រសួងមហាផ្ទៃ បានបង្ហាញ​យ៉ាងច្បាស់​ពី​ការចង់​រក្សា​ឥទ្ធិពល​យោធា​ក្នុង នយោបាយ​មី​យ៉ាន់​ម៉ា​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​