អាជ្ញាធរភ្នំពេញ និងចៃការរួមគ្នាសិក្សា ឡើងវិញពី ប្រពន្ធ័ដឹកជញ្ជូន សាធារណៈ ក្នុងក្រុង

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញសហការជាមួយអង្គការចៃការជប៉ុន ឈានទៅសិក្សាឡើងវិញ ដើម្បីធ្វើអោយប្រសើរឡើងនៃការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនសាធារណៈតាមរយៈរថយន្ត ក្រុងក្នុងរាជធានីភ្នំពេញ ខណៈបញ្ហាកក់ស្ទះចរាចរណ៍កំពុងប្រឈមជារៀងរាល់ថ្ងៃ។

ក្នុងពិធីចុះហត្ថលេខាយោគយល់គ្នាស្តីពីការសិក្សាអង្កេតបឋមសម្រាប់គម្រោងពង្រឹង សមត្ថភាពសេវាដឹកជញ្ជូនសាធារណៈតាមរយរថយន្តក្រុងនាល្ងាចថ្ងៃទី២៨ ខែមករានេះ លោក ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា គម្រោងសិក្សានេះនឹងត្រូវផ្តោតលើ ៤ចំនុចសំខាន់ ទី.១ការសិក្សាតំបន់ខ្សែរត់ដែលមានកម្មករ សិស្សនិស្សិត អ្នកធ្វើការ និងអាជីវករ ទី.២ ចំនួននិងប្រភេទរថយន្តដែលធានាអោយសមស្របទៅនឹងចំនួនមនុស្សទីកន្លែង និងផ្លូវដែលរថយន្តចលត័ទៅមក ទី.៣ សិក្សាពីចំណត់រថយន្តក្នុងក្រុងហើយភ្ជាប់ទៅនឹងចំណត់រថយន្តដែលមកពីតាមបណ្តាខេត្ត និងទី.៤ ការងារគ្រប់គ្រងទាំងបុគ្គលិកនិងរថយន្ត។

គម្រោងឈានទៅសិក្សានេះ បន្ទាប់ជប៉ុនត្រៀមផ្តល់ជំនួយជារថយន្តដល់សាលារាជធានីភ្នំ ពេញដើម្បីបំរើសេវាមធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងក្រុង ដោះស្រាយបញ្ហាកក់ស្ទះចរា ចរណ៍ក្នុងរាជធានីភ្នំពេញ។
ម្យ៉ាងទៀតឯឧ.អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា ឆ្លងតាមការដាក់អោយអនុវត្តសាកល្បង សេវារថយន្តក្រុងទាំង៣ខ្សែមកនេះមិនទាន់ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អ្នកធ្វើដំណើរ ហើយចំណូលដែលបានមកនៅពុំទាន់មានតុល្យភាពចំពោះការចំណាយ។

លោក ប៉ា សុជាតិវង្ស បន្តថា សម្រាប់ផែនការឆ្នាំ២០១៦នេះ និងបង្កើតអោយមានប្រពន្ធ័អេឡិចត្រូវនិចតាមរយៈ ឆូតកាតនៅពេលឡើងជិះរថយន្ត ដើម្បីកាត់បន្ថយចំនួនបុគ្គលិក។ ជាមួយគ្នានេះនឹងពិនិត្យ ឡើងវិញពីគោលនយោបាយអនុគ្រោះមិនយកថ្លៃចំពោះកូនសិស្ស ព្រះសង្ឃ ជនពិការ និង ចាស់ជរាស ដោយសារតែពួកគាត់ជាមុខសញ្ញាជិះច្រើន។

លោកគែនជី មុរ៉ាតា ប្រធានក្រុមសិក្សាគម្រោងរបស់អង្គការចៃការបានមានប្រសាសន៍ថា មធ្យោបាដឹកជញ្ជូនសាធារណៈដែលធ្វើដំណើររួមគ្នានេះ ជាយន្តការឆ្លើយតបចំពោះមុខ ដើម្បី កាត់បន្ថយការធ្វើដំណើរដោយឯកជននាំអោយមានការកក់ស្ទះចរាចរណ៍កើតឡើង។

លោក សន្យាថា នឹងពន្លឿនការសិក្សាអោយចប់នៅពេលឆាប់ៗនេះ ដើម្បីឆ្លើយតបអោយទាន់សភាព ការអភិវឌ្ឍរបស់រាជធានីភ្នំពេញ។

បើតាមការវាតម្លៃបឋម បញ្ហាកក់ស្ទះចរាចរណ៍នៅរាជធានីភ្នំពេញបាននាំអោយខាត់បង់ថវិកាក្នុងមួយខែៗរហូត ដល់ជាង៦លានដុល្លា។

សូមជម្រាបថារហូតមកទល់ពេលនេះនៅរាជធានីភ្នំពេញមានសេវារថយន្តក្រុងសាធារណៈចំនួន3ខ្សែហើយ ដែលកំពុងដាក់ឲ្យដំណើរការសាកល្បង ក្នុងនោះខ្សែរត់ទី១ចេញពីម្តុំឬស្សីកែវត្រង់ គីឡូម៉ែត្រលេខ9 ឆ្ពោះទៅ ដល់វត្តក្តីតាកុយតាមផ្លូវជាតិលេខ១ ខ្សែទី២ ចេញពីផ្សាររាត្រី ទៅដល់ ក្រុងតាខ្មៅខេត្តកណ្តាល ដោយឡែកខ្សែទី៣ ចេញពីផ្សារ ឆ្ពោះទៅ ផ្លូវកម្ពុជាទៅរង្វង់មូលចោម ចៅទើប ត្រឡប់មក ។ ចំពោះចំណតរថយន្តក្រុងទាំង៣ខ្សែ នេះ មានទំាងអស់១៨៦ ចំណត ហើយប្រើប្រាស់រថយន្តចំនួន៤៥ គ្រឿង តម្លៃធ្វើដំណើរក្នុងមួយខ្សែត្រឹមតែ១៥០០រៀល ប៉ុណ្ណោះ។ តាមសិក្សារបស់ចៃការកន្លងមកការដោះស្រាយបញ្ហាប្រពន្ធ័ចរាចរណ៍រាជធានីភ្នំពេញត្រូវបំរើសេវារថយន្តសាធារណៈរហូតដល់១០ខ្សែ រួមជាមួយនឹផ្លូវ អាកាសល្បឿនលឿន និងរថភ្លើងលើអាកាសធន់ស្រាលផងដែរ៕

អាជ្ញាធរភ្នំពេញ និងចៃការរួមគ្នាសិក្សា ឡើងវិញពី ប្រពន្ធ័ដឹកជញ្ជូន សាធារណៈ ក្នុងក្រុង

អាជ្ញាធរភ្នំពេញ និងចៃការរួមគ្នាសិក្សា ឡើងវិញពី ប្រពន្ធ័ដឹកជញ្ជូន សាធារណៈ ក្នុងក្រុង

អាជ្ញាធរភ្នំពេញ និងចៃការរួមគ្នាសិក្សា ឡើងវិញពី ប្រពន្ធ័ដឹកជញ្ជូន សាធារណៈ ក្នុងក្រុង