សាណា សាកល្បង វិធីថ្មីដើម្បី ដឹងអំពីព្យុះព្រះអាទិត្យ ឲ្យកាន់តែលឿន

យោងទៅតាមគេហទំព័រ engadge. com នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៥ បានឲ្យដឹងថា នៅពេលខ្លះ ព្យុះព្រះអាទិត្យអាច បំផ្លិចបំផ្លាញដល់ ប្រព័ន្ទទូរគមនាគមន៍ និង ថាមពលនៅក្នុងលំហអាកាស ដទៃទៀត ដោយសារតែក្រុម អ្នកវិទ្យាសាស្រ្តអាចទស្សន៍ទាយ អំពីបាតុភូតនេះនៅក្នុងរយៈពេល ៣០ ទៅ ៦០ នាទីមុនពេលវាកើតឡើងតែប៉ុណ្ណោះ។

ដោយឡែកបច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្តនៃអង្គការណាសា បានចាប់ផ្តើមសាកល្បងគំរូនៃឧបករណ៍ទស្សន៍ទាយថ្មី ដែលនឹងអាចឲ្យភ្នាក់ងារអវកាសប្រកាសអាសន្តដល់ ក្រុមហ៊ុនទូរគមនាគមន៍ផ្សេងៗ ២៤ ម៉ោងមុនពេលព្យុះព្រះអាទិត្យកើតឡើង។

ជាមួយគ្នានេះដែរ ភ្នាក់ងារអវកាសនិយាយថា ព្យុះក៏កាចសាហាវនេះតែងផ្ទាត់ចេញជា ដុំភ្លើងរាងមូលពងក្រពើ ដែលត្រូវបានហៅកាត់ថា CME ឬ អាចជាឧស្ម័នផ្ទុះឡើងយ៉ាងខ្លាំង និងធំសំបើម ដែលវាមានទិសដៅផ្ទុយទៅ នឹងដែនម៉ាញ៉េទិចរបស់ភពផែនដី។ ក៏ប៉ុន្តែជាអកុស ពួកយើងមិនមានឧបករណ៍ណាអាចវាស់ស្ទង់ពីទំហំរបស់ CME បានឡើយរហូតទាល់តែវាធ្វើដំណើរ ទៅជិតផែនដី ។

យោងទៅតាមភ្នាក់ងារអវកាសណាសាពីដំបូង ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើការសិក្សទៅលើ គំរូឧបករណ៍ាំ ទស្សន៍ទាយទៅលើ ដុំភ្លើងរាងមូលពងក្រពើ CME ដែលបានផ្ទាត់ចេញពីផ្នែកមួយនៃព្រះអាទិត្យ លុះក្រោយមកទើបពួកគេអាច ដោះស្រាយបញ្ហានេះ បានដោយអាចធ្វើការវាស់ស្ទង់ អំពីរូបធាតុនៃព្រះអាទិត្យដែលបង្កើតបានជាព្យុះ ព្រមទាំងអាចទស្សន៍ទាយអំពីពេលវេលា នៃបាតុភូតដ៏សាហាវបានឆាប់រហ័សជាងមុន៕

សាណា សាកល្បង វិធីថ្មីដើម្បី ដឹងអំពីព្យុះព្រះអាទិត្យ ឲ្យកាន់តែលឿន