​អ្នកជា​ស្រី​ក្បត់ចិត្ត​គូស្នេហ៍​ឬទេ ?

Doliprane TVC

​មនុស្ស​ស្រឡាញ់គ្នា​ត្រូវមាន​ភាពស្មោះត្រង់​ចំពោះ​គ្នា​ក៏ពិតមែន ប៉ុន្តែ​ជួនកាល​យើង​ក៏​មិនអាច​គ្រប់គ្រងបេះដូង​យើង​បានដែរ ។ ដូច្នេះ​សូមជួយ​រក​ចម្លើយ​ជាមួយគ្នា​ថា បើ​ឱកាស​អំណោយផល តើ​អ្នក​ក្បត់ចិត្ត​គេ​ដែរឬទេ ?
​តើ​អ្នក​ធ្លាប់ធ្វើ​ទង្វើ​ដូចខាងក្រោម​នេះ​ចន្លោះពេល​នៅ​ជាមួយ​គូស្នេហ៍​ដែរឬទេ ?

១ – អ្នក​ទៅ​ចូលរួម​ពិធីជប់លៀង​ជាមួយ​មិត្តភក្តិ​ស្រី ពេលនោះ​ឃើញ​បុរស​សង្ហា​កំពុងតែ​អង្គុយក្នុង
​ពិធី​តែម្នាក់ឯង ឃើញ​ភ្លាម​អ្នក​ក៏​ដើរ​ចូលទៅ​ពង្រាយ​មន្ត​ស្នេហ៍​ដាក់​គេ ។​
២ – ប្រាកដថា​បុរស​ម្នាក់នេះ​ត្រូវចំ​បុរស​ក្នុង​សុបិន​ដែល​អ្នក​ធ្លាប់​គូររូប​ទុក​តែម្តង អ្នក​ក៏​ជជែក​លេង
​ជាមួយ​គេ​យ៉ាង​សប្បាយថែមទាំង​គិត​ស្រមៃ​តទៅ​ទៀតថា បើ​បាន​ធ្វើជា​គូស្នេហ៍​មិនដឹង
​ជា​សប្បាយចិត្ត​យ៉ាងណា ។​
៣ – អ្នក​ធ្លាប់​គិតថា បើ​គូស្នេហ៍​អ្នកជា​បុរស​ផ្សេង​ដូចជា​តារា​សម្តែង តារាចម្រៀងមិនដឹង​ជាសប្បាយ ចិត្ត​យ៉ាងណាទេ ។​

​អ្នកជា​ស្រី​ក្បត់ចិត្ត​គូស្នេហ៍​ឬទេ ?

៤ – អ្នក​ធ្លាប់​ស្រមៃ​គិតដល់​បុរស​សង្ហា​នៅ​កន្លែងធ្វើការ ឬ អ្នកជិតខាង​រូប​សង្ហា​ពេល​មាន​សិចជាមួយ
​គូស្នេហ៍ ។​
៥ – អ្នក​ធ្លាប់​សុំ​លេខ​ទូរស័ព្ទ​បុរស​ផ្សេង ឬ ឱ្យលេខ​ទូរស័ព្ទ​ទៅ​បុរស​ដែល​មកសុំ​ដោយ​សំអាងថាស្គាល់​ត្រឹម​ជា​មិត្ត​ធម្មតាៗ​មិន​ថ្វី​ទេ ។​
៦ – ពេល​មាន​បញ្ហា​អ្វីមួយ​អ្នក​មិនបាន​និយាយប្រាប់​គូស្នេហ៍​ទេ បែរជា​ទៅ​ពិគ្រោះ​ជាមួយ​មិត្តប្រុស
​សង្ហា​ដែល​អ្នក​លួច​ស្រឡាញ់​ទៅវិញ ។​
៧ – អ្នក​ធ្លាប់​ជជែក​ពង្រាយ​មន្ត​ស្នេហ៍​ជាមួយ មិត្តភក្តិ​ប្រុស​តាម​អ៊ី​ន​ធឺរ​ណេ​ត​ដែល​អ្នក​មិន​ធ្លាប់
​ឃើញ​មុខ ។​

​អ្នកជា​ស្រី​ក្បត់ចិត្ត​គូស្នេហ៍​ឬទេ ?

