អគ្គលេខាធិការ បក្សកុម្មុយនីស្ត វៀតណាម តែងតាំងសមាជិក ១៩រូបក្នុងការិយាល័យ នយោបាយដ៏មានឥទ្ធិពល

ហាណូយ៖ គណបក្សកុម្មុយនីស្ត វៀតណាម កាលពីរសៀល ថ្ងៃព្រហស្បតិ៍នេះ បានបញ្ចប់សមាជជាតិលើកទី១២ របស់ខ្លួន ដោយបានប្រកាសលទ្ធផលបោះឆ្នោត ជាថ្មី ស្ដីពីការជោគជ័យ របស់លោក ង្វៀង ផូត្រុង ថែមទាំងតែងតាំងសមាជិក ១៩រូបក្នុងការិយាល័យ នយោបាយដ៏មានឥទ្ធិពលទៀត។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នេះដោយលើកឡើងសម្ដីរបស់អគ្គលេខាធិការ បក្សកុម្មុយនីស្តវៀតណាម លោក ផូត្រុង ថ្លែងក្នុងព្រឹត្តិការណ៍បិទបញ្ចប់សមាជបក្សបន្ដទៀតថា រដ្ឋាភិបាលវៀតណាមនឹងគោរពតាមលទ្ធិម៉ាក្សលេនីននិយម ហើយក្រុងហូជីមិញ នឹងអនុវត្តន៍ធ្វើកំណែទម្រង់ ខណៈពេលកំពុងដើរតាមផ្លូវនៃសង្គមនិយមនេះ។

បន្ទាប់ពីតែងតាំងសមាជិកក្នុងតួនាទីដ៏មានឥទ្ធិពលនេះហើយ សេចក្ដីរាយការណ៍នយោបាយបក្ស បានឲ្យដឹងទៀតថា វៀតណាមនឹងខិតខំប្រឹងប្រែង ដើម្បីបង្កើនផលិតផលក្នុងស្រុកសរុបពី ៦,៥ ទៅ ៧ ភាគរយ ក្នុងចន្លោះឆ្នាំ២០១៦ និង២០២០ ជាមួយនឹងប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ពី ៣,២០០ ទៅ ៣,៥០០ដុល្លារអាមេរិក ត្រឹមឆ្នាំ២០២០៕

អគ្គលេខាធិការ បក្សកុម្មុយនីស្ត វៀតណាម តែងតាំងសមាជិក ១៩រូបក្នុងការិយាល័យ នយោបាយដ៏មានឥទ្ធិពល