៨ – អ្នក​ធ្លាប់​តាំងចិត្ត​ចូល​អ៊ី​ន​ធឺរ​ណេ​ត​ដើម្បី​ស្វែងរក​មិត្តភក្តិ​ប្រុស​សាសង​គ្នា​សប្បាយៗ ។​
៩ – អ្នក​ធ្លាប់មាន​សិច​តាម​ទូរស័ព្ទ ឬ មាន​សិច​តាម​វី​ប​ខេ​ម​ជាមួយ​មិត្ត​ប្រុស​ដែល​អ្នក​មិន​ធ្លាប់
បាន​ជួប ។
១០ – អ្នក​ធ្លាប់​ទៅ​ដើរលេង​តែ​ពីរ​នាក់​ជាមួយ​បុរស​ផ្សេង​ដែល​មិនមែនជា​គូស្នេហ៍ ។​
១១ – អ្នក​ធ្លាប់​ថើប បឺត​មាត់ ឬ ឱ្យ​ប្រុស​ផ្សេង​ច្របាច់​សុដន់ ។

​អ្នកជា​ស្រី​ក្បត់ចិត្ត​គូស្នេហ៍​ឬទេ ?

១២ – អ្នក​ធ្លាប់​ជិត​នឹងមាន​សិច​ជាមួយ​ប្រុស​ផ្សេង​ដែល​មិនមែនជា​គូស្នេហ៍ ( ឬ មាន​ទៅហើយ
​ក៏បាន ) ។​

​ពិន្ទុ​

១ -​ ​ឱ្យ ១ ពិន្ទុ បើ​ឆ្លើយថា មែន​
​      និង ០ ពិន្ទុ បើ​ឆ្លើយថា មិន​
២ -​ ​ឱ្យ ១ ពិន្ទុ បើ​ឆ្លើយថា មែន​
​      និង ០ ពិន្ទុ បើ​ឆ្លើយថា មិន​
៣ -​ ​ឱ្យ ១ ពិន្ទុ បើ​ឆ្លើយថា មែន​
​ ​     និង ០ ពិន្ទុ បើ​ឆ្លើយថា មិន​
៤ -​ ​ឱ្យ ២ ពិន្ទុ បើ​ឆ្លើយថា មែន​
​      និង ០ ពិន្ទុ បើ​ឆ្លើយថា មិន​
៥ -​ ​ឱ្យ ២ ពិន្ទុ បើ​ឆ្លើយថា មែន​
​ ​     និង ០ ពិន្ទុ បើ​ឆ្លើយថា មិន​
៦ -​ ​ឱ្យ ២ ពិន្ទុ បើ​ឆ្លើយថា មែន​
​ ​     និង ០ ពិន្ទុ បើ​ឆ្លើយថា មិន​
៧ -​ ​ឱ្យ ២ ពិន្ទុ បើ​ឆ្លើយថា មែន​
​ ​     និង ០ ពិន្ទុ បើ​ឆ្លើយថា មិន​
៨ -​ ​ឱ្យ ២ ពិន្ទុ បើ​ឆ្លើយថា មែន​
​ ​     និង ០ ពិន្ទុ បើ​ឆ្លើយថា មិន​
៩ -​ ​ឱ្យ ៧ ពិន្ទុ បើ​ឆ្លើយថា មែន​
​ ​     និង ០ ពិន្ទុ បើ​ឆ្លើយថា មិន​
១០ -​ ​ឱ្យ ៧ ពិន្ទុ បើ​ឆ្លើយថា មែន​
​     និង ០ ពិន្ទុ បើ​ឆ្លើយថា មិន​
១១ -​ ​ឱ្យ ១០ ពិន្ទុ បើ​ឆ្លើយថា មែន​
​     និង ០ ពិន្ទុ បើ​ឆ្លើយថា មិន​
១២ -​ ​ឱ្យ ១០ ពិន្ទុ បើ​ឆ្លើយថា មែន​
​     និង ០ ពិន្ទុ បើ​ឆ្លើយថា មិន​

​បើ​បាន ០-៣ ពិន្ទុ​

​គូស្នេហ៍​របស់​អ្នក​ប្រាកដជា​សប្បាយចិត្ត​មិនតិច​ទេ​បើ​បានដឹងថា​អ្នក​ស្មោះ​ចំពោះ​គេ ។ ទោះបីជា​អ្នក
​ធ្លាប់​នឹក​ស្រមៃ​ថា​បាន​ស្គាល់​បុរស​សង្ហា​ល្បីឈ្មោះ ឬ បុរស​សង្ហា​ក្បែរ​ផ្ទះ​យូរៗ​ម្តង​ក៏ដោយ​ក៏​អ្នក
​មិន​ទៅ​ផ្សារភ្ជាប់​ទំនាក់ទំនង​ស្នេហា​មែនទែន​ដែរ ព្រោះ​អ្នក​ក៏​ដូច​ស្ត្រី​ទូទៅ​ដែល​ចូលចិត្ត​ស្រមៃ​ដល់
​បុរស​សង្ហា​ក្នុង​សុបិន​គ្រាន់​ឱ្យ​សប្បាយចិត្ត ។ ប៉ុន្តែ​យ៉ាងណាៗ​តួអង្គ​ពិត​ដែល​អ្នក​ជ្រើសរើស
​គេ​មានតែ​គូស្នេហ៍​របស់​អ្នក​ម្នាក់​គត់​ប៉ុណ្ណោះ ។​

​បើ​បាន ៤-៧ ពិន្ទុ​
​បេះដូង​របស់​អ្នក​ក៏​នៅតែ​បើកចំហ​ស្វែងរក​បុរស​ថ្មី​ជានិច្ច អាច​ដោយសារតែ​អ្នក​ចង់បាន​របស់​
​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួនឯង ឬមួយ​អ្នក​មិនបាន​ស្រឡាញ់​គេ​ខ្លាំង បើ​ដូច្នេះ​មែនអ្នក​គួរតែ​ផ្តាច់ ចំណង​ស្នេហ៍​ជាមួយ​គេ​ល្អ​ជាង​កុំ​ឱ្យមាន​ឈ្មោះថា​ស្រី​ផិតក្បត់ ។

​បើ​បាន ៨-១១ ពិន្ទុ​
​អ្នក​តែង​បើកទ្វារ​បេះដូង​ទទួល​បុរស​ថ្មី​ដែល​ចូលមក​ចែចង់​អ្នកជា​និច្ច ។ សម្រាប់​អ្នកការ​មាន
​ប្រុស​ឈ្មោល​ជា​រឿង​ធម្មតា សំខាន់​ឱ្យតែ​ខ្លួនឯង​សប្បាយចិត្ត មាន​សេចក្តីសុខ ។

បើ​អ្នក ១២-២០ ពិន្ទុ​
​បេះដូង​អ្នក​ក្លាយជា​បន្ទប់​ម៉ាស៊ីនត្រជាក់់​ឱ្យ​បុរស​ផ្សេង​ចូលមក​ដេក​លេង​យូរហើយ ។ គូស្នេហ៍
​ដែល​ឃើញ​មុខ​គ្នា​រាល់ថ្ងៃ​បាន​ធ្លាក់កូដ​ក្លាយជា​បុរស​ដែល​អ្នក កំពុងតែ​រក​ផ្លូវ​ទាត់ចោល​រូបគេ​រហូត
។ អ្វីដែល​អ្នក​នៅ​មិនទាន់​ប្រាប់​គេ​ថា បែកផ្លូវ​គ្នា​ជា​ផ្លូវការ​អាច​ដោយសារតែ​ខ្លាច​គេ​ខូចចិត្ត ឬ
មិនទាន់​ទុកចិត្ត​ប្រុស​ថ្មី​ថា​គេស្រ​ឡា​ញ់​ខ្លួន​ពិត​ឬ​យ៉ាងណា ។​

​បើ​បាន ២១ ពិន្ទុ​ឡើងទៅ​
​មិន​ចំពោះ​ថា​អ្នក​ធ្លាប់មាន​សិច​ជាមួយ​បុរស​ផ្សេង​តាម​ទូរស័ព្ទ ឬ​តាម អ៊ី​ន​ធឺរ​ណេ​ត ឬ​បាន
​ទៅ​មាន​សិច​ជាមួយគ្នា​ក៏ដោយ​ក៏ត្រូវ​ចាត់ទុកថា អ្នក​បាន​ក្បត់ចិត្ត​គេ​មួយរយ​ភាគរយ ។ ចូរ​ប្រយ័ត្ន
​ឱ្យ​មែនទែន បើ​គេ​ចាប់បាន​ពេលណា​គេ​អាចសងសឹក​ឬ​ធ្វើ​សកម្មភាព​បញ្ចេញ​គំនុំ​ស្នេហ៍​ណាមួយ
​ដែល​ធ្វើឱ្យ​អ្នក​អាម៉ាស់មុខ​បំផុត ៕​ ​